នៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី 21-22 ខែកក្កដា ឆ្នាំ 2012 មហាព្រឹត្តិការណ៍ប្រកួតស្វែងរកក្រុមជើងខ្លាំងទាំង 6 លើសេវាកម្សាន្តចំនួនពីរមាន AK ចំនួន 2 ក្រុម និង JX ចំនួនបួនក្រុមផ្សេងទៀត ដើម្បីទៅបន្តការប្រកួតនៅរាជធានីភ្នំពេញ ដើម្បីរក ជើងខ្លាំងពិតប្រាកដតំណាងឱ្យកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដែល ប្រារឰឡើងនៅ ព្រះរាជាណាចក្រថៃនាពេលខាងមុខនេះ។ ចំពោះក្រុមខ្លាំងជ័យលាភីទាំង 6(AK 2 ក្រុម និង JX4 ក្រុម ) បន្ទាប់ពីការជម្រុះក្នុងចំណោម 32 ក្រុមនៅសៀមរាប នឹងទទួល បានរង្វាន់ជាទឹកប្រាក់ក្នុងមួយក្រុមៗ 100 ដុល្លារអាមេរិក ទទួលបានបន្ថែមថ្លៃធ្វើដំណើរ។ ការស្នាក់នៅ និងហូបចុក ពេលឡើងទៅប្រកួតបន្តនៅរាជធានីភ្នំពេញ។
កំពូលជើងខ្លាំង ទាំង 6 ក្នុងចំណោមក្រុមទាំង 32(AK 16 ក្រុម និង JX 16 ក្រុម) រួមមានក្រុមជើងខ្លាំង សេវាកម្សាន្ត AK តំណាងខេត្តសៀមរាបមាន 2ក្រុម (AK) ThouSand Nights,(AK) The Hoodlum។ ក្រុមជើងខ្លាំងសេវាកម្សាន្ត JX តំណាងខេត្តសៀមរាបមាន 4 ក្រុម រួមមាន (JX) 4Ever, (JX) skyboy, (JX) Veracious និង (JX) break a heart។ គួរបញ្ជាក់ផងដែរថា សេវាកម្សាន្ត AK ធ្វើការជម្រុះយកតែ 2 ក្រុមខ្លាំងប¨ុណេ្ណកាះ្នុង ចំណោម 16 ក្រុម។ រីឯ JX II ចម្រាញ់យកចំនួន 4 ក្រុមខ្លាំងតំណាងពីសៀមរាប ទៅប្រកួតជម្រុះរកក្រុមខ្លាំងពិតដែលចុះឈ្មោះប្រកួតដើម្បីបន្តដំណើរទៅប្រកួតបន្តនៅ រាជធានីភ្នំពេញ ដើម្បីតាងនាមតំណាងឱ្យក្រុមខ្លាំងពីព្រះរាជាណាចក្រកម្ពុជា ទៅប្រកួត បន្តជាមួយបណ្តាក្រុមខ្លាំងដទៃទៀតនៅព្រះរាជាណាក្រថៃ។ នៅក្នុងឱកាសវគ្គប្រកួត ជម្រុះជុំទីពីរ CNC 2012 នៅសៀមរាបនេះដែរ ក៏មានវត្តមានរបស់កំពូលតារាចម្រៀង មាស សុខសោភា ជាមួយនឹង Fan រាប់រយនាក់បូកផ្សំជាមួយនឹងកាផ្តល់កាដូពីការចាប់ រង្វាន់ Lucky Draw ដល់មិត្តយុវវ័7យដែលចូលរួមទស្សនា និងគាំទ្រជាច្រើនដែលមាន តម្លៃជាទឹកប្រាក់សរុបមិនតិចជាង 2 ពាន់ដុល្លារអាមេរិកទេ។