កាលពីថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2012 នៅសណ្ឋាគារ ក្រុមហ៊ុន/ Hello Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បានរៀបចំឡើងនូវកម្មវិធី ជប់លៀងចំពោះការសម្រេចបាននូវស្នាដៃដ៏ធំធេងរបស់បុគ្គលិកទាំងអស់ ដែលបានខិត ខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អនាពេលកន្លង។ តាមការបញ្ជាក់របស់ក្រុមហ៊ុន hello Axiata បានឱ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជាថ្លែងអំណរគុណពីថ្នាក់ ដឹកនាំដល់បុគ្គលិកទាំងអស ចំពោះការតាំងចិត្តលះបង់ និងការរួមចំណែករបស់បុគ្គលិក ទាំងអស់គ្នា ដែលជួយក្រុមហ៊ុន hello ទទួលបាននូវពានរង្វាន់ចំនួន 3 ពីក្រុមហ៊ុនធំ Axiata Group ក្នុងវេទិកាភាពជាអ្នកដឹកនាំជាន់ខ្ពស់នៅទីក្រុង បានដុងប្រទេសឥណ្ឌូណេស៊ី។ លោក Simons Perkin នាយកប្រតិបត្តិក្រុមហ៊ុន hello បានមានប្រសាសន៍ថា ពានរង្វាន់ ដែលទទួលបាននេះ រួមមានសំរេចបានស្នាដៃទូទៅល្អជាងគេនៅក្នុងឆ្នាំ 2011 (Overall Best Performance 2011) ការគ្រប់គ្រងចំណាយបានល្អជាងគេក្នុងឆ្នាំ 2011 (Best performance against Budget 2011) និងក្រុមហ៊ុន ដែលមានការសហប្រតិបត្ត ការល្អជាងគេ 2 ឆ្នាំ ផ្ទួនៗ 2010 និង 2011 (Most Collaborative Opco for 2 Consecutive years 2010 &2011) ។
លោកបានបន្តថា ការសម្រេចបានសមិទ្ធិផល ដ៏អស្ចារ្យនេះបាន ក៏ដោយសារមានការប្រឹងប្រែង និងការតាំងចិត្តរបស់បុគ្គលិក ហេឡូ និងការចេះសហការគ្នាជាក្រុមបានយ¨ង៉ាល្អ នេះជាមោទនភាពចំពោះការលះបង់់ និងការ ចូលរួមរបស់អ្នកទាំងអស់គ្នា។ ទន្ទឹមនឹងការប្រកាសដាក់លក់សារជាថ្មី ទូរស័7ព្ទស៊ីម 3 របស់ hello នៅពេលដ៏ខ្លីខាងមុខនាឱកាសនោះ hello ក៏បានដាក់ឱ្យដំណើរការណ៍គម្រោងថ្មីដែលមានឈ្មោថា ហេឡូ អស្ចារ្យ សម្រាប់ការហៅទូរស័ព្ទនៅក្នុង និងក្រៅ ប្រទេសការប្រើអ៊ីនធើណែត និងការផ្ញើសារផ្សេងៗក្នុងអត្រាតម្លៃថោកផងដែរ ៕