នៅក្នុងកិច្ចប្រឹងប្រែងជាបន្តដើម្បីបម្រើជូនអតិថិជន និងបង្កើនការផ្សព្វផ្សាយផលិត ផល ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋាន ប្រធានដឹកនាំផ្នែកទីផ្សារ និង អ្នកច្នៃ ប្រឌិត ដែលទទួលបានពានរង្វាន់ពីអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិក Samsung បាន ធ្វើការឧបត្ថម្ភកម្មវិធី Hang Meas Shopping Show តាមស្តង់ចល័ត ដែលនឹងចាប់ផ្តើម ពីថ្ងៃទី 13 ខែកក្កដា ដល់ថ្ងៃទី 31 ខែតុលា។ កម្មវិធីនេះនឹងធ្វើឡើងនៅផ្សារទំនើប ចំនួនបួនកន្លែងក្នុងរាជធានីភ្នំពេញ គឺផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណា វិមាន កាណាឌីយា និងផ្សារទំនើបរតនាផ្លាស្សា ហើយកម្មវិធី Hang Meas Shopping Show នឹងមានការតាំងលក់រយៈពេល 3 ថ្ងៃ។ នៅក្នុងកម្មវិធីនេះ ក៏មានការប្រគំតន្ត្រីដោយ តារាហង្សមាសជាច្រើនរូប កម្មវិធីបង្ហាញម៉ូដ និងឆាកកំប្លែងផងដែរ។
យោងតាមប្រសាសន៍លោក ប៉ូ ខេមរិន្ទ្រ ជាមន្ត្រីជាន់ខ្ពស់ផ្នែកជំនាញទីផ្សា និងទំនាក់ ទំនងរបស់ Samsung បានឲ្យដឹងថា ការឧបត្ថម្ភកម្មវិធីនេះ ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Samsung ដើម្បីទទួល បានការគាំទ្រកាន់តែច្រើនពីប្រជាជនកម្ពុជា និងបង្ហាញពួកគាត់អំពី បច្ចេកវិជ្ជា ថ្មីៗលំដាប់ពិភពលោករបស់ Samsung អាចជួយ ឲ្យជីវិតកាន់តែប្រសើរ។ “Samsung បានឈានមុខគេលើផ្នែកបច្ចេកវិជ្ជា ក្នុងចំណោម ប្រភេទផលិតដូចគ្នាដទៃទៀត។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះ គឺសម្រាប់អតិថិជន ដែលអាចប្រើប្រាស់ផលិតផល និងយល់ ច្បាស់អំពីភាពងាយស្រួល ផាសុកភាព និង ភាពរីករាយជាមួយផលិតផល Samsung ទាំងអស់នេះនៅក្នុងដៃ ឬនៅក្នុងគេហដ្ឋាន របស់ពួកគាត់”។
កម្មវិធី Hang Meas Shopping Show ដែលមានការតាំងលក់រយៈពេល 3 ថ្ងៃ ក៏មាន លក់ផលិតផល Samsung ជាច្រើនដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីន បោកគក់ និងទូរស័ព្ទដៃផងដែរ។ ផលិតផលដែលរំពឹងថា នឹងមានការពេញនិយម ច្រើនជាងគេនោះដូចជា ទូរទស្សន៍ស៊េរី Smart TV ដ៏ទំនើប ដែលផ្តល់នូវជម្រើស ដ៏វៃឆ្លាតជាច្រើនសម្រាប់ការបញ្ជា និងការប្រើប្រាស់ទូរទស្សន៍ ដោយបង្កើតបាននូវ បទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ ជាមួយប្រព័ន្ធបញ្ជាដោយសំឡេង ដោយ ចលនា និងដោយការចំណាំផ្ទៃមុខមនុស្សស៊េរីថ្មីបំផុត។ ទូទឹកកកទ្វាមួយ និងទ្វាពីរ របស់ Samsung ត្រូវបានគេស្គាល់ថាជាបច្ចេកវិជ្ចាទាន់សម័យ ជាមួយប្រព័ន្ធត្រជាក់ ទ្វេដង (Twin Cooling System®)។ ម៉ាស៊ីនត្រជាក់ Samsung ជាមួយប្រព័ន្ធបន្សុតខ្យល់ Virus Doctor អាច កម្ចាត់បាក់តេរី និងមេរោគដែលមាននៅក្នុងខ្យល់បានជាង 99% ជួយឲ្យផ្ទៃបន្ទប់ស្អាត គ្មានបាក់តេរី ជាតិពុល និងមេរោគផ្សេងៗ។ ម៉ាស៊ីនបោកគក់ Eco Storm មាន លក្ខណៈពិសេសអាចបង្កើនកម្លាំងទឹក ដំណើរការដោយប្រព័ន្ធ Twist Pulsators ដែល អាចបោកគក់សម្លៀកបំពាក់បានស្អាតល្អដូចការបោកគក់ដោយដៃ។