no-alternative title
no-alternative title

ផ្សារ​ទំនើប​ AEON​ MALL​ នឹង​បើក​ដំណើរការ​នៅ​ខែមិថុនា​ខាង​មុខ​នេះ​

 

កាលពី​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​ ២០១៤​ ផ្សារ​ទំនើប​ AEON​ MALL​ ដែល​បង្កើត​ឡើង​ក្រោម​ការ​វិនិយោគ​របស់​អ្នកជំនួញ​ជប៉ុន​ គឺ​គ្រោង​នឹង​បើក ឱ្យ​ ដំណើរការ​នៅ​ខែមិថុនា​ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​។​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ AEON​ MALL​ Co.Ltd​ ក្នុង​សន្និសីទ​នៅ​សណ្ឋាគារ​ Sofitel​ Phokeethra​ Phnom​ Penh​ បានឱ្យ​ដឹង​ថា​ ផ្សារ​នេះ​នឹង​ត្រូវ​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ ខាង​មុខ​នេះ​។​ ផ្សារ​ទំនើប​ AEON​ MALL​ ថ្មី​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១២​  ក្រោម​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ AEON​  Co,​.Ltd​  របស់​ជប៉ុន​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ជាង​ ២០០ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ផ្សារ​នេះ​ គឺជា​ផ្សារ​ទំនើប​ខ្នាត​ធំ​អន្ដរជាតិ​មួយ​ដែល​លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ទំហំ​ ៦​ ម៉ឺន​ ៨​ ពាន់​ម៉ែត្រការ៉េ​ និង​មាន​ទំហំ​អគារ​ ១​ សែន​ ៨​ពាន់​ម៉ែត្រការ៉េ​ និង​មាន​កម្ពស់​ ៤​ ជាន់​ ដែល​អាច​ផ្ទុក​រថយន្ដ​បាន​ ១៤០០​គ្រឿង​ និង​ម៉ូតូ​ ១៦០០​គ្រឿង​ដែល​ជា​កន្លែង​ដ៏​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ នៅ​ក្នុង​ផ្សារ​ទំនើប​ AEON​ MALL​ នេះ​ថ្មី​មាន​ហាង​ទំនិញ​ប្រមាណ​ ១៩០​ហាង​ រួម​ទាំង​ មាន​រោង​ភាពយន្ដ​ ភោជនីយដ្ឋាន​ និង​ស្ថានីយ​ ទូរទស្សន៍​មួយ​ផង​ដែរ​ ដែល​មា​នទី​តាំងនៅ​វិ​ថី​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការ​ មន​ ក្បែរ​សណ្ឋាគារ​ សូ​ហ្វ៊ី​តែ​ល​។​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ ក្រុមហ៊ុន​ AEON​ Co.,​ Ltd​ ក៏​មាន​រៀន​ចំ​ឡើង​នូវ​ការ​ជួបជុំ​រវាង​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​ ដែល​បាន​រួម​សហការ​គ្នា​នៅ​ក្នុង​គំរោង​ដ៏​ធំ​មួយ​នេះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​ គេ​សង្កេត​ឃើញ​ថា​ មាន​វត្តមាន​នាយក​ក្រុមហ៊ុន​ធំៗ​ ប្រធាន​សហគ្រាស​ វិស័យ​ធនាគារ​ ភោជនីយ​ដ្ចា​ន​ និង​សេវា​កំសាន្ត​ជា​ច្រើន​រូប​៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
ម៉ាកទូរស័ព្ទដៃដ៏ឆ្នើម Nubia បានពង្រីកទីផ្សារនៅកម្ពុជាយ៉ាងផ្លូវការណ៍

ម៉ាកទូរស័ព្ទដៃដ៏ឆ្នើម Nubia បានពង្រីកទីផ្សារនៅកម្ពុជាយ៉ាងផ្លូវការណ៍

ដោយ ប៉េងលីន
MSI MAG 273QP QD-OLED X24 ម៉ូនីទ័រស៊េរីថ្មី ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម និងឌីស្សាញ!

MSI MAG 273QP QD-OLED X24 ម៉ូនីទ័រស៊េរីថ្មី ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេម និងឌីស្សាញ!

ដោយ ប៉េងលីន
BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

BYD ត្រៀមលក់ឡានអគ្គិសនី SUV ស៊េរីថ្មី បើកបរបាន 1,300km នៅសប្តាហ៌ក្រោយនេះហើយ

ដោយ ប៉េងលីន