no-alternative title
no-alternative title
no-alternative title
no-alternative title

អតិថិជនដែលបានទិញ Hyundai loniq 5 ឆ្នាំ 2025 ទទួលបានឆ្នាំងសាកសម្រាប់សាកភ្លើងនៅផ្ទះដោយឥតគិតថ្លៃ

ក្រុមហ៊ុន Hyundai ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិកបានផ្តល់ជូនកាដូរពិសេសដល់អតិថិជនដែលបានទិញរថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល loniq 5 ដោយពួកគេនឹងទទួលបាននូវឆ្នាំងសាកសម្រាប់សាកភ្លើងនៅផ្ទះ  ChargePoint Home Flex Level 2 EV charger មួយដោយឥតគិតថ្លៃ យ៉ាងណាមិញសម្រាប់តម្លៃសេវាដំឡើងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការប្រូសិននេះនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀតប្រសិនបើអតិថិជនមិនចង់បានឆ្នាំងសាកនេះនោះទេ ពួកគេក៏ទទួលបានកញ្ចប់ទឹកប្រាក់ចំនួន 400 ដុល្លារសម្រាប់ប្រើជាមួយកម្មវិធី ChargePoint នៅតាមបណ្តាញស្ថានីយ៍សាកភ្លើងរបស់ក្រុមហ៊ុន ឬតាមរយះការសាកនៅ EVgo និង Shell Recharger។ សរុបមក បណ្តាញរបស់ ChargePoint ផ្តល់នូវការចូលប្រើឧបករណ៍សាកថ្មជាង 87,000 កន្លែងនៅទូទាំងសហរដ្ឋអាមេរិក។

 

ការផ្តល់ជូននេះ មានសម្រាប់អតិថិជនទាំងអស់ដែលទិញដាច់ ឬបង់រំលោះ Ioniq 5 ថ្មីចាប់ពីថ្ងៃទី 1 ខែមករា។ អតិថិជនមានពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃទិញ ឬបង់រំលោះ Ioniq 5 ថ្មី ដើម្បីជ្រើសរើសយកឆ្នាំងសាក ChargePoint Home Flex Level 2 EV charger ឬកាតឥណទានសម្រាប់ទូទាត់ការសាកថ្មតាមស្ថានីយ៍ ឬកន្លែងសាកថ្មដែលបានរៀបរាប់ខាងដើម។ 

ហើយប្រសិនបើអ្នកជ្រើសរើសឆ្នាំងសាក អតិថិជនមានរយះពេល 120 ថ្ងៃ រាប់ចាប់ពីថ្ងៃទិញ ឬបង់រំលោះរថយន្តអគ្គិសនីស៊េរីថ្មីដើម្បីបញ្ចប់ការដំឡើងកន្លែងសាកភ្លើងតាមផ្ទះជូន។ ប្រសិនបើអ្នកជ្រើសរើសកាតឥណទានឥតគិតថ្លៃ អ្នកត្រូវប្ដូរវានៅចុងបញ្ចប់នៃរយៈពេល 60 ថ្ងៃពីការទិញ ឬរំលោះ ហើយបន្ទាប់មកអ្នកមានពេលពីរឆ្នាំគិតចាប់ពីថ្ងៃរំលោះដើម្បីប្រើឥណទាន។ ការផ្តល់ជូននេះត្រូវបានផ្តល់ជូនតាមរយៈ Hyundai Home Marketplace ដែលដំបូងតម្រូវឲ្យអតិថិជនត្រូវបង្កើតគណនីមួយ ហើយបន្ទាប់មកអាចជ្រើសរើសកញ្ចប់ប្រូម៉ូសិនណាមួយដែលចង់បាន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន