no-alternative title
no-alternative title
no-alternative title
no-alternative title

​ពិធី​សម្ពោធ​ជា​ផ្លូវការ​បណ្តាញ​ទូរទស្សន៍​ថ្មី​ One​ TV​ បង់លុយ​ផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​កាល​ពី​ថ្ងៃ​ទី​ 24​ ខែកក្កដា​ ឆ្នាំ​ 2012​ នៅ​សណ្ឋាគារ​ សី​ហ្វូ​ី​ថែ​ល​ មាន​រៀបចំ​ឡើង​ នូវ​ពិធី​សម្ពោធ​ជា​ផ្លូវការ​បណ្តាញ​ទូរទស្សន៍​បង់លុយ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ទូ​ទាំង​ប្រទេស​ ដំបូង​គេ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​នៅ​ក្រោម​យីហោ​ពាណិជ្ជកម្ម​ ONE​ TV​។​ ពិធី​ដ៏​មហោឡា​រឹក​នេះ​ ទទួល​បាន​នូវ​ការ​អញ្ជើញ​ ចូលរួម​ជ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ឯកឧត្តម​ ខៀវ​ កញ្ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ Alexey​ Malinlin​ អនុរដ្ឋមន្ត្រី​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ ព្រមទាំង​បណ្តា​មន្ត្រីជាន់ខ្ពស់​រៃ​ជា​រដ្ឋាភិបាល​មក​ប្រទេស​កម្ពុជា​ និង​រុ​ស្ស៊ី​យ៉ាងច្រើន​កុះ​កុរ​។​

 

 

 

ONE​ TV​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ Royal​ Group​ របស់​ប្រទេស​កម្ពុជា​ និង​ក្រុមហ៊ុន​ General​ Satellite​ មក​ពី​ប្រទេស​រុ​ស្ស៊ី​។​ អ្នក​ឧក​ញ្ញា​ គិត​ ម៉េ​ង​ អគ្គនាយក​ក្រុមហ៊ុន​ Royal​ Group​ ​បាន​មាន​ប្រសាសន៍​ថា​ បណ្តាញ​ទូរទស្សន៍​ថ្មីស្រឡាង​នេះ​មាន​ប៉ុស្តិ៍​ជាតិ​ និង​អន្តរជាតិ​ចំនួន​ 60​ ប៉ុស្តិ៍​ជា​ប្រភេទ​ឌី​ជី​ថ​ល​រួម​មាន​ប៉ុស្តិ៍​ កំសាន្ត​ អប់រំ​ និង​ព​ត៌​មាន​សំរាប់​ផ្តល់​ជូន​ដល់​គ្រួសារ​កម្ពុជា​ទាំងអស់​តាម​លទ្ធភាព​។​ ប្រព័ន្ធ​ ផ្សព្វផ្សាយ​បណ្តាញ​ទូរទស្សន៍​នេះ​ ត្រូវ​បាន​ជ្រើសរើស​យក​បច្ចេកវិទ្យា​ ដែល​មានគុណ​ ភាព​ជា​លក្ខណៈ​អន្តរជាតិ​ផ្តល់​ដោយ​ក្រុមហ៊ុន​ General​ Satellite​។​ ជាមួយ​គ្នា​ដែរ​ លោក​ Andrey​ Tkachenko​ ប្រធាន​ក្រុមហ៊ុន​ General​ Satellite​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ ផង​ដែរ​ថា​ កិច្ច​សហប្រតិបត្តិការ​នេះ​ នឹង​រួមចំណែក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យា​ វប្បធម៌​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សហព័ន្ធ​រុ​ស្ស៊ី​ ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍