no-alternative title
no-alternative title
no-alternative title
no-alternative title

​ការ​ប្រកួត​ The​ Pizza​ Excellence​ Award​ 2012​ រក​ឃើញ​ក្រុម​ជ​យ័​លា​ភី​ចូលរួម​ប្រកួត​នៅ​បាងកក​

 

​    ​ការ​បំពេញចិត្ត​អតិថិជន​ឱ្យ​បាន​ 100°​ (100%​ Customer​ Satisfaction)​ គឺជា​ឃ្លា​ ដ៏​មាន​អត្ថ​ន​យ័​និង​ត្រូវ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​បុគ្គលិក​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​គ្រប់ៗ​រូប​មិន​ ថា​ពួក​គេ​កំពុង​បំរើ​អតិថិជន​នៅ​ឯ​ភោជនីយដ្ឋាន​ រឺ​ កំពុង​ដឹក​ម្ហូបអាហារ​ជូន​ដល់​ផ្ទះ​នោះ​ ទេ​។​ ទោះបី​មានការ​វាយតំលៃ​ហាង​ក្នុង​មួ​យស​ប្តា​ហ៏​ម្តងៗ​ ដោយ​អ្នក​ គ្រប់គ្រង​ហាង​ និង​ ការ​វាយតំលៃ​ហាង​ក្នុង​នាម​ជា​អតិថិជន​អាថ៌​កំបាំង​ជា​ទៀងទាត់​ពី​ក្រុមហ៊ុន​ត​តី​ជន​ក៏​ដោយ​ ក៏​បុគ្គលិក​ភោជនីយដ្ឋាន​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ តាំងចិត្ត​ នឹង​អំណត់​ធ្វើ​អោយ​បាន​ល្អ​ឥត​ខ្ចោះ​ (​ Excellence​ Mindset​ )​ នូវ​រាល់​កិច្ចការ​ ដែល​ខ្លួន​ធ្វើ​ដោយ​ប្រឹងប្រែង​អស់ពី​សម​ត្ថិ​ភាព​ និង​ភាព​អំណត់​របស់​ខ្លួន​។​ ឥរិយាបថ​ 100°​ បាន​ក្លាយទៅជា​វប្ប​ធ​ម៍​នៃ​របៀប​ធ្វើការ​នៅ​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 ជា​លទ្ធផល​ ភោជនីយដ្ឋាន​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ បាន​ក្លាយទៅជា​ ភោជនីយដ្ឋាន​មួយ​ ដែល​អតិថិជន​ជា​ច្រើន​សែន​នាក់​បាន​សរសើរ​ និង​គាំទ្រ​ទៅ​លើ​រសជាតិ​និង​ភាព​ច្រើន​មុខ​នៃ​ផលិតផល​អនាម័យ​ និង​ផា​សុខភាព​សេវាកម្ម​ល្អ​បុគ្គលិក​គួរសម​ រួសរាយ​រាក់ទាក់​។​ ដើម្បី​ធានា​ពី​ភាព​ជោគជ័យ​ និង​វប្បធម៌​នៃ​របៀប​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ យូរអង្វែង​ និង​កាន់តែ​មាន​ភាពរឹងមាំ​ឡើងៗ​ ការ​ប្រកួតប្រជែង​ប្រចាំឆ្នាំ​ The​ Pizza​ Excellence​ Award​ ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​ 2011​ ដែល​មាន​ វត្ថុបំណង​ចំបង​ ដើម្បី​ពង្រឹង​ភាព​ជំនាញ​និង​ការ​យល់​ដឹង​លើ​ស្តង់ដារ​ប្រតិបត្តិ​ ធ្វើ​ម្ហូបអាហារ​ និង​ការ​ផ្តល់​សេវាកម្ម​អតិថិជន​ និង​បន្ត​លើកកំពស់​ស្តង់ដារ​វាយតំលៃ​របស់​ហាង​ (​ QSC​ )​។​ ក្រុម​ឆ្នើម​ដែល​ទទួល​បាន​ជ័យ​ជំនះ​ គឺ​មក​ពី​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ សាខា​មាត់ទន្លេ​ ដែល​ មាន​ថ្វីដៃ​លើ​ការ​ធ្វើ​ម្សៅ​ដូ​ហ្វ​។​ ការ​ប្រកួត​ប្រចាំឆ្នាំ​ 2012​ មាន​ភាព​រំភើប​ជា​ពិសេស​ ពី​ ព្រោះ​ មិន​ត្រឹមតែ​ទទួល​បាន​រង្វាន់​ជា​ប្រាក់​ និង​ប​ណ្ណ័​សរសើរ​ប៉ុណ្ណោះ​ទេ​ក្រុម​ឆ្នើម​ជ​យ័​លា​ភី​ជើងឯក​ទាំង​ 9​ នាក់​ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​នៅ​ក្នុង​ទីក្រុង​បាងកក​ នា​ខែកញ្ញា​ ខាង​មុខ​នេះ​ ជាមួយ​ក្រុម​ឆ្នើម​ពី​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ ជាង​ 200​ សាខា​ដ៏​ទៃ​ទៀត​។​ លោកនាយក​ក្រុមហ៊ុន​ EFG​ Co​ បាន​បង្ហើប​ថា​ លោក​សង្ឃឹមថានឹង​មាន​ក្រុម​ឆ្នើម​មក​ពី​ ដឹ​ ភី​ហ្សា​ ខម​ផេ​នី​ ចំនួន​ 11​ សាខា​ នឹង​មក​ចូលរួម​ប្រកួត​ដណ្តើម​ជ​យ័​លា​ភី​ The​ Pizza​ Excellence​ Award​ 2013​ នេះ​ ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍