no-alternative title
no-alternative title

ឡានអគ្គិសនី BYD Yangwang U7 Luxury 2026 បំពាក់ថ្ម LFP ទំហំ 150kWh អាចបើកបរបានជាង 1,000km

កំពូលរថយន្តប្រណិត BYD Yangwang U7 Luxury sedan ឆ្នាំ 2026 នឹងបំពាក់កញ្ចប់ថ្ម LFP ទំហំធំដល់ 150kWh ជាមួយកម្រិតប្រើប្រាស់ថាមពលថ្មត្រឹម 17.7kWh/100km អាចបើកបរបានចម្ងាយដល់ទៅ 1,006km នៅពេលសាកភ្លើងពេញម្តង។ Yangwang U7 ត្រូវបាន BYD ប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងខែមីនា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពី $90,050 ឡើងទៅ។ U7 ជាម៉ូដែលទីបីក្នុងគ្រួសារឡានអគ្គិសនីប្រណិតម៉ាក Yangwang របស់ BYD។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងខែឧសភា ឆ្នាំ 2025 ការនាំចេញ Yangwang U7 ទៅកាន់ដៃអតិថិជនចំនួន 1,866 គ្រឿង តាមរបាយការណ៍ពី China EV DataTracker។ ចូលដល់ខែតុលា ឆ្នាំ 2025 ស្ថាប័ន Chinese Ministry of Industry and Information Technology ហៅកាត់ថា “MIIT” បានបង្ហាញពីការចុះបញ្ចី Yangwang U7 ម៉ូដែលថ្មីឆ្នាំ 2026។ តាមបញ្ចី MIIT បង្ហាញថា Yangwang U7 ឆ្នាំ 2026 បានធ្វើបច្ចុប្បន្នភាពលើកម្លាំងម៉ូទ័រអគ្គិសនីខ្លាំងជាងម៉ូដែលមុនពី 960kW (1,287hp) ឡើងទៅកម្លាំង 1,000kW (1,341hp)។ នៅក្នុងខែធ្នូ ឆ្នាំ 2025, MIIT ក៏បានបង្ហាញពីទំហំថ្ម LFP ដែលប្រើនៅលើ U7 ឆ្នាំ 2026 ដែលមានទំហំធំដល់ 150kWh។ 

ជាមួយកញ្ចប់ថ្មទំហំធំនេះ Yangwang U7 ឆ្នាំ 2026 ក៏ប្រើប្រាស់ថាមពលតិចជាងមុនផងដែរ ដោយ 17.7km/100km ធៀបនឹងម៉ូដែលឆ្នាំ 2025 ដែលមានកញ្ចប់ថ្មទំហំ 135kWh មានកម្រិតប្រើថាមពលថ្ម 19.7kWh/100km និងអាចបើកបរបានចម្ងាយ 720km តាមស្តង់ដារ CLTC។ BYD បានធ្វើការកាត់បន្ថយការប្រើប្រាស់ថាមពលថ្មនៅលើ Yangwang U7 ម៉ូដែលឆ្នាំ 2026 បានប្រសើរជាងមុនប្រមាណ 10% បើទោះបីជាទំងន់សរុបរបស់រថយន្តធ្ងន់ជាងមុន 100kg ក៏ដោយ និងបង្កើនរយះចម្ងាយបើកបរបានឆ្ងាយជាងមុនប្រមាណ 206km។

Yangwang U7 ឆ្នាំ 2026 ម៉ូដែល Entry-Level បំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 អាចផលិតកម្លាំងបាន 960kW និងអាចបើកបរបានចម្ងាយផ្លូវ 1,006km ខណៈម៉ូដែល High-performance អាចផលិតកម្លាំងបានដល់ 1,000km ឬ 1,341 សេះ និងអាចបើកបរបានចម្ងាយផ្លូវ 860km នៅពេលសាកថ្មពេញម្តង។ 

 

Yangwang U7 មានតួរខ្លួនប្រវែង 5,265mm/ ទទឹង 1,998mm/ កម្ពស់ 1,517mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,160mm។ ឡានអគ្គិសនី large luxury four-door sedan នេះមានម៉ូទ័រអគ្គិសនីបួនប្រភេទ permanent magnet synchronous motors ដែលម៉ូទ័រនីមួយៗមានកម្លាំង 240kW សរុបកម្លាំងដល់ 960kW អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 2.9 វិនាទី។

 

ក្រៅពីម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) Yangwang U7 ក៏មានម៉ូដែល Plug-in-hybrid ផងដែរ។ Yangwang U7 PHEV បំពាក់ម៉ាស៊ីនសាំង 2-liter និងម៉ូទ័រ e-Motor ចំនួន 4 ជាមួយកញ្ចប់ថ្មទំហំ 52.4kWh LFP អាចបើកបរបានចម្ងាយផ្លូវ 200km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងបានដល់ 1,000km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញចំណុះ 60 លីត្រ។ 

BYD Yangwang U7 Series 2025 បានចេញលក់ក្នុងទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ $90,050 ដល់ $101,525។ ដោយឡែកសម្រាប់ម៉ូដែលធ្វើបច្ចុប្បន្នភាពថ្មី Yangwang U7 Series 2026 ក្រុមហ៊ុនមិនទាន់បង្ហើបពីតម្លៃលក់នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន