no-alternative title
no-alternative title

GWM Tank ត្រៀមបញ្ចេញឡាន Off-Road ឌីស្សាញបែបប្រណិតថ្មីមួយទៀតនៅខែមីនាខាងមុខ

Tank ដែលជាម៉ាករថយន្តស្ថិតក្រោមដំបូលរបស់ GWM ត្រូវបានគេរាយការណ៍ថា នឹងមានការបញ្ចេញឡាន off-road ប្រភេទ Flagship-Luxury ស៊េរីថ្មីបន្ទាប់ពីកម្មវិធីបុណ្យរដូវរំហើយ “2026 Spring Festival” ដែលនឹងត្រូវធ្វើឡើងក្នុងខែមីនា ខាងមុខនេះ។ នាយកប្រតិបត្តិរបស់ Tank លោក  Gu Yukun បានបង្ហោះនៅលើគណនីទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា ឡាន off-road ស៊េរីថ្មីរបស់ Tank គឺជាស្ថិតក្នុងអម្បូររថយន្ត Flagship-Luxury ក្នុងប្រទេសចិន តាមរយះការបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ ប៉ុន្តែ លោកបានមិនបញ្ជាក់ពេលវេលាច្បាស់លាស់ក្នុងការប្រកាសចេញលក់នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GWM ដែលជាក្រុមហ៊ុនមេ បានបញ្ជាក់ថា ខ្លួនបានត្រៀមការប្រកាសចេញរថយន្តម៉ូដែលថ្មីៗមួយចំនួនបន្ថែមទៀតក្នុងឆ្នាំ 2026 នេះ។ ជាមួយគ្នានេះ នៅក្នុងខែមករា ឆ្នាំ 2026 ថ្មីៗនេះ GWM លក់រថយន្តសរុបបានចំនួន 90,312 គ្រឿង កើនឡើង 11.59% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ “YoY” ជាមួយការនាំចេញទៅកាន់ទីផ្សារសកលបានចំនួន 40,000 គ្រឿង និងរថយន្តដំណើរការដោយថាមពលថ្មី (NEV) មានចំនួន 18,029 គ្រឿង។ សម្រាប់រថយន្តម៉ូដែលថ្មីៗដែល GWM ត្រៀមបញ្ចេញក្នុងឆ្នាំនេះ ក្នុងនោះ គឺមានម៉ូដែល Tank និងម៉ូដែល Plug-in-hybrid SUV ផងដែរ។

ចំពោះម៉ូដែល Tank ស៊េរីថ្មី ត្រូវបានគេដឹងថា នឹងមានលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមានស្រាប់បច្ចុប្បន្ន ដូចជា Tank 300, Tank 400 និង Tank 500 Series។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិ និងគុណសម្បត្តិលម្អិតរបស់ Tank ម៉ូដែលថ្មីមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបនៅឡើយទេក្នុងពេលនេះ។ Great Wall Motor បានបង្ហាញពីការចុះបញ្ចីផលប័តរថយន្តប្រភេទ high-end SUV ម៉ូដែល Wey V9X Plug-in-hybrid SUV ត្រូវបានបង្ហាញនៅលើការចុះបញ្ចីរបស់ MIIT កាលពីដើមខែកុម្ភៈ ឆ្នាំ 2026។  

Wey V9X PHEV ជា SUV ដែលមានតួរខ្លួន 5,299mm/ទទឹង 2,025mm/ កម្ពស់ 1,825mm និងកម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,150mm។ នៅលើបញ្ចី MIIT បានបង្ហាញទៀតថា V9X PHEV គាំទ្របច្ចេកវិទ្យាភ្លើងកម្លាំង 800V Plug-in-hybrid នៅលើម៉ាស៊ីនសាំង 2.0T ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 240km និង 363km។ V9X ស្ថិតនៅក្នុងលំដាប់ Flagship SUV 6-កៅអី ដែលត្រូវបានគេរំពឹងថា អាចនឹងចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំក្នុងឆ្នាំ 2026 នេះ និងការចេញលក់អាចនឹងនៅមុនដំណាច់ឆ្នាំ 2026 ឬក៏ដើមឆ្នាំ 2027៕

 

ព័ត៌មានពាណិជ្ជកម្ម