no-alternative title
no-alternative title

ទីបំផុត Toyota ចេញភីកអាប់ Hilux Travo ឆ្នាំ 2026 ជំនាន់ថ្មី មានទាំងជម្រើស EV សុទ្ធទៀត!

អីចឹងនេះគឺជាភីកអាប់ Toyota Hilux Travo ស៊េរីឆ្នាំ 2026 ជំនាន់ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយមកលើកនេះ បានផ្លាស់ប្តូរ និងអាប់ដេតជាច្រើន ជាពិសេសគឺដំណើរការម៉ាស៊ីន និងផ្នែកខាងក្នុង តែម្តង។ Toyota Hilux Travo ឆ្នាំ 2026 បំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L Turbo ទំហំ 4 ស៊ីឡាំងដដែល ប៉ុន្តែក៏មានបន្ថែមជម្រើស Mild-Hybrid និង ម៉ាស៊ីនសាំង ចំណុះ 2.7L ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺការបន្ថែមជម្រើសអគ្គិសនីសុទ្ធ ដោយប្រើម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបាន 193 HP ហើយប្រើកញ្ចប់អាគុយទំហំ 59.2 kWh ដែលអាចបើកបរបានចម្ងាយ 240 KM (WLTP) នៅពេលសាកភ្លើងពេញម្តង។ ភីកអាប់នេះនៅតែមានសមត្ថភាពអាចដឹក 1 តោន និងអូសសណ្តោង 3.5 តោនដដែល។

Toyota Hilux Travo ឆ្នាំ2026 បានប្រើប្រាស់គ្រោងឆ្អឹង IMV Ladder-frame ដែលទទួលបានការអាប់ដេត ពោលគឺមិនប្រើគ្រោងឆ្អឹង TNGA-F ដូចទៅនឹងប្រភេទ Tacoma និង Land Cruiser នោះទេ។ វានៅតែមានប្រវែងតួខ្លួន 5,32m និងគម្លាតពីកង់មុខទៅកង់ក្រោយ 3,08m។

មកលើកនេះ Toyota Hilux Travo បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។

សូមបញ្ជាក់ឲ្យដឹងដែរថា Toyota Hilux Travo ឆ្នាំ2026 បានចេញលក់ជាស្រេចហើយ នៅប្រទេសក្បែរខាងកម្ពុជា ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $23,000 ដល់ $46,000៕

 

ព័ត៌មានពាណិជ្ជកម្ម