ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលឈានមុខគេលើផ្នែកបច្ចេកវិជ្ជា និងគ្រឿង ប្រើប្រាស់ឌីជីថល ថ្ងៃនេះបានតាំងបង្ហាញនូវទូទឹកកកទ្វារពីរ Massimo ដ៏ទំនើប។ លក្ខណៈពិសេសនៃការរចនាដ៏ស្រស់ស្អាតរបស់ទូរទឹកកកទ្វារពីរ មិនត្រឹមតែមាន ការទាក់ទាញតែរូបរាងខាងក្រៅនោះទេ ប៉ុន្តែលទ្ធភាពនៃការផ្ទុកម្ហូបអាហារបានច្រើន និងមានការអភិវឌ្ឍទៅលើ Smart Sensors និង Twin Cooling Plus ផងដែរ។ នៅផ្ទៃ ខាងក្រៅទូទឹកកកទ្វារពីររបស់ Samsung រលោងស្អាត ផ្តល់នូវភាពចាំងរំលេចដ៏ ស្រទន់នៅពេលទ្វារបើកឡើង និងបង្កប់នូវភាពស៊ីវិល័យខ្ពស់ ផ្តល់នូវបរិយាកាស ស្អាតល្អដល់ផ្ទះបាយ។ ទន្ទឹមនឹងនេះ លោកអ្នកកាន់តែរីករាយនៅពេលបានបើក ទូរទឹកកក Massimo ឡើង។ ប្រព័ន្ធភ្លើងបំភ្លឺ Dual LED ត្រូវបានបំពាក់គ្រប់ជ្រុងនៅខាង ក្នុងទូទឹកកក ដែលផ្តល់នូវភាពងាយស្រួលក្នុងការរក្សាទុកម្ហូបអាហារ។ ធ្នើរខាងក្នុង Deco Shelves ដ៏ស្រស់ស្អាត បានផ្តល់នូវលក្ខណៈដ៏ល្អឥតខ្ចោះដល់ទូរទឹកកក។ ធ្នើរ ទាំងអស់ផលិតពីលោហៈពណ៌ទឹកប្រាក់ ប្រកបដោយភាពប្រណិត គួរឲ្យទាក់ទាញ និងតូចស្តើងងាយស្រួលផ្ទុកម្ហូបអាហារ។
ពិសេសបំផុតនោះ ទូទឹកកក Massimo (RS26MBZBL) រចនាឡើងដោយភាពច្នៃប្រឌិត ជាច្រើន ដែលជួយសន្សំសំចៃថាមពលអគ្គិសនី។ បច្ចេកវិជ្ជា Digital Inverter Compressor ជំនាន់ទី 4 កាត់បន្ថយការប្រើប្រាស់ថាមពលជាង 20% ដោយផ្តល់នូវ ថាមពលខ្ពស់ តាមរយៈការកំណត់លទ្ធភាពធ្វើឲ្យត្រជាក់ ទៅតាម ស៊ីតុណ្ហភាព សំណើម និងការប្រើប្រាស់។ លើសពីនេះ ប្រព័ន្ធ Smart Sensors ដាច់ដោយឡែក ចំនួន 10 ផ្ទុកនៅទីតាំងសំខាន់ៗក្នុងទូទឹកកក ដើម្បីកំណត់ល័ក្ខខ័ណ្ឌ ក្នុងទូរទឹកកក និងបញ្ជូលទិន្នន័យទៅកាន់ប្រព័ន្ធត្រួតពិនិត្យកណ្តាល ហៅថា MICOM ។ ប្រព័ន្ធ MICOM វិភាគទិន្នន័យ និងដំណើរការក្នុងវិធីដ៏មានប្រសិទ្ធភាពបំផុត ដោយផ្អែក លើល័ក្ខខ័ណ្ឌរបស់ទូទឹកកក។ ដំណើរការនេះកាត់បន្ថយការចំណាយថាមពលបាន 10% ។ ហើយប្រព័ន្ធធ្វើឲ្យត្រជាក់ទ្វេដង Twin Cooling Plus របស់ Samsung ដំណើរការដោយឯករាជ្យតាមផ្នែករៀងខ្លួន។ ម៉ាស៊ីនកកធ្វើឲ្យស្ងួត រក្សាស៊ីតុណ្ហភាព បានល្អ ជួយឲ្យម្ហូបអាហាររក្សាបានគុណភាពខ្ពស់បំផុត។ នេះជារបកគំឃើញថ្មីនៃ បច្ចេកវិជ្ជាសម្រាប់ទូរទឹកកកដ៏ទំនើប ដែលត្រូវបានបំពាក់ទៅផលិតផល Samsung មួយនេ។
យោងតាមប្រសាសន៍លោក ប៊ូ ខេមរិន្ទ្រ, Samsung’s (មន្ត្រីជាន់ខ្ពស់ ផ្នែកទំនាក់ទនង់និងទីផ្សារ) បានឲ្យដឹងថា ទូរទឹកកក Massimo ឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តនៃម៉ាកសញ្ញា ជូនចំពោះអតិថិជន និងបរិស្ថាន។ “សម្រាប់ក្រុមហ៊ុន Samsung យើងអភិវឌ្ឍផ្នែក បច្ចេកវិជ្ជាដែលផ្តល់គុណតម្លៃជូន ចំពោះអតិថិជន និងបន្តថែរក្សាចំពោះបរិស្ថាន ជានិច្ច។ ថាមពលអគ្គិសនី គឺជាធនធាន ដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាទូទាំ ពិភព លោក ដូច្នេះ ជាការចាំបាច់ណាស់ដែល យើងអាចរកមធ្យោបាយប្រើប្រាស់វា ប្រកប ដោយប្រសិទ្ធភាព។ ទូទឹកកកទ្វារពីរ Massimo ជួយដល់អតិថិជនក្នុងការសន្សំសំចៃ ថាមពលអគ្គិសនី និងចំណេញប្រាក់ កាន់តែច្រើន។ នេះជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់អតិថិជន និងបរិស្ថានរបស់យើង ទាំងអស់គ្នា”។
ទូទឹកកកទ្វារពីរ Massimo របស់ Samsung មានលក់នៅតាមបណ្តាហាងលក់ឧបករណ៍ ប្រើប្រាស់តាមផ្ទះ ក្នុងរាជធានីភ្នំពេញ។