no-alternative title
no-alternative title

BYD ប្រកាសចេញលក់រថយន្តអគ្គិសនីពីរម៉ូដែលនៅទីផ្សារប្រទេសវៀតណាម

ថ្មីៗនេះ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជួរមុខរបស់ប្រទេសចិន បានប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីប្រទេស វៀតណាម។ រថយន្តទាំងពីរម៉ូដែលនោះ គឺមានដូចជា BYD Han EV និង BYD M6 Electric MPV។សម្រាប់ម៉ូដែល BYD Han EV

មានតម្លៃចាប់ពីខ្ទង់ $58,800 ខណៈម៉ូដែល BYD M6 Electric MPV មានតម្លៃចាប់ពីខ្ទង់ $29,800។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

BYD Han EV គឺជារថយន្តអគ្គិសនី Sedan ដ៏ប្រណិតបំផុតរបស់ BYDដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលើកដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ 2020។ សម្រាប់ម៉ូដែលថ្មី Han EV 2025 បានទទួលការបង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធ rear suspension ជាមួយពណ៌ថ្មី និងបង្កើនប្រសិទ្ធិភាពលើប្រព័ន្ធចាប់សញ្ញា LiDAR Sensor ជាដើម។ BYD Han EV 2025 បានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនដំបូងកាលពីខែកញ្ញា ឆ្នាំ 2024 ជាមួយតម្លៃខ្ទង់ $23,200។ ដោយឡែកសម្រាប់ម៉ូដែល BYD M6 Electric MPV វិញ បច្ចុប្បន្ន គឺមិនមានវត្តមានលក់នៅទីផ្សារប្រទេសចិននោះទេ ដោយម៉ូដែលនេះមានវត្តមានតែនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី និងថៃប៉ុណ្ណោះ។

 

BYD M6 បានបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 2010 ជាមួយម៉ូដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីនចំហេះក្នុង ក្រោយមកៗម៉ូដែលនេះត្រូវបានធ្វើការកែប្រែជាច្រើនជំនាន់ ប៉ុន្តែ ត្រូវបានបញ្ឍប់ការផលិតវិញ។ BYD បានចូលវាយលុកទីផ្សាររថយន្តប្រទេសវៀតណាមកាលពីដើមរដូវក្តៅ នាថ្ងៃទី 18 ក្នុងខែកក្តដា ឆ្នាំ 2024។ សម្រាប់រថយន្តដែល BYD នាំយកទៅប្រកាសចេញលក់នៅប្រទេសវៀត ណាមរួមមានម៉ូដែល BYD Dolphine, Seal, និង Atto 3 ដែលរថយន្តទាំងបីម៉ូដែលនេះ BYD ប្រើក្នុងការប្រកាសចេញសម្រាប់ទីផ្សារថ្មីរបស់ខ្លួនស្ទើរតែទាំងអស់។

 

បើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលកន្លងមកបានបង្ហើបថា BYD ចង់ពង្រីកទីផ្សារក្នុងប្រទេសវៀតណាមជាមួយគម្រោងក្នុងការសាងសងរោងចក្រផលិតនៅក្នុងប្រទេសនេះ ក្រោយមកគម្រោងនេះត្រូវបានគេរាយការណ៍ថាបានរំសាយ ចោលវិញ។ រថយន្ត BYD ដែលលក់ក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែ នៅពេលអនាគតរថយន្តទាំងនោះនឹងត្រូវនាំចេញពីរោងចក្រ BYD ក្នុងប្រទេសថៃវិញ ខណៈរោងចក្ររបស់ BYD នៅប្រទេសថៃបានជិតបញ្ចប់ការសាងសង និងចាប់ផ្តើមសង្វាក់ផលិតកម្មក្នុងពេលឆាប់ៗ។ 

BYD បានចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់វៀតណាមដែលកំពុងកើនឡើង ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសវៀតណាម Vinfast ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនផ្សេងទៀតដូចជា Great Wall Motors និង SAIC-GM-Wuling ជាដើម។ តាមរបាយការណ៍ គឺមានរថយន្តសរុបចំនួន 404,294 គ្រឿងត្រូវបានលក់ក្នុងឆ្នាំ 2023 ដោយក្នុងនោះមានរថយន្តអគ្គិសនីចំនួនប្រហែល 6% នៃចំនួនរថយន្តលក់សរុបទាំងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន