no-alternative title
no-alternative title

Jetour X90 Pro ឆ្នាំ 2026 មានកម្លាំង 251 សេះ ចេញលក់នៅលើទីផ្សារតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour ដែលម៉ាកយីហោរថយន្តរងរបស់ Chery បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីប្រភេទ mid-sized SUV ស៊េរីឆ្នាំ 2026 ម៉ូដែល Jetour X90 Pro នៅលើទីផ្សារជាផ្លូវការណ៍។ រថយន្តស៊េរីថ្មីឆ្នាំ 2026 នេះមានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $19,000 ដល់ $23,500 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Jetour X90 Pro ឆ្នាំ 2026 ប្រើប្រាស់ភាសារចនារថយន្តចុងក្រោយរបស់ក្រុមហ៊ុន Jetour តែម្តង ដោយមានផ្នែកខាងមុខត្រូវបានឌីស្សាញប៉ាណាមុខជាក្បាច់បញ្ឈរ ឬហៅថា Vertical Chrome slate។ រថយន្ត mid-size SUV ថ្មីនេះ មានបណ្តោយតួរខ្លួនប្រវែង 4,858mm/ទទឹង 1,925mm/ កំពស់ 1,780mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,850mm។ Jetour X90 Pro 2026 មានកៅអីបីជួររៀបជា 2x2x2 ស្មើរនឹង 6 កៅអី ហើយក៏មានជម្រើសម៉ូដែល 5-កៅអី និង 7-កៅអីផងដែរ។ ហើយទាំងម៉ូដែល 5-កៅអី និង 7-កៅអី គឺអាចផ្ទុកទំងន់ខាងក្នុងកាប៊ីនបានដល់ 1,634kg។

 

នៅផ្នែកកាប៊ីនខាងក្នុងរបស់ Jetour X90 Pro 2026 មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch full-LCD instrument cluster និងអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំធំដល់ 15-inch គាំទ្រដំណើរការដោយបន្ទះខួរក្បាល Qualcomm Snapdragon 8155។ X90 Pro 2026 មានបំពាក់មកជាមួយប្រព័ន្ធមុខងារ T-BOX remote control,  four-zone voice control system, Beidou/GPS dual-mode, និងអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមរយះ FOTA (Firmware Over-The-Air) cloud upgrades បានថែមទៀតផង។

 

សម្រាប់ចង្កឹះលេខវិញត្រូវបានធ្វើការឌីស្សាញប្រណិតបែបគ្រាប់គ្រីស្តាល់ ហើយកៅអីផាសុខភាពជាមួយស្បែកទន់ល្មើយហើយអាចកាច់ទម្រេតបានមុំ 116 ដឺក្រេ ដែលកៅអីជួរទីមួយ និងទីពីរមានមុខងារក្តៅត្រជាក់ និងមុខងារស្ប៉ាម៉ាស្សា 10 ចំនុចនៅលើកៅអីជួរទីពីរ និងកៅអីអ្នកបើកបរ។

សម្រាប់ផ្នែកកម្លាំងវិញ Jetour X90 Pro ឆ្នាំ 2026 នេះ មានមកជាមួយជម្រើសម៉ាស៊ីនដ៏មានអានុភាពពីរជម្រើសផ្សេងគ្នា។ ដោយអ្នកទិញអាចជ្រើសរើសម៉ាស៊ីន Kunpeng Power 2.0T ដែលផ្តល់កម្លាំងអតិបរមា 187kW ឬ 251hp  និងកម្លាំងបង្វិលអតិបរមា 390N·m ហើយនិងជម្រើសមានម៉ាស៊ីន  1.6T ដែលផ្តល់កម្លាំងអតិបរមា 145kW ឬស្មើរនឹង 194hp។ ហើយម៉ាស៊ីនទាំងពីរជម្រើសត្រូវបានផ្គូរផ្គងភ្ជាប់ដំណើរការជាមួយប្រអប់លេខ dual-clutch 7-វគ្គ ដែលមានដំណើរការបញ្ចូលលេខឆ្លើយតបបានលឿនរហ័ស។

ខាងក្រោមនេះជាតម្លៃរបស់ Chery Jetour X90 Pro ឆ្នាំ 2026៖

-ម៉ូដែល X90 Pro 1.6TD Standard Edition មានតម្លៃខ្ទង់ $19,000

-ម៉ូដែល X90 Pro 1.6TD Comfort Edition មានតម្លៃខ្ទង់$19,600

-ម៉ូដែល X90 Pro 2.0TD Elite Edition មានតម្លៃខ្ទង់$21,800

-ម៉ូដែល X90 Pro 2.0TD Luxury Edition មានតម្លៃខ្ទង់$22,4000

-ម៉ូដែល X90 Pro 2.0TD Flagship Edition មានតម្លៃខ្ទង់ $23,500៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍