Nokia Lumia 630 គឺជាស្មាតហ្វូនស៊េរីថ្មីមួយទៀតនៃត្រកូល Lumia ត្រួវបានក្រុមហ៊ុន រចនាឡើងមានលក្ខណះ
កាន់តែពិសេស និងទំនើបជាងមុន ដោយបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី និងមុខងារថ្មីជាច្រើន ដើម្បីបំពេញ
សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ស្មាតហ្វូនម៉ូដែលថ្មីនឹងមានវត្តមាននៅលើទីផ្សារព្រះរាជា
ណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខណាស់។ខាងក្រោមនេះ គឺជាលក្ខណះសម្បត្តិ និងចំណុចសំខាន់ដែល
មាននៅលើស្មាតហ្វូន Nokia Lumia 630
អេក្រង់ IPS LCD ទំហំ 4.5 អ៊ីង ធន់ក្នុងការប្រើប្រាស់
Nokia Lumia 630 ពិតជាស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅលើអេក្រង់ថាច់ស្គ្រីនប្រភេទ IPS LCD ទំហំ 4.5
អ៊ីង ដែលមានពន្លឺ និងពណ៌ភ្លឺច្បាស់មិនប៉ះពាល់ដល់ភ្នែកជាមួយ នឹងបច្ចេកវិទ្យា ClearBlack display ហើយជា
ពិសេសកញ្ចក់អេក្រង់របស់វាភ្ជាប់ដោយបច្ចេកវិទ្យា Corning Gorilla Glass 3 និងមានកម្រិតភាពម៉ដ្ឋ 218 ppi. ជា
មួយនឹងអេក្រង់ទំហំ 4.5 អ៊ីងនេះ លោកអ្នកអាចរីករាយទាំងការែឆកហ្វេសប៊ុក អានសៀវភៅព័ត៌មាននៅលើ អ៊ីន
ធើណែត លេងហ្គេម ការទស្សនាវីដេអូ និងខ្សែភាពយន្តដែលអាចទ្រទ្រង់បានក្នុងទំហM 480 x 854 ភិចសែល
និងវីដេអូកម្រិត HD 720p.
ដំណើរការទូទៅពិតជាលឿន និងរហ័សទាន់ចិត្ត
Nokia Lumia 630 មិនធ្វើឱ្យលោកអ្នកធញុទ្រាន់ក្នុងការប្រើប្រាស់នោះឡើយដោយសារតែស្មាតហ្វូនថ្មីនេះធ្វើការ
បានយ៉ាងល្អជាមួយនឹងបន្ទះឈីបរបស; Qualcomm ស៊េរី Snapdragon 400 ដែលទ្រទ្រង់ដោយអង្គគណនាបួន
គ្រាប់ (Quad-Core) ល្បឿនគណនា 1.2 GHz Cortex-A7. ទំហំផ្ទុកក្នុងម៉ាស៊ីនទំហំ 8 GBសម្រាប់ប្រើប្រាស់ទុកដាក់
ទិន្នន័យផ្សេងៗ ហើយក៏មានរន្ធដោតដាក់បន្ថែមម៉េមូរីកាតប្រភេទ microSD ដែលអាចទ្រទ្រង់បានរហូតដល់ទៅ
128 GB ទៀតផង។
ប្រតិបត្តិការ Windows Phone 8.1 សម្បូរបែប
Nokia Lumia 630 អាចលេងេហ្គម និងកម្មវីធីថ្មីៗរាប់រយរាប់ពាន់រាប់ម៉ឺន រួមនឹងមុខងារប្រើប្រាស់ថ្មីៗទំនើបៗត្រូវ
បានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការ Windows Phone 8.1 ដែលជាកំនែ ប្រែថ្មីពីក្រុមហ៊ុន Software យក្ស Microsoft
សម្រាប់ឱ្យអ្នកប្រើប្រាស់ទាញយកមកលេងកម្សាន្ត ហើយអ្វីដែលរឹតតែពិសេសបន្ថែមទៀតនោះ គឺប្រតិបត្តិការ
កំនែ ប្រែថ្មីនេះជួយបង្កើនល្បឿនក្នុងការប្រើប្រាស់នៅលើទូរស័ព្ទបានកាន់តែលឿនថែមទៀតផង។
ថ្មប្រភេទ Li-Ion (BL-5H) ខ្នាត 1830 mAh
បង្កើនថាមពលប្រើប្រាស់បានកាន់តែយូរជាមួយនឹងថ្មប្រភេទ Li-Ion (BL-5H) ខ្នាត 1830 mAh ដែលអាចបើកទុក
ចោល (Stand-by) បាន 648 មោ៉ង ចាក់តន្ត្រីបាន 58 ម៉ោង និងប្រើប្រាស់សម្រាប់ការសន្ទនាបាន 12 ម៉ោង។
លក្ខណៈសម្បត្តិសំខាន់ៗ
ប្រព័ន្ធបណ្តាញៈ 2G/3G (HSDPA)/4G LTE/EDGE/GPS
ស៊ីមកាតៈ mini SIM
ទំហំវិមាត្រៈ 129.5 x 66.7 x 9.2 ម។ម
ទម្ងន់ៈ 134 ក្រាម
ទំហំអេក្រង់ៈ4.5 អ៊ីង IPS LCD Capacitive Touchscreen, ClearBlack display
(480 x 854ភិចសែល) 221 ppi Corning Gorilla Glass 3
កាមេរ៉ាថតរូបៈ ក្រោយៈ 5.0 មេហ្គាភិចសែល autofoucus
កាមេរ៉ាថតវីដេអូៈ 720p@30fps
បន្ទះឈីបៈQualcomm Snapdragon 400
អង្គគណនាៈQuad-Core ល្បឿន 1.2 GHz Cortex-A7
ទំហំផ្ទុកក្នុងម៉ាស៊ីនៈ8 MB, 512 RAM
ម៉េមូរីកាតៈប្រភេទ microSD បន្ថែមបាន 128GB
ការតភ្ជាប់ៈ ប្លូធូសv4.0 (A2DP), រន្ធដោត USB v2.0, Wi-Fi 802.11 b/g/n, DLNA, Wi-Fi hotspot
ថ្មៈ Li-Ion 1830 mAh (BL-5H)
ប្រតិបត្តិការMicrosoft Windows Phone 8.1
វិទ្យុៈមាន (FM-Radio)
អ៊ីនធើណែតៈHTML5