no-alternative title
no-alternative title
no-alternative title
no-alternative title

NOKIA​ ចាប់ឆ្នោត​ផ្តល់​រង្វាន់​ជូន​អតិថិជន​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

កាលពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១២​ ក្រុមហ៊ុន​ NOKIA​ បាន​ប្រារព្ធ​កម្មវិធី​ចាប់​រង្វាន់​ម៉ូតូ​បី​គ្រឿង​ ទូរទស្សន៍​ LCD​ ១០​ គ្រឿង​ និង​ទូរស័ព្ទ​ ២៥​ គ្រឿង​ ជូន​អតិថិជន​របស់​ខ្លួន​ ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរ​ទស្ស​ន៏​ MY​ TV​ ក្នុង​កម្មវិធី​ A1​ CONCERT​ ផង​។​
​លោក​ JERRY​ MANUS​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ NOKIA​ ប្រចាំ​នៅ​កម្ពុជា​ឡាវ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ក្រុមហ៊ុន​ NOKIA​ នឹង​ទាក់ទង​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​នៅ​ក្នុង​រង្វង់​ស​ប្តា​ហ៍​នេះ​ ដើម្បី​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ និង​ទីកន្លែង​ប្រគល់​រង្វាន់​។​ លោក​បាន​បញ្ជាក់​ថា​ ដើម្បី​មាន​សិទ្ធិ​ទទួល​រង្វាន់​ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ត្រូវ​បង្ហាញ​ លេខ​ IMEI​ នៅ​ក្នុង​ទូរស័ព្ទ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ និង​អត្តសញ្ញាណ​បណ្ណ​។​
​ការ​ចាប់​រង្វាន់​ខាងលើ​ គឺ​ស្ថិត​ក្នុង​វគ្គ​ទី​មួយ​នៃ​កម្មវិធី​លើកកម្ពស់​លក់​ផលិតផល​ NOKIA​  ដែល​មាន​រយៈពេល​បី​ខែ​ គឺ​ចាប់ពី​ខែមិថុនា​ រហូត​ដល់​ខែសីហា​ខាង​មុខ​នេះ​។​ ចំពោះ​ការ​ចាប់​រង្វាន់​ធំ​ដែល​រាប់​បញ្ចូល​ទាំង​រង្វាន់​ឡាន​ផង​នោះ​ លើក​ចុង​ក្រោយ​នៃ​កម្មវិធី​លើកកម្ពស់​លក់​ខាងលើ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ០២​ ខែកញ្ញា​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍