កាលពីថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2012 ក្រុមហ៊ុនអ៊ីនធើណែតឌីជីបានរៀបឡើងនូវ ចំសិក្ខាសាលាមួយស្តីអំពី អ៊ីនធើណែតសម័យទំនើប យល់ដឹ់ងដើម្បីអាជីព ទៅដល់ និស្សិតនៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ឱ្យបានដឹងអំពីសារៈប្រយោជន៍នៃកាប្រើប្រាស់ អ៊ីនធើណែត។ គោលដៅចំបងនៃសិក្ខាសាលានេះ គឺផ្លាស់ប្តូរ និងបំផុសទស្សនៈរបស់ សិស្ស និស្សិតដែលធ្លាប់តែយល់ថា អ៊ីនធើណែត គឺអាចប្រើប្រាស់បានសំរាប់តែធ្វើការ ស្រាវជ្រាវសិក្សា ប្រាស្រ័យទាក់ទង និងកំសាន្ត ឱ្យបែរមកប្រើប្រាស់អ៊ីនធឺណិតដើម្បីធ្វើ អាជីវកម្មរកប្រាក់ចំនូលវិញម្តង។ លើសពីនេះ ទៅទៀត ឌីជី ក៏បានជំរុញ និងផ្តួចផ្តើមឱ្យ សិស្ស និស្សិត ដែលមានគំនិតល្អលើអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណែតិ ធ្វើការអនុវត្តន៍ និងបញ្ចោញភាពប៉ិនប្រសព្វរបស់ខ្លួនផងដែរ ដោយក្នុង នោះ ឌីជី នឹងធ្វើការគាំទ្រព្រម ទាំងផ្តល់ជំនួយលើផ្នែកហិរញ្ញវត្ថុ ក៏ដូចជាគំនិតចំពោះអ្នកដែលនឹងត្រូវជ្រើសរើសក្នុងការ ចាប់ផ្តើមគម្រោងអាជីវកម្មនេះ ហើយពួកគាត់អាចដាក់ពាក្យជា មួយនឹងគំរោងអាជីវកម្ម របស់គាត់តាមរយៈគេហទំពរ http://www.digi.com.kh/eduction
បន្ថែមពីនេះ ឌីជី នឹងត្រូវបានផ្តល់ឱកាសការងារនៅក្រុមហ៊ុនរបស់ខ្លួនចំពោះអ្នកដែលមានភាពប៉ិនប្រសព្វ ជាងគេទៀតផង។ កញ្ញា Maria Teplukhina នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ឌីជី បាន មានប្រសាសន៍ថា គោលដៅរបស់យើងផ្សព្វផ្សាយពត៌មានអំពីឱកាសតាមរយៈអ៊ីនធើណែត ជាមួយនិងការជួយជ្រោមជ្រែងដល់និស្សិត និងផ្សព្វផ្សាយអំពីតំបន់ភាវូបនីយកម្មនៃសេវា កម្ម ឌីជី ដែលបានបង្កើតឡើងយ៉ាងពិសេសផងដែរ៕