no-alternative title
no-alternative title

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ត Chery Automobile បានធ្វើការបង្ហាញចេញរថយន្តអគ្គិសនីប្រភេទ Pick Up ដំបូងរបស់ខ្លួនជាផ្លូវការណ៍ដោយប្រើឈ្មោះថា Himla ឬ Rely R08។ ឡាន Pick up EV ដំបូងរបស់ Chery គឺមានចម្រើសរហូតដល់ទៅ 6 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $18,300 ដល់ $22,700 នៅទីផ្សារប្រទេសចិន។ Chery Himla ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Body-on-frame និងមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) និងម៉ូទ័រពីរ ឬប៉ុងពីរ (AWD)។ Himla EV មានជម្រើសតួរខ្លួនពីរប្រភេទ គឺ Standard box និង Long box។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយម៉ូដែល Standard box មានតួរខ្លួនប្រវែង 5,330mm/ទទឹង 1,920mm/ កម្ពស់ 1,890mm ខណៈម៉ូដែល Long box មានតួរខ្លួនប្រវែងដល់ 5,610mm។ម៉ូដែល Standard box មានគ្រែដឹកប្រវែង 1,530mm រីម៉ូដែល Long box មានគ្រែដឹកប្រវែង 1,810mm និងមានទទឹង 1,620mm និងកម្ពស់ 515mm ដូចគ្នា។ ផ្នែកកាប៊ីនក្នុងរបស់ Chery Himla EV មានការឌីស្សាញបំពាក់មកជាមួយភាពទំនើបទាន់សម័យក្នុងនោះ មានដូចជា ការឌីស្សាញរំលេចដោយពណ៌ត្នោតភ្លឺជាមួយពណ៌ខ្មៅ, ដៃចង្កូតឌីស្សាញជារង្វង់មានបីកាំ, អេក្រង់កម្សាន្តទំហំ 15.6-inch ឬ 12.3-inch តាមជម្រើសម៉ូដែល។ 

រថយន្តអគ្គិសនី Pick up ដំបូងរបស់ Chery នេះ មានបំពាក់មកជាមួយនូវប្រព័ន្ធជំនួយការបើកបរកម្រិត Advanced driving assistance system ដែលរួមមានមុខងារកំណត់ល្បឿនបើកបរ (adaptive cruise control (ACC)), ប្រព័ន្ធរក្សារថយន្តស្របតាមគន្លងបើកបរ (lane keeping assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (Automatic emergency braking) ជាដើម។ សម្រាប់អនុភាពកម្លាំងក្នុងការបើកបរវិញ Chery Himla EV (RWD)  ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន 201 សេះ និងកម្លាំងរមួល 350N.m អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេញខ្ទង់ 8.8 វិនាទី។ 

ដោយឡែក Himla EV(AWD)  ប្រើម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំងសរុបបាន 402 សេះ និងកម្លាំងរមួល 540N.m អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 5.0 វិនាទី។ Himla Pick up EV មានជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា គឺទំហំ 66.54kWh ឬ 88kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 4058km, 510km ឬ 505km តាមជម្រើសទំហំកញ្ចប់ថ្ម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន