កាលពីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2012 ក្រុមហ៊ុន Qools ដែលជាក្រុមហ៊ុនធំមាន សិទ្ធិនាំចូល និងចែកចាយទូរស័ព្ទ HTC នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ ដល់បេក្ខជន ដែលបានប្រកួតឈ្នះនៅក្នុងកម្មវិធី Take to Win ជាមួយនឹងការថតរូបពីទូរស័ព្ទ HTC One X ដែល បានចាប់ផ្តើមតាំងពីថ្ងៃទី 14 រហូតដល់ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2012 កន្លងទៅ។
កម្មវិធីនេះបានបញ្ចប់ដោយ ភាពជោគជ័យជាមួយនឹងការចូលរួមប្រកួតយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសំណាក់បេក្ខជន។ ការប្រគល់រង្វាន់ដ៏ធំ នេះ ត្រូវបានប្រារឰធ្វើឡើងនៅភោជនីយដ្ឋាន Lotus Blanc ដែលមានអស័យដ្ឋានលេខ 152 ផ្លូវលេខ 51 សង្កាត់បឹង កេងកង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងបេក្ខជនទទួលបានជ័យលាភី ចំនួន 6 នាក់ ព្រមទាំងក្រុមអ្នកសារពត៍មាន យ៉ាងច្រើន កុះករ។ ក្រុមហ៊ុន Qools បានបញ្ជាក់ឱ្យដឹងថា រង្វាន់ សរុបដែលត្រូវប្រគល់ជូនដល់បេក្ខជនទទួលបានជ័យលាភី នោះ គឺមានទូរស័ព្ទ HTC ចំនួន 5 រង្វាន់ ដែលរង្វាន់ធំ គឺទូរស័ព្ទ HTC One X ចំនួនមួយរង្វាន់ និងរង្វាន់ទីពីរទូរ ស័ព្ទ HTC One V ចំនួនមួយរង្វាន់ ហើយនិងរង្វាន់ទីបី ទូរស័ព្ទ HTC Explorer ចំនួនបីរង្វាន់៕