no-alternative title
no-alternative title

អតិថិជន​ Samsung​ រីករាយ​នឹង​រង្វាន់​ឈ្នះ​ភ្លាមៗ​ជា​ច្រើន​ក្នុង​ខែឧសភា​ និង​មិថុនា​

 

​កាលពី​ថែ្ង​ទី​ ២៥​ ខែ​ ឧសភា​ នៅ​ KTH​ Premium​ Store​ ក្រុមហ៊ុន​ Samsung​ ដែល​ឈានមុខ​គេ​លើ​ ផ្នែក​បច្ចេកវិជ្ជា​បាន​ចេញ​នូវ​កម្មវិធី​តាំង​លក់​ផលិតផល​ក្នុង​តំលៃ​ពិសេស​ដ៏​អស្ចារ្យ​ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​រាជធានី​ភ្នំពេញ​។​មាន​អតិថិជន​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​តាម​ស្តង់​ Samsung​ នីមួយៗ​ ហើយ​អ្នកចូលរួម​ក៏​បាន​ ទទួល​កាបូប​ ECO​ ឬ​បណ្តោង​សោ​មួយ​ឥត​គិតថ្លៃ​។​ បន្ថែម​ពី​នេះ​ រាល់​ការ​ទិញ​ផលិតផល​ប្រើប្រាស់​អេ​ឡិច​ត្រូ​និក​ Samsung​ ដូច​ជា​ទូរទស្សន៍​ស៊េរី​ 2013​ ទូទឹកកក​ ម៉ាស៊ីន​បោកគក់​ ម៉ាស៊ីនត្រជាក់​ Microwave​ឬ​ម៉ាស៊ីន​បូម​ធូលី​ អតិថិជន​នឹង​ទទួល​បានការ​ ថែម​ជូន​វត្ថុ​អនុស្សាវរីយ៍​ដូច​ជា​ កែវ​ កាបូបស្ពាយ​ អាវ​រងា​ និង​ខ្នើយ​សា​ឡុ​ង​ដ៏​ស្អាត​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ អែម​ យុ​ទ្ធូ​ ប្រធាន​គ្រប់គ្រង​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក​ Samsung​បាន​មាន​ប្រសាសន៍​ថា​ “​កម្មវិធី​តាំង​លក់​ផលិតផល​ក្នុង​តំលៃ​ពិសេស​ដ៏​ភ្ញាក់ផ្អើល​នេះ​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្តល់​ជូន​អតិថិជន​របស់​យើង​សម្រាប់​ឆ្នាំ​ 2013​។​ យើង​ផ្តល់​រង្វាន់​ជូន​តែ​អតិថិជន​ដែល​ទិញ​ផលិតផល​ពី​ដេប៉ូ​ចែកចាយ​ស្របច្បាប់​ប៉ុណ្ណោះ​ពីព្រោះ​នេះ​ជា​ការ​គោរព​ និង​ផ្តល់​គុណ​តម្លៃ​ចំពោះ​អតិថិជន​ដែល​បាន​ទិញ​ផលិតផល​ Samsung”​។​កាន់តែ​ពិសេស​លើស​នេះ​គឺ​អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូច​ជា​ទទួល​បានការ​ប្រឹក្សា​ផលិតផល​អេ​ឡិច​ត្រូ​និក​Samsung​ ទទួល​បាន​ផលិតផល​ដែល​មានគុណ​ភាពល្អ​ជាងគេ​ទទួល​បានការ​លក់​ជូន​ក្នុង​តំលៃ​ទាប​ពិសេស​នៅ​ចុង​ស​ប្តា​ហ៍​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន​និង​តាម​គម្រោង​បង់​រំ​លោះ​របស់​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ AEON​ អតិថិជន​នឹង​ទទួល​បានការ​បញ្ចុះ​ការ​ប្រាក់​ទាប​ជាងគេ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​តែ​ការ​ជាវ​ផលិតផល​Samsung​ប៉ុណ្ណោះ​។​

 

 

​ការ​វិនិយោគ​របស់​ Samsung​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​កម្មវិធី​ផ្តល់​ជូន​ មានការ​កើនឡើង​គួរ​ឲ្យ​កត់​ សម្គាល់​តាំងពី​ 2011​ មក​ និង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ត្រីមាស​ទី​ 2​នៃ​ឆ្នាំ​ថ្មី​នេះ​ បន្ទាប់​ពី​ ការ​ចេញ​លក់​ដ៏​ជោគជ័យ​នៃ​ទូរទស្សន៍​Samsung​ Smart​ TV​ ស៊េរី​ 2013​ កាលពី​ថ្ងៃ​ទី​ 14​ ខែឧសភា​ កន្លង​ទៅ​។​ម៉ាក​សញ្ញា​ជា​សកល​របស់​ខ្លួន​ នឹង​បន្ត​ពង្រឹង​លើ​សកម្មភាព​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ ស្ព​ត​ពាណិជ្ជកម្ម​ ផ្ទាំង​ផ្សព្វផ្សាយ​ធំៗ​ ដេប៉ូ​ចែកចាយ​សំខាន់ៗ​ និង​កម្មវិធី​ផ្តល់​ជូន​ប្រកបដោយ​ការ​ ច្នៃប្រឌិត​ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​ការិយាល័យ​កណ្តាល​របស់​ Samsung​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​Samsung​គឺ​ជ​ក្រុមហ៊ុន​ ផលិតផល​ប្រើប្រាស់​អេ​ឡិច​ត្រូ​និក​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ ហើយ​ជា​ម៉ាក​សញ្ញា​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​ 9​ក្នុង​ពិភពលោក​ និង​ទូរទស្សន៍​ Samsung​ ជាប់​ចំណាត់ថ្នាក់​លេខ​ 1​ក្នុង​ពិភពលោក​ សម្រាប់​រយៈពេល​ 7​ ឆ្នាំ​ជាប់ៗ​គ្នា​។​ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​ 2012​ ក្រុមហ៊ុន​ Samsung​បាន​លក់​ទូរទស្សន៍​ចេញ​ប្រហែល​ 139​ លាន​គ្រឿង​ ដែល​មាន​ន័យ​ថា​ រាល់​ទូរទស្សន៍​ដែល​លក់​ចេញ​ចំនួន​ 3​គ្រឿង​ មាន​មួយ​គ្រឿង​ជា​ទូរទស្សន៍​Samsung​ ។​

 

 

​លោក​ អ៊ុំ​ ចាន់​រិ​ទ្ធិ​ នៅ​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ជា​អតិថិជន​ម្នាក់​បាន​ទិញ​ទូរទស្សន៍​ Smart​ TV​ 2013​ ទំហំ​ 40​ អ៊ី​ញ​ និង​ទូទឹកកក​ស៊េរី​ថ្មី​ RT35​ បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​ Samsung​ថា​ “​ប្រសិនបើ​យើង​និយាយ​អំពី​ទូរទស្សន៍​ ម៉ាក​សញ្ញា​កំពូល​ និង​គួរ​ឲ្យ​ទុកចិត្ត​ជាងគេ​ជុំវិញ​ពិភពលោក​គឺ​ ទូរទស្សន៍​SamsungSmart​ TV​ ។​ ហេតុនេះ​ ទើប​ខ្ញុំ​មិន​អល់អែក​ក្នុង​ការ​សម្រេចចិត្ត​ទិញ​ទូរទស្សន៍​ពីរ​គ្រឿង​ និង​ទូទឹកកក​មួយ​គ្រឿង​សម្រាប់​គេហដ្ឋាន​ថ្មី​របស់ខ្ញុំ​”​។​ គាត់​បាន​បន្ថែម​ថា​ “​យើង​អាច​និយាយ​បាន​ថា​ Samsung​គឺជា​ម៉ាក​សញ្ញា​ដែល​យើង​ទុកចិត្ត​ និង​ចូល​ចិត្ត​បំផុត​ ព្រោះ​វា​មានគុណ​ភាព​ និង​បច្ចេកវិជ្ជា​ល្អ​ផ្តាច់​គេ​។​ ការ​ច្នៃប្រឌិត​ និង​អេ​ក្រង់​ភ្លឺ​ច្បាស់​ល្អ​ដ៏​រស់​រវើក​របស់​ទូរទស្សន៍​ Samsung​គឺ​គ្មាន​គូ​ប្រៀប​”​។​

 

 

​ចាប់ពី​ស៊េរី​ 2012​ ដល់​ 2013​ ក្រុមហ៊ុន​ Samsung​ បាន​ចេញ​នូវ​បច្ចេកវិជ្ជា​ និង​ការ​ច្នៃប្រឌិត​ថ្មីៗ​ជា​បន្តបន្ទាប់​សម្រាប់​ផលិតផល​ទូរទស្សន៍​ដូច​ជា​ ប្រព័ន្ធ​បញ្ជា​ដោយ​ដៃ​ដោយ​សំឡេង​ដោយ​ការ​ចំណាំ​ផ្ទៃមុខ​មនុស្ស​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ចាក់​វី​ដេ​អូ​ដោយ​ប្រើ​ USB​ Flash​ Drive​។​

​កម្មវិធី​តាំង​លក់​ផលិតផល​ក្នុង​តំលៃ​ពិសេស​របស់​ Samsung​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​សាខា​ខេ​ហ្វ័​រ​ ផ្សារ​ប៊ិក​អេ​ នៅ​ថ្ងៃ​ទី​ 01-02​ ខែមិថុនា​ និង​តាម​ទីតាំង​ កាលបរិច្ឆេទ​ដូច​ខាងក្រោមៈ​

 

ខេហ័្វរ ផ្សារប៊ិកអេ

K4 Big A

ថ្ងៃទី01-02 ខែមិថុនា

01-02 June

សៅរ៍ &អាទិត្យ

Saturday & Sunday

ស៊ុនស៊ីម៉ិចកូ ផ្សារស៊ីធីម៉ល

Sunsimexco City Mall

ថ្ងៃទី08-09 ខែមិថុនា

08-09 June

សៅរ៍ &អាទិត្យ

Saturday & Sunday

ឡុង ទ្រី

Long Try

ថ្ងៃទី15-16 ខែមិថុនា

15-16 June

សៅរ៍ &អាទិត្យ

Saturday & Sunday

ខេហ័្វរ បាក់ទូក

K4 Back Touk

ថ្ងៃទី22-23 ខែមិថុនា

22-23 June

សៅរ៍ &អាទិត្យ

Saturday & Sunday

ស៊ុនស៊ីម៉ិចកូ វិថីសីហនុ Sunsimexco Sihanouk

ថ្ងៃទី29-30 ខែមិថុនា

29-30 June

សៅរ៍ &អាទិត្យ

Saturday & Sunday

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម