no-alternative title
no-alternative title

​ឌី​ជី​រៀបចំ​សិក្ខា​សិលា​ស្តី​អំពី​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

    ​កាលពី​ថ្ងៃ​ទី​ 25​ ខែកក្កដា​ ឆ្នាំ​ 2012​ ក្រុមហ៊ុន​អ៊ី​ន​ធើ​ណ​ត​ឌី​ជី​បាន​រៀប​ឡើង​នូវ​ ចំ​សិក្ខាសាលា​មួយ​ស្តី​អំពី​ អ៊ី​ន​ធើ​ណែ​ត​សម​7​យ័​ទំនើប​ យល់​ដឹ់ង​ដើម្បី​អាជីព​ ទៅ​ដល់​ និស្សិត​នៅ​តាម​ សាកល​វិទ្យា​ល័​​យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ឱ្យ​បានដឹង​អំពី​សារៈ​ប្រយោជន៍​នៃ​កា​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ ដែល​មាន​និស្សិត​ចូល​រូ​ម​ចំនួន​ 300​ រយ​នាក់​។​ គោលដៅ​ ចំបង​នៃ​សិក្ខាសាលា​នេះ​ គឺ​ផ្លាស់​ប្តូរ​ និង​បំផុស​ទស្សនៈ​របស់​សិស្ស​ និស្សិត​ដែល​ធ្លាប់តែ​ យល់​ថា​ អ៊ី​ន​ធើ​ណែ​ត​ គឺ​អាច​ប្រើប្រាស់​បាន​សំរាប់​តែ​ធ្វើការ​ស្រាវជ្រាវ​សិក្សា​ ប្រា​ស្រ័​​យ​ ទាក់ទង​ និង​កំសាន្ត​ ឱ្យ​បែរមក​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំនូល​ វិញ​ម្តង​។​ លើស​ពី​នេះ​ទៅ​ទៀត​ ឌី​ជី​ ក៏​បាន​ជំរុញ​ និង​ផ្តួចផ្តើម​ឱ្យ​សិស្ស​ និស្សិត​ ដែល​ មានគំនិត​ល្អ​លើ​អាជីវកម្ម​តាម​ ប្រ​ព័​​ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ធ្វើការ​អនុវត្តន៍​និង​បញ្ចោ​ញ​ភាព​ប៉ិន​ ប្រសព្វ​របស់​ខ្លួន​ផង​ដែរ​ ដោយ​ក្នុង​នោះ​ ឌី​ជី​ នឹង​ធ្វើការ​គាំទ្រ​ព្រមទាំង​ផ្តល់​ជំនួយ​លើ​ ផ្នែក​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​គំនិត​ចំពោះ​អ្នក​ដែល​នឹង​ត្រូវ​ជ្រើសរើស​ក្នុង​ការ​ចាប់ផ្តើម​គម្រោង​ អាជីវកម្ម​នេះ​ ហើយ​ពួក​គាត់​អាច​ដាក់​ពាក្យ​ជាមួយនឹង​គំរោង​អាជីវកម្ម​របស់​គាត់​តាម​ រយៈ​គេហ​ទំ​ព​​រ​ http://www.digi.com.kh/eduction​ បន្ថែម​ពី​នេះ​ ឌី​ជី​ នឹង​ ត្រូវ​បាន​ផ្តល់​ ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​របស់​ខ្លួន​ចំពោះ​អ្នក​ដែល​មាន​ភាព​ប៉ិនប្រសព្វ​ជាងគេ​ ទៀត​ផង​។​ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ឌី​ជី​ លោក​ នាក់​ ឡុ​ង​ឃាង​ បាន​មាន​ប្រសាសន៍​ ថា​ គោលដៅ​របស់​និស្សិត​ភាគច្រើន​ គឺ​ស្វែងរក​ការងារ​ដែល​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ប៉​¨​ុ​នែ្ត​ពួក​គាត់​មិនសូវ​បាន​គិត​អំពី​ការ​បើក​អាជីវកម្ម​ដោយ​ខ្លូ​ន​ឯង​ឡើយ​ ដោយ​ ពួក​គាត់​សំអាង​លើ​កត្តា​ហិរញ្ញវត្ថុ​មិនសូវ​អំណោយផល​.​ ខណៈ​នេះ​យើង​ កំពុង​ តែ​ណែនាំ​ពួក​គាត់​អំពី​អាជីវកម្ម​មួយ​ ដែល​ពួក​គាត់​មិន​ចាំបាច់​ចំណាយ​ទុន​អ្វី​ច្រើន​ឡើយ​ គឺ​ពួក​គាត់​ ពឹងផ្អែក​សំខាន់​ទៅ​លើ​ភាព​ប៉ិនប្រសព្វ​របស់​ពួ​គគាត់​ប​¨​ុ​ណេ្ណ​ាះ​ នោះ​គឺ​អាជីវកម្ម​តាម​ប្រ​ព័​ន្ធ​អ៊ីនធឺណិត​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍