
អីចឹងនេះគឺជាឡានអគ្គិសនី Volvo EX60 សេរ៊ីថ្មី ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារអឺរ៉ុប ជាមួយនឹងលក្ខណៈពិសេសៗជាច្រើន មិនធម្មតានោះទេ ដូចជា បើកបរបានចម្ងាយដល់ 810 KM, អាចសាកភ្លើងល្បឿនលឿន កម្លាំង 400 kW ហើយថែមអាចប្រើស្ថានីយសាកភ្លើង Tesla Supercharger Network ទៀតផង។។
ឡាន Volvo EX60 ថ្មីនេះ នឹងផ្តល់ជម្រើសចំនួន 3 ប្រភេទ ដែលទី 1 P6 RWD អាចបើកបរបានចម្ងាយដល់ 500 KM និងទី 2 P10 AWD អាចបើកបរបានចម្ងាយដល់ 515 KM ហើយនិង ទី 3 P6 RWD អាចបើកបរបានចម្ងាយដល់ 810 KM។

ក្រុមហ៊ុន Volvo បានអះអាងថា ឡាន EX60 នេះ អាចមានតម្លៃប្រហែលខ្ទង់ $60,000 ប៉ុណ្ណោះ ដោយអាចសាកភ្លើងល្បឿនលឿនកម្លាំង 400 kW ដោយប្រើពេលត្រឹម 10 នាទីប៉ុណ្ណោះ អាចសាកបានចម្ងាយ 280 KM វិញតែម្តង ហើយថែមទាំងអាចសាកភ្លើងនៅស្ថានីយសាក Supercharger Network របស់ Tesla ទៀតផង។

បើនិយាយពីការឌីហ្សាញវិញ Volvo EX60 មានការឌីហ្សាញបែប Aerodynamics តែម្តង ដោយមានកម្រិតទាក់ខ្យល់ទាប ត្រឹមតែ 0.26 ប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់ Option ទំនើបៗមកជាច្រើន ដូចជា Speaker ម៉ាក B&O 28 គ្រាប់ ហើយថែមទាំងមានមុខងារ Apple Music និង Dolby Atmos មកស្រាប់ ទៀតផង៕





