no-alternative title
no-alternative title

Changan Nevo A06 ឡាន PHEV ស៊េរីថ្មី ជិះបានចម្ងាយដល់ 2,120km ចេញលក់នៅលើទីផ្សារហើយ

 

កាលពីថ្ងៃម្សិលមិញនេះ Changan បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍រថយន្តស៊េរីថ្មីម៉ូដែល Nevo A06 នៅទីផ្សារប្រទេសចិនជាមួយជម្រើសអគ្គិសនីសុទ្ធ (BEV) និងម៉ាស៊ីនសាំង+អគ្គិសនី (EREV) ហើយនិងមានជម្រើសរហូតដល់ទៅ 6 ម៉ូដែលផ្សេងគ្នាសម្រាប់ម៉ូដែល BEV និង 2 ម៉ូដែលសម្រាប់ម៉ូដែល EREV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល BEV មានដូចជា Nevo A06-360 Max មានតម្លៃខ្ទង់ $18,200, 630 Ultra និង630 Ultra+ មានតម្លៃខ្ទង់ $19,700, 630 Lidar Ultra មានតម្លៃខ្ទង់ $21,100, 510 Pro មានតម្លៃខ្ទង់ $15,400 ហើយនិង 510 Max មានតម្លៃខ្ទង់ $16,800។ រីម៉ូដែល Nevo A06 EREV ដែលសាកភ្លើងពេញ និងចាក់សាំងពេញម្តងអាចជិះបានដល់ 2,120km មានតម្លៃខ្ទង់ $18,200 សម្រាប់ម៉ូដែល 240 Lidar Ultra និងខ្ទង់ $16,800 សម្រាប់ម៉ូដែល 240 Max។ 

នៅផ្នែកខាងមុខរបស់ Changan Nevo A06 Series ត្រូវបានរចនាជាមួយបណ្តុំចង្កៀងបំភ្លឺភ្ជាប់ជាមួយស្តុបឌីស្សាញបែប Headlight strip ជាមួយអំពូល LED ចំនួន 236 គ្រាប់។ ចំនែកផ្នែកខាងក្រោយត្រូវបានឌីស្សាញយ៉ាងទាក់ទាញជាមួយបណ្តុំចង្គៀងភ្ជាប់ជាមួយស្តុបស៊ីញ៉ូពីម្ខាងទៅម្ខាងដោយមានអំពូល LED ចំនួន 247 គ្រាប់។ ឡាន Sedan ស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 4,885mm/ ទទឹង 1,916mm/ កំពស់ 1,496mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,922mm។

 

Nevo A06 មានទំងន់ 1,750kg និង 1,887kg ទៅតាមជម្រើសម៉ូដែល។ ហើយសម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ គឺផ្នែកក្បាលខាងមុខមានកន្លែងដាក់អីវ៉ាន់បានទំងន់ 108L ទាំងរបស់សើម និងស្ងួត។ រីនៅផ្នែកឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 656L ដែលសរុបទំងន់ដែលផ្ទុកខាងមុខ និងខាងក្រោយ គឺ 764kg។ ហើយនៅពេលបត់កៅអីទាំងអស់ចុះ លើកលែងតែកៅអីអ្នកបើកចេញ គឺអាចផ្ទុកទំងន់សរុបបានដល់ 2,168L ឬអាចដាក់វ៉ាលីទំហំ 21-inch បានចំនួន 42 វ៉ាលី។

ទាំងម៉ូដែល BEV និង EREV គឺដំណើរការដោយប្រព័ន្ធ RWD ដូចគ្នា ហើយនិងគាំទ្រនូវប្រព័ន្ធសាកភ្លើង800V ឬ 400V high-voltage silicon carbide platform ទៅតាមម៉ូដែលរៀងៗគ្នា។ Changan Nevo A06 BEV មានជម្រើសប្រើម៉ូទ័រអគ្គិសនីកម្លាំង 210kW និង 120kW ជាមួយកម្លាំងថាមពលកញ្ចប់ថ្ម 51.48kWh និង 63.18kWh ជាប្រភេទកញ្ចប់ថ្ម lithium iron phosphate battery ហើយការសាកថ្មពេញម្តងអាចជិះបានចម្ងាយ 510km និង 630km តាំងជម្រើសម៉ូដែល និងទំហំកញ្ចប់ថ្ម។ ជាមួយគ្នានេះ Nevo A06 BEV ក៏គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ដែលបញ្ចូលថាមពលថ្មពី 10% ទៅ 80% ចាយពេលខ្ទង់ 12 នាទីប៉ុណ្ណោះ។

 

និយាយពី Nevo A06 EREV វិញ ត្រូវបានបំពាក់បន្ថែមនូវម៉ាស៊ីន Plug-in-hybrid ទំហំ 1.5L មានកម្លាំង 97 សេះ គូបផ្សំជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកម្លាំង 161 សេះ និងកញ្ចប់ថ្ម lithium iron phosphate កម្លាំង 28.39kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 240km ដោយប្រើថាមពលថ្មសុទ្ធ និងដល់ចម្ងាយ 2,120km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។ ម៉ូដែល EREV គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 3C Fast Charging ដែលសាកភ្លើងពី 10% ទៅ 80% ចាយពេលប្រមាណ 18 នាទី។ 

 

ចំពោះផ្នែកខាងក្នុងត្រូវបានរៀបចំតុបតែងបែបប្រណិតភាព និងមានផាសុខភាព ក្នុងនោះមាននូវកៅអីស្បែកមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សា ចង្កូតឌីស្សាញបែប four-spoke steering wheel, អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K, អេក្រង់បង្ហាញព័ត៌មានទំហំ 10.17-inch ដែលប្រព័ន្ធបញ្ជាក្នុងកាប៊ីនរបស់ Nevo A06 ពឹងផ្អែកទៅលើបន្ទះឈីប MTK8676 4nm automotive-grade គាំទ្រមុខងារបញ្ជាដោយសំឡេង AI Voice assistant ដែលគាំទ្រដោយ dual large language models ពីក្រុមហ៊ុន DeepSeek និង Alibaba។ បន្ថែមពីនេះ Nevo A06 Series ក៏មានទូរទឹកកករចំណុះ 4.6L ដំបូលបើកpanoramic sunroof ទំហំ 2.5㎡ និងប្រព័ន្ធបំពងសំឡេងNEVO Sound audio system ចំនួន 20 គ្រាប់។ 

ហើយកៅអីជួរខាងក្រោយអាចទម្រេតបានក្នុងកម្រិតមុំ 145 ដឺក្រេថែមទៀតផង។ ទៅលើប្រព័ន្ធសុវត្ថិភាពបើកបរវិញ Changan Nevo A06 Series គាំទ្រដោយប្រព័ន្ធ Tianshu advanced driving assistance system ភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រ lidar, millimeter-wave radars បីគ្រាប់, ultrasonic radars 12 គ្រាប់ និង cameras 11គ្រាប់ ដែលប្រព័ន្ធទាំងនេះ គាំទ្រដំណើរការដោយបន្ទះឈីប Horizon Robotics Journey J6M chip ដែលភ្ជាប់មុខងារដូចជា  highway NOA, parking assist, និង automatic emergency braking ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម