no-alternative title
no-alternative title

តោះ​…​ចូលរួម​ស្វែង​យល់​ពី​លក្ខ​ណះ​សម្បត្តិ​ពិសេស​មួយ​ចំនួន​របស់​ Lumia​ 540​ Dual​ SIM​ ទាំងអស់​គ្នា​

Lumia​ 540​ គឺជា​ស្មា​ត​ហ្វូ​ន​ Windows​ Phone​ ស៊ី​ម​ពីរ​ (Dual​ SIM)​ ស៊េរី​ថ្មី​របស់​ Microsoft​ ដែល​មានការ​រចនា​ឡើង​យ៉ាង​ប្រណីត​ និង​មាន​តម្លៃ​ថោក​សមរម្យ​ស័ក្តិសម​បំផុត​សម្រាប់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជាមួយនឹង​រូបរាង​ដ៏​វិចិត្រ​នេះ​ Lumia​ 540​ ក៏​ភ្ចា​ប់​មក​ជាមួយ​នូវ​មុខងារ​ និង​កម្មវិធី​ប្រើប្រាស់​ថ្មីៗ​យ៉ាងច្រើន​សម្បូរ​បែប​។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​សម្រាប់​ Lumia​ 540​ គឺ​វា​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើប្រាស់​ជាមួយនឹង​ភាសា​ខ្មែរ​បាន​ថែម​ទៀត​ផង​។​ ខាងក្រោម​នេះ​ គឺជា​មុខងារ​ពិសេស​ដែល​មាននៅ​លើ​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​វិចិត្រ​មួយ​នេះ​….

​ការ​ប្រើប្រាស់​ជាមួយនឹង​ភាសា​ខ្មែរ​

​កាលពី​ជំនាន់​ Windows​ Phone​ 8​ ដំបូង​ការ​ប្រើប្រាស់​ជាមួយនឹង​ភាសា​ខ្មែរ​គឺ​អាច​បាន​ត្រឹមតែ​អាន​តែ​ប៉ុណ្ណោះ​ ហើយ​ប្រសិនបើ​ចង់វា​អក្សរ​ខ្មែរ​វិញ​ទាមទារ​ឲ្យ​ដំឡើង​ក្តារ​ចុច​ (Khmer​ Input)​ ដែល​ពិបាក​ក្នុង​ការ​ប្រើប្រាស់​។​ ដោយឡែក​សម្រាប់​ Windows​ Phone​ 8.1​ កំនែប្រែ​ចុង​ក្រោយ​ដែល​ដំណើរការ​នៅ​លើ​ Lumia​ 540​ វិញ​ គឺ​មិន​ចាំបាច់​ដំឡើង​ទៀត​ទេ​ ព្រោះថា​ Microsoft​ បាន​បញ្ចូល​រួច​ជា​ស្រេច​នូវ​ក្តារ​ចុច​ខ្មែរ​យួ​នី​កូដ​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​វាយ​អក្សរ​ខ្មែរ​បាន​កាន់តែ​លឿន​។​ ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​អាច​ផ្លាស់​ប្តូរ​មុខងារ​ប្រើប្រាស់​ និង​កម្មវិធី​មក​ជា​ភាសា​ខ្មែរ​បាន​ថែម​ទៀត​ផង​ (85%)​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​មុខងារ​ Smart​ Dual​ SIM

​ទោះបីជា​ Lumia​ 540​ ជា​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ក៏​ពិតមែនតែ​លោក​អ្នក​អាច​បែក​ចែក​ការ​ទំនាក់ទំនង​រវាង​ស៊ី​ម​ទាំង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយនឹង​មុខងារ​ Smart​ Dual​ SIM​។​ មុខងារ​មួយ​នេះ​ក៏​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​របស់​លោក​អ្នក​នៅ​តែ​បន្ត​រហូត​ ព្រោះថា​ប្រសិនបើ​ប្រព័ន្ធ​ស៊ី​មកា​ត​មួយ​ណា​អ្នក​កំពុងនិយាយ​ហើយ​ខ​ណះ​ពេល​មាន​លេខ​ថ្មី​ខ​លម​ក​ពេល​នោះ​លេខ​ថ្មី​នោះ​នឹង​បង្វែ​ការ​ហៅ​ទៅ​កាន់​ស៊ី​ម​មួយ​ផ្សេង​ទៀត​។​ មួយវិញទៀត​លោក​អ្នក​ក៏​អាច​បែក​ចែក​នៅ​ប្រព័ន្ធ​ស៊ី​មកា​ត​ទាំង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ដោយ​កំនត់​ថា​ប្រព័ន្ធ​ស៊ី​មកា​ត​មួយ​ណា​ប្រើប្រាស់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ក្រុម​គ្រួសារ​ មិត្ត​ភ័​ក្រ​ និង​មួយ​ណា​ប្រើប្រាស់​សំរាប់​ការ​ទំនាក់ទំនង​ការងារ​រកស៊ី​ជូ​ញ​ដូរ​។​

​មុខងារ​ Data​ Sense

​នៅ​លើ​ Lumia​ 540​ លោក​អ្នក​ក៏​អាច​កំណត់​ទិន្នន័យ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​(Mobile​ Data)​ ទៅ​ឲ្យ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​ប្រើ​បាន​ផង​ដែរ​។​ឧទាហរណ៍​:​ ទិន្នន័យ​ 1GB​ ក្នុង​មួយ​ថ្ងៃ​។​

​មុខងារ​ Storage​ Sense

Lumia​ 540​ មាន​ទំហំ​ផ្ទុក​ស្រាប់​ក្នុង​ម៉ាស៊ីន​ 8​ GB​ និង​មាន​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​ដែល​ទ្រទ្រង់​បាន​ 128​ GB​។​ ទំហំ​ផ្ទុក​ 8​ GB​ គឺ​វា​ច្បាស់​ណាស់​មិន​អាច​ឲ្យ​លោក​អ្នក​ផ្ទុក​ទិន្នន័យ​រូបភាព​ វី​ដេ​អូ​ កម្មវិធី​ និង​ហ្គេ​ម​បាន​ច្រើន​ឡើយ​ ប៉ុន្តែ​ ដោយឡែក​ជាមួយនឹង​មុខងារ​ Storage​ Sense​ គឺ​អាច​កំនត់​ការ​ផ្ទុក​នៅ​លើ​ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទៅ​អោយ​ម៉េ​មូ​រី​កាត​ដែល​ដាក់​បន្ថែម​ពី​ខាងក្រៅ​បាន​។​ 

​មុខងារ​ Transfer​ my​ Data

​មុខងារ​មួយ​នេះ​អាច​ឲ្យ​លោក​អ្នក​ទាញ​យក​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​ថត​ទុក​នៅ​លើ​ទូរស័ព្ទ​ចាស់​ទាំងអស់​មក​ផ្ទុក​នៅ​លើ​ Lumia​ 540​ បាន​ដោយ​ងាយ​តាម​រយះ​ប្លូ​ធូ​ស​។​ ហើយ​សូ​ម្បី​តែ​រូបភាព​ និង​វី​ដេ​អូ​ក៏​អាច​ទាញ​មក​បាន​ដែរ​។​

​មុខងារ​ Kid’s​ Corner

​ជាមួយនឹង​មុខងារ​ Kid’s​ Corner​ ដែល​មាននៅ​លើ​ Lumia​ 540​ លោក​អ្នក​អាច​កំនត់​កម្មវិធី​ទាំងឡាយ​ណា​ដែល​មាន​សា​រះ​សំខាន់​សម្រាប់​បុត្រ​ធីតា​របស់​អ្នក​ប្រើ​ដោយ​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​កាន់​ផ្ទាំង​ហូ​ម​ស្គ្រី​ន​កម្មវិធី​ទូរស័ព្ទ​ទាំងអស់​បាន​ឡើយ​។​

​មុខងារ​ Apps​ Corner

​មាន​លក្ខ​ណះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​មុខងារ​ kid’s​ Corner​ ដែរ​ គឺ​លោក​អ្នក​អាច​កំនត់​កម្មវិធី​ ហ្គេ​ម​ ចម្រៀង​ និង​វី​ដេ​អូ​មួយ​ចំនួន​នៅ​លើ​ Lumia​ 540​ របស់​អ្នក​សម្រាប់​ឲ្យ​អ្នក​ផ្សេង​ប្រើ​ ហើយ​ក្រៅពី​កម្មវិធី​ដែល​អ្នក​បាន​កំនត់​ពួក​គេ​មិន​មាន​សិទ្ធិ​ប្រើ​បាន​ឡើយ​។​ 

​ទាំង​អស់នេះ​គ្រាន់តែ​ជា​មុខងារ​សំខាន់​ពិសេស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ Microsoft​ Lumia​ 540​ Dual​ SIM​ នៅ​មានកម្ម​វិធី​ល្អៗ​ និង​មុខងារ​ប្រើប្រាស់​ជា​ច្រើន​ទៀត​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។​ ទៅ​រក​ស្មា​ត​ហ្វូ​ន​ឯង​ណា​មក​ប្រៀបផ្ទឹម​បានជា​មួយ​ Lumia​ 540​ ទាំង​រូបរាង​ដ៏​សិច​ស៊ី​ ស៊ី​វី​ល័យ​ គុណសម្បត្តិ​ប្រើប្រាស់​ រួម​នឹង​តម្លៃ​ក៏​សម​ល្មម​ជាវ​យក​ទៅ​ប្រើប្រាស់​ (​ប្រហែល​ $169)៕

 

 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន