no-alternative title
no-alternative title
no-alternative title
no-alternative title

Nokia​ Lumia​ 630​ រក​ឃើញ​ជើងឯក​អ្នក​វាយ​អក្សរ​លឿន​បំផុត​

ថ្មីៗ​នេះ​ជាមួយ​ការ​មក​ដល់​របស់​ Nokia​ Lumia​ 630​ ដែល​ជា​ទូរស័ព្ទ​ Smartphone​ ម៉ូ​ដែល​ថ្មី​ទើបនឹង​មក​ដល់ទី​ផ្សារ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ ក្រុមហ៊ុន​ Nokia​ បាន​រៀបចំ​បង្កើត​នូវ​កម្មវិធី​ជើងឯក​អ្នក​វាយ​អក្សរ​លឿន​បំផុត​ជាមួយ​ Lumia​ ស៊េរី​ថ្មី​នេះ​ ដោយ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ដ៏​ច្រើន​កុះករ​។​ កម្មវិធី​នេះ​ បាន​ធ្វើ​នៅ​ ផ្សារ​ទំនើប​ TK​ ផ្សារ​ទំនើប​សូ​រិ​យា​ និង​តាម​សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​។​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​ ២០១៤​ នេះ​ ក្រុមហ៊ុន​ Nokia​ បាន​ស្វែងរក​អ្នក​ដែល​អាច​ដណ្តើម​យកជ័យ​លា​ភី​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឃើញ​ហើយ​ ដែល​កម្មវិធី​ប្រកួត​នេះ​ គឺ​នៅ​ប្រ​ព្រិ​ត្តទៅ​នៅ​ផ្សារ​ទំនើប​សូ​រិ​យា​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ គ​ណះ​កម្ម​ការ​រៀបចំ​ប្រកួត​ បាន​ស្វែងរក​ឃើញ​ជើងឯក​លេខ​1​ គឺ​បាន​ទៅ​លើ​និស្សិតឈ្មោះ​​ សុវណ្ណ ពេជ្រ​ ផានិត​ ទទួល​បាន​ជើងពាន​ប្រាក់​មួយ​ និង​ទូរស័ព្ទ​ Nokia​ Lumia​ 630​ ដ៏​ថ្មីស្រឡាង​ពី​ក្រុមហ៊ុន​ Nokia​ ចំនួន​១​ គ្រឿង​។​ ជ័យ​លា​ភី​លេខ​ 2​ គឺ​បាន​ទៅ​និស្សិត​ឈ្មោះ​ ស​ ភក្តី​ និង​លេខ​3​ គឺ​បាន​ទៅ​និស្សិត​ រ័​ត្ន​ មុន្នី​ជោ​ត​ ទទួល​បាន​ទូរស័ព្ទ​ Nokia​ Lumia​ 630​ ដ៏​ថ្មីស្រឡាង​ពី​ក្រុមហ៊ុន​ Nokia​ ម្នាក់​ចំនួន​១​ គ្រឿង​ផង​ដែលរ។​ 

 

 

 

​ក្រុមហ៊ុន​ Nokia​ តែងតែ​បង្កើត​នូវ​កម្មវិធី​ពិសេសៗ​ ជា​ច្រើន​ ដើម្បី​ជា​កិច្ច​តបស្នង​ដល់​ការ​គាំទ្រ​របស់​អតិថិជន​ដែល​និយម​ប្រើ​ទូរស័ព្ទ​ Nokia​។​ ជា​ពិសេស​ទូរស័ព្ទ​ Nokia​ Lumia​ 630​ ដែល​ទើបតែ​មក​ដល់​នេះ​ បាន​ផ្តល់​ជូន​អតិថិជន​ នូវ​លក្ខណៈ​ពិសេស​ និង​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ ដូច​ជា​ អាច​ជួយ​អ្នក​ឲ្យ​វាយ​អក្សរ​បាន​លឿន​បំផុត​ ដោយ​ការ​ទាយ​អក្សរ​ កែ​អក្សរ​ស្វ័យប្រវត្តិ​ជាមួយ​ប៊ូ​តុង​ Word​ Flow​ Keyboard​ មាន​អេ​ក្រង់​ធំ​ ClearBlack​ ដ៏​ភ្លឺ​ថ្លា​ទំហំ​4.5​អ៊ី​ញ​ប្រព័ន្ធ​ប្រតិបត្តិ ការ​ Window​ Phone​ 8.1​ ល្បឿន​ដំណើរការ​លឿន​ 1.2GHz​ Quad​ Core​  និង​មាន​ keyboard​ ជា​ភាសា​ខ្មែរ​ស្រាប់​ ងាយស្រួល​ធ្វើ​ការងារ​ជាមួយ​កម្មវិធី​ Microsoft®​ Office®​ ។​ លើស​ពី​នោះ​ក៏​មាន​បន្ថែម​ភាព​រីករាយ​ ជាមួយ​កម្មវិធី​ពិសេសៗ​ជាង​250.000​កម្មវិធី​ ជា​ពិសេស​វា​មាន​តម្លៃ​សមរម្យ​ និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម