កាលពីថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2012 ក្រុមហ៊ុន ស៊ុនស៊ីមិចកូ បានរៀបចំពីចាប់ឆ្នោត ផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួន ដែលបានជាវផលិតផលនៅក្នុងឱកាស កម្មវិធី ប្រកួត EURO CUP 2012 ដែលកម្មវិធីនេះ បានប្រារឰធ្វើឡើងនៅសាខាក្រុមហ៊ុនស៊ុន ស៊ីមិចកូ អាងទឹកអូឡាំពិក។ ក្រុមហ៊ុន ស៊ុនស៊ីមិចកូ បានបញ្ជាក់ឱ្យ ដឹងថា កម្មវិធី EURO CUP 2012 មានរយៈពេល 23 ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី 8 ខែមិថុណា ឆ្នាំ 2012 ដល់ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2012 នេះ។ តាមប្រសាសន៍ របស់លោក គាំង សុធារិទ្ធ នាយកទីផ្សារ ក្រុមហ៊ុន ស៊ុនស៊ីមិចកូ បានបញ្ជាក់ឱ្យដឹងថា កម្មវិធីនេះ គឺអតិថិជនដែលជាវអស់ទឹកប្រាក់ $100 និងទទួលបានឆ្នោត មួយសន្លឹក ដែលឆ្នោតនេះ នឹងមានសំណាងឈ្នះជាសាច់ ប្រាក់សុទ្ធ $4000 បន្ថែមពីលើនេះទៀត ប្រសិនបើអតិថិជនលោកអ្នកអាចទស្សទាយ នៅខាងក្រោយ សន្លឹកឆ្នោតថា ប្រទេសណាអាចទទួលបានពានរង្វាន់ទ្វីបអ៊ឺរ៉ុប អតិថិជន នោះនឹងទទួលបានប្រាក់សុទ្ធ $4000 បន្ថែមទៀត។
ចំពោះអ្នកដែលមានសំណាងនៅក្នុងថ្ងៃចាប់ឆ្នោតនេះ គឺបានទៅអតិថិជនឈ្មោះ សុខ ឡេង ភេទស្រី មានទីលំនៅ ស្ថិត នៅក្នុងខេត្តព្រះសីហនុ ដោយទទួលបាននូវទឹកប្រាក់សុទ្ធចំនួន $8000 ដោយគាត់ បានទស្សទាយថា ក្រុមគោជល់ជំរើសជាតិប្រទេសអេស្ប៉ាញ គឺជាអ្នកឈ្នះពានរង្វាន់ ទ្វីបអ៊ឺរ៉ុប EURO 2012 នេះ៕