no-alternative title
no-alternative title

ឡានចិន Maextro S800 ដែលជាគូរប្រជែង Rolls-Royce ក្លាយជាឡាន Luxury Sedan ដែលលក់ដាច់បំផុត!

Maextro S800 គឺជាឡានអគ្គិសនី Sedan ប្រណិត (Luxury sedan) ដំបូងចេញពីកិច្ចសហការរវាង Huawei និង JAC។ ឡានអគ្គិសនីប្រណិតទំនើបទាន់សម័យលំដាប់អភិជនដែលជាគូប្រជែង Rolls-Royce មួយនេះ បានជាប់ជាឡាន Luxury sedan ដែលលក់ដាច់បំផុតប្រចាំខែមករា ឆ្នាំ 2026។ S800 បាននាំមុខការលក់ឡានប្រណិតរបស់អាល្លឺម៉ង និងអង់គ្លេស (BWM 7 Series និង Mercedes-Benz Maybach S-Class) រួមបញ្ចូលគ្នាថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Maextro S800 ស្ថិតក្នុងលំដាប់ឡានប្រណិតនិយម (luxury sedan segment) ជាមួយតម្លៃលើសពី 100K ដុល្លារនៅទីផ្សារប្រទេសចិន និងបានចាប់ផ្តើមនាំចេញផ្លវការណ៍ក្នុងខែសីហា ឆ្នាំ 2025។ S800 មានតម្លៃចាប់ពីខ្ទង់ $102,600 ដល់ $147,520។ ក្នុងខែធ្នូ ឆ្នាំ 2025, Maextro S800 លក់បានចំនួន 4,376 គ្រឿង។ ហើយក្នុងខែមករា ឆ្នាំ 2025 រថយន្តប្រណិតនេះលក់បានចំនួន 2,625 គ្រឿង ធៀបនឹងការលក់របស់ BWM 7 Series រួមនឹងម៉ូដែល i7 លក់បានចំនួន 1,188 គ្រឿងឈរនៅលំដាប់លេខ 2 និងម៉ូដែល Mercedes-Benz Maybach S-Class លក់បានចំនួន 1,040 គ្រឿង ឈរនៅលំដាប់លេខ 3។

តាមទិន្នន័យចុងក្រោយរបស់ China EV DataTracker បានបង្ហាញថា ការលក់សរុបរបស់ Maextro S800 គឺមានចំនួន  14,078 គ្រឿង ហើយចំនួននៃការលក់ដាច់ខ្លាំងគឺនៅ Shenzhen, Guangzhou, Shanghai, និង Beijing។ លោក Richard Yu ដែលជាប្រធានផ្នែកជាន់ខ្ពស់ក្រុមហ៊ុន Huawei Automobile BU ធ្លាប់បានចែករំលែកថា S800 នឹងក្លាយជាឡានប្រណិត Luxury sedan ដែលឈរនៅលំដាប់កំពូលក្នុងក្រុមរថយន្តដែលមានតម្លៃចាប់ពី 1 លានយ៉ាន់ (million-yuan) ក្នុងទីផ្សារប្រទេសចិន។ Maextro S800 ត្រូវបានចេញលក់នៅទីផ្សារប្រទេសចិនតាមរយះហាងលក់ HIMA របស់ Huawei ដែលក្នុងហាងនេះ មានលក់រថយន្តដូចជាម៉ាក Aito, Stelato, Luxeed និង Saic (Shangjie) ជាដើម។

Maextro S800 ជារថយន្ត Luxury sedan ដែលមានតួរខ្លួនប្រវែង 5,480mm/ ទទឹង 2,000/ កម្ពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ S800 មានតួរខ្លួនវែងជាង BMW 7 Series (G70) ប្រមាណជា 89mm។ ក្នុងកាប៊ីន S800 មានបំពាក់អេក្រង់កម្សាន្តទំហំ 15.6-inch Touchscreen នៅកណ្តាល និងអេក្រង់ខាងមុខអ្នករួមដំណើរកៅអីមុខទំហំ 16-inch។ ទ្វារខាងក្រោយរបស់ Maetro S800 អាចធ្វើការបញ្ជាបិទ ឬបើកដោយប្រើសែនស័រដោយចាប់ចលនាគ្រវាសដៃ ដោយមិនចាំបាច់ប៉ះទ្វាររថយន្តឡើយ។ 

S800 ម៉ូដែលប្រើអគ្គិសនីសុទ្ធ គឺដំណើរការដោយប្រើម៉ូទ័រអគ្គិសនីពីរកម្លាំង 523 សេះ ទទួលថាមពលពីកញ្ចប់ថ្មទំហំ 95kWh និងអាចបើកបរបានចម្ងាយផ្លូវ 702km ក្រោមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។ ចំនែកម៉ូដែល S800 EREV មានជម្រើសកម្លាំងពីរផ្សេងគ្នា មួយដំណើរការដោយម៉ូទ័រអគ្គិសនីពីរកម្លាំងសរុប 390kW និងម៉ូទ័របីកម្លាំងសរុប 635kW។ ទាំងពីរជម្រើស គាំទ្រដំណើរការដោយម៉ាស៊ីនសាំង 1.5-liter ធ្វើជាម៉ាស៊ីនសាកភ្លើងដែលមានកម្លាំង 115kW និងកញ្ចប់ថ្មទំហំ 65kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 365km ទៅ 400km៕

 

ព័ត៌មានពាណិជ្ជកម្ម