ប្រាស់ទូរស័ព្ទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន ការកើនឡើងឥតឈប់ឈរហើយនិងកំពុងតែមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងទូរស័ព្ទប្រភេទស្មាតហ្វូន ក្រុមហ៊ុន HTC បានចេញលក់នូវទូរស័ព្ទស៊េរីថ្មីមួយទៀតបន្ទាប់ពី HTC One X និង V គឺ HTC One S ដែល ជាប្រភេទទូរស័ព្ទ HTC One Series ។ ម៉ូដែលនេះជា ប្រភេទទូរស័ព្ទស្មាតហ្វូន មានរូបរាងស្តើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនអាច និយាយបានថា ជាបច្ចេក វិទ្យាចុងក្រោយបំផុត នៃប្រភេទទូរស័ព្ទស្មាតហ្វូន ដែល បច្ចេកវិទ្យា វានិងជួយបំពេញការប្រចាំថ្ងៃ និងការកំសាន្ត របស់អ្នកប្រើប្រាស់ ទាំងំអស់ឱ្យកាន់តែមានភាពសំបូរបែប ថែមទៀត។ HTC One S គឺជាស្មាតហ្វូនស៊េរីទំនើប ត្រូវ បានក្រុមហ៊ុនុបំពាក់នូវអេក្រង់ Touchscreen ទំហំ 4.3 អ៊ីង ប្រើប្រាស់នូវកញ្ចក់ Super AMOLED ជាប្រភេទកញ្ចក់ ដែលផ្តល់នូវពន្លឺភ្លឺច្បាស់ជាងគេបំផុត និងមានកាមេរ៉ាសំរាប់ថតរូបភាពមានទំហំ 8 មេហ្គាភិចសែល អមមកជា មួយនូវមុខងារ Autofocus និង LED Smart Flash ហើយនិងសមត្ថភាពអាចថតវីដេអូក្នុងកំរិត Full HD។ ក្រៅពីនេះ HTC One S គឺបានបំពាក់នូវអង្គប្រតិបត្តិការ Dual-core 1.7 GHz មានសមត្ថភាពអាចធ្វើការគណនា បានលឿនជាងទូរស័ព្ទស្មាតហ្វូនដទៃទៀតជាពិសេសការ ប្រើប្រាស់អ៊ីនធើណែត។ រីឯប្រព័ន្ធប្រតិបត្តិការ គឺវាដំណើរ ការេដោយ Android 4.0 (Ice Cream Sandwich)។ នៅលើស្មាតហ្វូនថ្មីនេះមានអង្គចងចាំទំហំ 16GB រួចជា ស្រេច។ បន្ថែមពីលើលក្ខណៈពិសេសៗទាំងនេះ វាក៏នូវ មានបច្ចេកវិទ្យា GPS, Bluetooth 4.0 និងបច្ចេកវិទ្យា Wi-Fi, Hot Spot សំរាប់ភ្ជាប់អ៊ីនធើណែតបានយ៉ាង ឆាប់រហ័សផងដែរ។ រីឯតម្លៃរបស់វាគឺមានតម្លៃប្រហែល $489 បូករួមជាមួយនិងការធានាមានរយៈពេល 12 ខែ ៕