no-alternative title
no-alternative title

Honda ចេញឡាន SUV Off-road ឌីហ្សាញបែបប្លែក មានតម្លៃជាង 1 ម៉ឺនដុល្លារទេ

នេះគឺជាឡាន Honda Elevate ADV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងតម្លៃចាប់ ពីខ្ទង់ $17,000 ដល់ $19,000។ ឡាន SUV សាច់ឈាមជប៉ុន ផលិតនៅប្រទេសឥណ្ឌាមួយនេះ ប្រើម៉ាស៊ីនសាំង ចំណុះ 1.5L ទំហំ 4 ស៊ីឡាំង មានកម្លាំង 119 HP និង កម្លាំងរមួល 145 NM ដំណើរការដោយប្រអប់លេខអូតូ CVT ឬ ជម្រើសលេខដៃ 6 វគ្គ និង ប្រព័ន្ធបើកបរប៉ុងមុខ (FWD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរឲ្យដឹងដែរថា ឡាន Honda Elevate នេះ ត្រូវបានដាក់លក់នៅជប៉ុន ដោយប្រើឈ្មោះថា​ Honda WR-V។ យ៉ាងណាក៏ដោយ សម្រាប់ Honda Elevate ADV នេះ គឺផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់មានវ័យក្មេង ហើយបានតុបតែងខ្លួនបែប Off-road និងហាប់ណែន មើលទៅស្អាតប្លែកតែម្តង។ ក្នុងនោះ វាបានបំពាក់ប៉ាណាមុខថ្មី, បន្ថែមតែមពណ៌ទឹកក្រូច, ដំបូលពណ៌ខ្មៅ និង ប្រើយ៉ាន់កង់ពណ៌ខ្មៅរលោង ព្រមទាំងមានបន្ទះការពារបាតខាងក្រោមឡាន ទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ វាក៏បានហាយឡាយពណ៌ខ្មៅ និងទឹកក្រូចលាយគ្នា ហើយប្រើអេក្រង់កម្សាន្ត Touchscreen ទំហំ 10.25 អ៊ីញ និង កុងទ័រទំហំ 7 អ៊ីញ, Speaker 8 គ្រាប់ និង ដំបូលកញ្ចក់ Sunroof ព្រមទាំងបំពាក់ពោងសុវត្ថិភាព 6 គ្រាប់ និង មុខងារ Honda ADAS មកស្តង់ដារ ជាច្រើនទៀតផង។

គួរឲ្យដឹងថា Honda Elevate នេះបានខ្ចីគ្រោងឆ្អឹងពី Honda City Sedan ហើយមានប្រវែងតួខ្លួន 4.31m និង កម្ពស់ពីបាតឡានទៅដី 220mm៕

 

ព័ត៌មានពាណិជ្ជកម្ម