
នេះគឺជាឡាន Toyota Land Cruiser 300 Hybrid ដែលទើបតែបានបង្ហាញខ្លួន សម្រាប់ទីផ្សារអឺរ៉ុប ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $100,000 ឡើងទៅ។ ឡាន Toyota Land Cruiser 300 Hybrid ថ្មីនេះ គឺជាឡាន Land Cruiserដែលមានកម្លាំងខ្លាំងបំផុត ដោយប្រើម៉ាស៊ីនចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 អាចបង្កើតកម្លាំងសរុប 457 HP និង កម្លាំងរមួល 790 NM ហើយប្រើប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង (4WD)។
បើតាមក្រុមហ៊ុន Toyota បានអះអាងថា ប្រភេទ Hybrid នេះ អាចផ្តល់ឲ្យនូវការបង្កើនល្បឿន ខ្លាំងជាងមុន 40% បើប្រៀបធៀបនឹងប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា ដែលប្រើម៉ាស៊ីនចំណុះ 3.3L ក៏ដោយសារតែ ម៉ូទ័រអគ្គិសនីបានជួយទៅដល់ការឆ្លើយតបនៃហ្គែរ និងការបញ្ជូនកម្លាំងរមួល កាន់តែរលូនជាងមុន។

មិនតែប៉ុណ្ណោះ Land Cruiser 300 Hybrid អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ដល់ល្បឿន 30 KM/H ហើយអាចចុះទឹកបានជម្រៅដល់ 700mm ដោយសារតែអាគុយរបស់វាត្រូវបានការពារ ខណៈប្រព័ន្ធ Hybrid ត្រូវបានធ្វើតេស្តគ្រប់ស្ថានភាពផ្លូវ នៅជុំវិញពិភពលោក។ អ្វីដែលរឹតតែពិសេសនោះគឺ Land Cruiser 300 Hybrid បានបំពាក់ជាមួយប្រព័ន្ធចង្កូតភ្លើង, សម្បូរទៅដោយបច្ចេកវិទ្យាជំនួយការ Off-road រួមទាំង ប្រព័ន្ធ Multi-Terrain Select, Crawl Control, Downhill Assist Control និង Multi-Terrain Monitor ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធបូម Adaptive Variable Suspension, មាន Drive Mode ចំនួន 5, កុងទ័របាញ់លើកញ្ចក់ ព្រមទាំងប្រព័ន្ធ Advanced e-KDSS (Electronic Kinetic Dynamic Suspension System) ទៀតផង៕






