no-alternative title
no-alternative title

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

នេះគឺជាឡាន Kia Seltos ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតជាច្រើន កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន ផងដែរ។ឡាន Kia Seltos ឆ្នាំ 2026 ប្រើគ្រោងឆ្អឹង K3 Platform ហើយផ្តល់ជម្រើសម៉ាស៊ីនជាច្រើនប្រភេទ គឺដោយទី 1 មានម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 147 សេះនិងទី 2 ប្រើម៉ាស៊ីនសាំង ចំណុះ 1.6L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 178 សេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះជម្រើសប្រអប់លេខក៏មានច្រើនដែរ ដោយក្នុងនោះមានដូចជា ប្រអប់លេខដៃ 6 វគ្គ, ប្រអប់លេខអូតូ 7 វគ្គ ប្រភេទ DCT និង ប្រអប់លេខអូតូ 8 វគ្គ ជាមួយមុខងារ Torque Converter។ ចំពោះជម្រើសប្រើប៉ុង 2 នឹងប្រើប្រព័ន្ធជើងក្រោម ប្រភេទ Multi-link Suspension ព្រមទាំងមាន Drive Mode ដូចជា Snow, Mud និង Sand ផងដែរ។ វាក៏នឹងមានជម្រើសប្រើម៉ាស៊ីន Hybrid ដែរ ប៉ុន្តែនឹងចេញលក់នាពេលក្រោយ។

សូមបញ្ជាក់ឲ្យដឹងដែរថា Kia Seltos ឆ្នាំ 2026 បានពាំនាំភាសាឌីហ្សាញថ្មី ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុនផលិតឡានកូរ៉េមួយនេះ ដែលមើលទៅកាន់តែទាន់សម័យ ជាពិសេសនោះគឺ មានទំហំធំជាងមុន ពោលគឺមានប្រវែងតួខ្លួន 4.43m ទទឹង 1.83m កម្ពស់ 1.60m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.69m។

ក្រឡេកទៅមើល Option ខាងក្នុងវិញ វាមានលក្ខណៈទំនើបច្រើន ជាពិសេសនោះគឺ ការបំពាក់អេក្រង់ភ្លោះ ទំហំ 12.3 អ៊ីញមួយគូ, មុខងារ AI Assistant, ដំបូលកញ្ចក់ធំ Panoramic Sunroof, កុងទ័របាញ់លើកញ្ចក់, Speaker ម៉ាក Harman Kardon, ភ្លើមឌីម 64 ពណ៌ និង មុខងារជំនួយការបើកបរ ADAS ជាច្រើនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍