បន្ទាប់ពីបានធ្វើការប្រកាសចេញនូវទូរទស្សន៌ Smart TV ជាច្រើនម៉ូដែលនាពេលកន្លងមក ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតឧបកណេ៍អេឡិចត្រូនិក ដែលមានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អតិថិជនអ្នកប្រើប្រសា់ជាច្រើននៅលើពិភពលោក បានប្រកាសចេញលក់ជាផ្លូវការនូវទូរទស្សន៌ Smart TV មូដ៉ែលថ្មីមួយទៀត ជាមួយនឹងបទពិសោធន៌ថ្មី មាន អេក្រង់ធំជាងគេបំផុតនៅលើពិភពលោក គឺទំហំ 85 អ៊ីង ជាមួយនឹងការរចនាម៉ូតមានរូបរាងថ្មី មានកំរ៉ាស់ស្តើង មានជើងទម្រមានលក្ខណៈប្លែក ពីគេមិនធ្លាប់មានពីមុនមក ទេហើយ មានភាពទាន់សម័យបង្ហាញនូវការទាក់ទាញយ៉ាងខ្លាំង ព្រមទាំងមានភាពស្អាតល្អឥតខ្ចោះ ដោយមានស៊ុមព័ទ្ធ ជុំវិញ7មានទំហំតូច និងមិនបង្ហាញចេញនូវរូបរាងរបស់ Speaker ទេ ប៉ុន្តែអាចបច្ចេញសូរសម្លេង បានយ៉ាងខ្លាំងពិរោះរណ្តំចិត្ត ហើយនឹងមានបំពាក់មកជាមួយនូវបេច្ចកវិទ្យាថ្មីៗ និង ទំនើបៗជាច្រើនសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងការកម្សាន្តផ្សេងៗរូមមានដូចជា ការទស្សនា ខ្សែរភាពយន្ត កម្មវិធីកីឡា កម្មវិធីទូរទស្សន៍ពត៌មាន កម្មវិធីលេងហ្គេម និងកម្មវិធី អ៊ីនធើណែត TV ជាដើម។ បច្ចេកវិទ្យាថ្មីទាំងនោះរួមមានដូចជាបេច្ចកវិទ្យា Ultra HD Picture Quality ដែលអាចរូបភាពបានច្បាស់ជាទូរទស្សន៌ធម្មតាបួនដង និងបេច្ចកវិទ្យា Smart TV ដែលមានរួមបញ្ចូលនូវកម្មវិធីជាច្រើនដែលលោកអ្នកអាចទស្សនាបានតាមការចូលចិត្ត។ ទូរទស្សន៌ Smart TV ស៊េរី UHD S9 របស់ Samsung មានអេក្រង់ធំបំផុត 85 អ៊ីង ម៉ូដែលថ្មីនេះ នឹងមកដល់ទីផ្សារព្រះរាណាចក្រកម្ពុជានៅក្នុងពេលឆាប់ៗនេះ។