កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2012 ក្រុមហ៊ុន Sony បានរៀបចំពិធីបង្ហាញជូននូវ ផលិតផលទូរទស្សន៍ស្តើងស៊េរីថ្មីឆ្នាំ 2012 សំរាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបីប្រភេទរួមមាន The Flagship HX, High End NX និង Entry to Mid Level EX។ តាមការបញ្ជាក់ពីក្រុមហ៊ុន Sony បានឱ្យដឹងថា ចំណុចសំខាន់នៃម៉ូដែលថ្មីនិមួយៗ គឺ សុទ្ធសឹងតែបង្កើតឡើងជាមួយនិងគុណភាពរូបភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្តល់ជូនអតិថិជន របស់ Sony នូវមាតិការដែលមានទម្រង់ងាយស្រួលនៅក្នុងការជ្រើសរើសការកំសាន្តឱ្យ ត្រូវនិងតំរូវការ។ តាមប្រសាសន៍របស់លោក Tatsuo Takahashi ប្រធានផ្នែក Marketing ក្រុមហ៊ុន Sony ប្រចាំនៅអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា Sony ដឹងយ៉ាងច្បាស់ពីផ្នែកល្អឥតខ្ចោះដែលចាំបាច់ត្រូវតែមាននៅក្នុងទូរទស្សន៍ គោលដៅចំបងរបស់យើង គឺរូបភាព ដែលបញ្ចោញនៅលើអេក្រង់ត្រូវតែប្រកបដោយគុណភាពខ្ពស់។ BRAVIA ម៉ូដែលថ្មីទាំង នេះ បានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Sony តែមួយគត់ ដោយ បង្កើតជារូបរាងថ្មីដែលអតិថិជនរបស់យើងតែងតែចង់បានពី Sony នោះគឺជាកែប្រែបន្ថែម ដែលធ្វើឱ្យរូបភាពលើកញ្ចក់ទូរទស្សន៍កាន់តែច្បាស់ និងកាន់តមានភាពរស់រវើកដូចរូបភាពពិតៗ ដែលអ្នកបានឃើញនៅខាងក្រៅទូរទស្សន៍យ៉ាងដូច្នោះដែរ។
Sony បានធ្វើ ឱ្យរូបភាពនៅតែមានគុណភាពខ្ពស់ជាងគេដោយបានប្រើប្រាស់នូវបច្ចេកវិទ្យា Sony X-Realty Pro និង X-Realty Digital Video Processors។ The Dual Chips X-Realty Pro Picture Engine នេះ ជួយធ្វើឱ្យវីដេអូមានគុណភាពភ្លឺច្បាស់ដោយប្រើប្រាស់ Data- base ធំបញ្ចូលទៅក្នុងវីដេអូធ្វើឱ្យរូបភាពម៉ដ្ឋល្អជាមួយនឹង ការបន្ថែមពណ៌ដែលមើលទៅ ស្រស់ស្អាត រស់រវើកពិតៗខុសប្លែកពីពេលមុនប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។ ចំនែក បច្ចេកវិទ្យាថ្មីមួយទៀត The single-Chip X-Realty វិញ គឺមានសមត្ថភាពអាចបែងចែក វីដេអូជាបំណែកសំខាន់ៗដូចជា Texture និង Colour/Contrast ធ្វើឱ្យរូបភាព និង វីដេអូកាន់តែមានភាពលេចធ្លោ៕