ទូរស័ព្ទស្មាតហ្វូន Nokia Asha 311 ស្តែងចេញពីបច្ចេកវិទ្យាថ្មីពី Nokia ដែលមាន ដំណើរការលឿនជាមួយនឹង Processor ដល់ទៅ 1GHz។ បន្ទាប់ពីការសម្ពោធដាក់លក់ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងនេះ ឥឡូវនេះយើងឃើញទូរស័ព្ទស្មាតហ្វូននេះត្រូវ បានគេយកទៅប្រើប្រាស់យ៉ាងព្រោងព្រាត។ ចំណុចពិសេសមួយដែលទទួលបាននូវការ និយមចូលចិត្តច្រើនជាងគេនោះគឺហ្គេម Angry Birds ដែលហោះលឿនដូចផ្លែកមន្ទោល ដូច្នេះកុំភ្លេចសាកល្បង។ ទូរស័ព្ទស្មាតហ្វូន Nokia Asha 311 មានរូបរាង គុណភាព និងមានមុខងារស្មាតហ្វូនច្រើន ជាន្របភេទគ្រឿងអេឡិចត្រូនិកទំនើប ដែលមានតម្លៃ ប្រមាណត្រឹមតែ $120 ប៉ុណ្ណោះ។ Nokia Asha 311 ត្រូវបានអភិវឌ្ឍន៍ឡើងមានអេក្រង់ Touchscreen និបន្ថែមជាមួយនឹង Swipe បានធ្វើឱ្យមុខនាទីនៃកម្មវិធីទាំងឡាយនៅ លើអេក្រង់ដំណើរការទៅយ៉ាងរលូនជាមួយល្បឿនលឿននៅក្នុងការប្រើប្រាស់។ នៅក្នុង My Nokia Blog អ្នកប្រើប្រាស់បានបញ្ចោញយោបល់ស្រដៀងគ្នាថា ទូរស័ព្ទស្មាតហ្វូន Nokia Asha 311 ងាយស្រួលប្រើ និងសប្បាយលេងហ្គេម Angry Birds។ ពួកគាត់បាន រៀបរាប់ថា ទូរស័ព្ទនេះលេងហ្គេមបានយ៉ាងអស្ចារ្យ។ យើងប្រើតែម្រាមមួយប៉ុណ្ណោះ ដើម្បីអូសចុះឡើង។ យើងអាចចុចមើល Link ខាងក្រោមសំរាប់មើលវីដេអូ Nokia Asha 311 កំពុងលេង Angry Birds យ៉ាងសប្បាយ https://www.youtube.com/watch?v=F6vTAfrP6Xg&feature=player_embedded