no-alternative title
no-alternative title

IM LS9 Hyper ឡានអគ្គិសនី SUV ដំបូងគេ នៅលើពិភពលោក ដែលបំពាក់ប្រព័ន្ធបត់កង់ទាំងបួន កម្រិត 24 ដឺក្រេ

IM Motor ដែលស្ថិតនៅក្រោមដំបូងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត SAIC បានប្រកាសចេញឡានអគ្គិសនីកម្រិត Flagship SUV ថ្មីក្នុងម៉ូដែល IM LS9 Hyper Series។ LS9 Hyper ម៉ូដែលកំពូលថ្មីនេះ ត្រូវបានIM ប្រកាសថាជា SUV EV ដំបូងគេក្នុងលោកដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីដែលអាចបត់កងទាំងបួនតាមការកាច់ចង្កូត ឬហៅថា “Four-wheel electric steering” រួមនិងដំណើរការដោយម៉ូទ័រអគ្គិសនី 3 ជាមួយប្រព័ន្ធបើកបរ All-wheel-drive system។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

IM LS9 Hyper ជាប្រភេទឡាន Large-size SUV ដែលមានតួរប្រវែង 5,279mm/ទទឹង 2,000mm/ កម្ពស់ 1,806mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 3,160mm។ LS9 Hyper មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch, 21-inch និង 22-inch ជាមួយជម្រើសយ៉ាន់កាំរាយ ឬ Multi-spoke rim និងយ៉ាន់ថាស ឬ mirror-finish disc។ នៅផ្នែកកាប៊ីនខាងក្នុងមានការរៀបចំបំពាក់ដោយបច្ចេកវិទ្យាអេក្រង់ចំនួន 3 ផ្ទាំង ក្នុងនោះមានអេក្រង់កម្សាន្តមានទំហំធំដល់ 27.1-inch កម្រិតបង្ហាញ 5K និងអេក្រង់ mini-LED កម្រិត 3K ទំហំ 15.3-inch សម្រាប់អ្នករួមដំណើរ។ LS9 Hyper  គាំទ្រប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរ advanced driving system គាំទ្រដោយប្រព័ន្ធសែនស័រ 520-line laser radar system គាំទ្រដំណើរការដោយបន្ទះឈីប Nvidia Thor chip។

LS9 Hyper អាចដំណើរការមុខងារបើកបរស្វ័យប្រវត្តិកម្រិត high-level autonomous driving ដែលគាំទ្រដោយប្រព័ន្ធជំនួយការឆ្លាតវៃ Flywheel large model របស់ក្រុមហ៊ុន Momenta ដែលមានលទ្ធភាពដំណើរការបានទាំងនៅផ្លូវក្នុងក្រុង និងផ្លូវហាយវ៉េ រួមនឹងមុខងារចូលចំណតស្វ័យប្រវត្តិ Automatic parking ផងដែរ។

 

ឡានអគ្គិសនី SUV ថ្មីនេះ ផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង  “Lingxi” (Lizard) digital chassis 3.0 ដែលប្រព័ន្ធនេះ អាចឲ្យរថយន្តធ្វើការបត់កង់ទាំងបួនរេតាមការកាច់ចង្កូតបានក្នុងកម្រិតមុំ 24 ដឺក្រេ ដែលធ្វើអោយអង្កត់ផ្ចិតក្នុងការបត់រថយន្តត្រឡប់ក្រោយមានប្រវែងខ្លីបំផុតត្រឹម 4.95m ប៉ុណ្ណោះ។ បន្ថែមពីនេះវាក៏មានភ្ជាប់មកជាមួយប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចឆ្លាតវៃប្រភេទ  MK C2 electronic braking system ដែលអាចដំណើរការប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិឡើងវិញ (100% braking energy recovery) រួមនឹងប្រើប្រាស់ប្រព័ន្ធប៊ូមខ្យល់ 150mm travel closed dual-chamber air suspension system។

IM LS9 Hyper EREV ប្រើប្រាស់ម៉ាស៊ីនសាំង 1.5T សម្រាប់ជំនួយដល់ការបើកបរចម្ងាយឆ្ងាយ ឬ range-extender អាចផលិតកម្លាំងបាន 114kW រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី 3 (មុខមួយ/ក្រោយពីរ) ដោយម៉ូទ័រមុខអាចផលិតកម្លាំងបាន 215 សេះ ខណៈម៉ូទ័រខាងក្រោយនីមួយៗអាចផលិតកម្លាំងបាន 261 សេះ។ ចំពោះកញ្ចប់ថ្មវិញ គឺមានទំហំ 65.9kWh ប្រភេទ ternary Lithium សាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 308km ក្រោមលក្ខខណ្ឌស្តង់ដារ WLTC។ ទោះជាយ៉ាងសម្រាប់តម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍សម្រាប់កំពូលរថយន្ត IM LS9 Hyper SUV ថ្មី IM Motors មិនទាន់បានបញ្ជាក់ផ្លូវការណ៍នៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន