ក្រុមហ៊ុន Khmer Leader Distribution Co., Ltd (KLDis) ដែលជាក្រុមហ៊ុនចែកចាយផលិតផល Samsung ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះ មានសាខាចំនួន 4 កំពុងតែដំណើរការ និងមានដាក់តាំងលក់ផលិតផលអេឡិចត្រូនិក Samsung គ្រប់ប្រភេទ បានរៀបចំឡើងនូវកម្មវិធី លក់បញ្ចុះតម្លៃយ៉ាងពិសេសទៅលើទូរស័ព្ទដៃ ស្មាតហ្វូន និងថាប់ប្លេត Samsung ជាច្រើនម៉ូដែលជូនដល់អតិថិជន នៅក្នុងឱកាសអបអរគំរប់ខួប 2 ឆ្នាំ KLDis សាខាទី 4 របស់ខ្លួន ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុន្នីវង្ស ទល់មុខភោជនីយដ្ឋាន ព្យុងយ៉ាង ។ កម្មវិធីនេះ គឺមានផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន ក្នុងនោះរួមមានដូចជា មានការលក់បញ្ចុះតម្លៃយ៉ាងពិសេស ការថែមការដូអនុស្សាវរីយ៍ រួមជាមួយ នឹងមានដាក់លក់នូវផលិតផល Samsung Demo ដែលមានដាក់តាំងនៅហាងនេះថែមទៀតផង។ អ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺនៅថ្ងៃទី 16 មានកម្មវិធីសម្ពោធលក់ជាផ្លូវ Smart phone ស៊េរីថ្មី Samsung GALAXY J7 ដោយមានបំពាក់ flash នៅខាងមុខ ដែលសាកសមបំផុតសំរាប់អ្នកនិយមថតរូប Selfie ទោះបីក្នុងទីងងឹតក៏អាចចាប់រូបភាពបានល្អ។
ប្រណីតភាពដែលអ្នកចង់បាន
តួររបស់ Galaxy J7 ផលិតឡើងពីលោហះធាតុដ៏ពិសេសរឹងមាំ វ័ណ្ឌជុំវិញស្រដៀងគ្នាទៅនឹង Galaxy S6 ដែរ និងផ្នែកសម្បកខាងក្រោយជាជ័រស្វិតអាចដោះចេញបាន។ ហើយ Galaxy J7 ជាស្មាតហ្វូនស៊ីមពីរ LTE ដែលមានកម្រាស់ត្រឹមតែ 7.5 មម និងមានទម្ងន់ 171 ក្រាម។
កញ្ចក់អេក្រង់ធំទូលាយពិសេសសម្រាប់ការកម្សាន្ត
ចង់បានស្មាតហ្វូនដែលមានអេក្រង់ធំងាយស្រួលប្រើប្រាស់ Galaxy J7 ពិតជាស័ក្តិសមបំផុតសម្រាប់អ្នក។ Galaxy J7 បំពាក់ដោយអេក្រង់ថាច់ស្គ្រីនប្រភេទ Super AMOLED ទំហំ 5.5 អ៊ីង ដែលអាចទ្រទ្រង់ទំហំរូបភាពកម្រិត HD 720 x 1280p បានយ៉ាងច្បាស់។
សមត្ថភាពប្រើការគ្មានដែនកំនត់
Galaxy J7 មានពីរម៉ូដែល គឺមួយម៉ូដែលប្រើប្រាស់បន្ទះឈីប Exynos 7580-64bit, Octa-core ល្បឿន 1.5 GHz របស់ក្រុមហ៊ុន Samsung ផ្ទាល់ និងមានអង្គក្រាហ្វិក Mali-T720-MP2។ ចំនែកមួយម៉ូដែលទៀតប្រើបន្ទះឈីប Qualcomm Snapdragon 615, Quad-core ល្បឿន 1.0 / 1.4 GHz Cortex-A53, រ៉េមទំហំ 1.5GB និងមានទំហំម៉េមូរីជាប់ម៉ាស៊ីន 16GB រួមទាំងមានរន្ធដោតបន្ថែមក្រៅប្រភេទ microSD បាន 128GB។
កាមេរ៉ាថតរូប និងវីដេអូ
សម្រាប់ការថតរូបវិញ Galaxy J7 មានសមត្ថភាពអាចចាប់យករូបភាពបានក្នុងកម្រិត 13MP Autofocus, LED flash ក្នុងទំហំរូបភាព 4128 x 3096p និងវីដេអូកម្រិត Full HD 1080p ក្នុងល្បឿន 30fps។ ហើយអ្វីកាន់តែពិសេសសម្រាប់ម៉ូដែល J7 គឺវាត្រូវបានបំពាក់នូវកាមេរ៉ាមុខទំហំ 5.0MP និងមានភ្លើង LED Flash ដែលធ្វើឲ្យការចាប់យករូបភាពបែប Selfie បានច្បាស់ទោះនៅទីកន្លែងដែលមានពន្លឺទាប។
ប្រព័ន្ធប្រតិបត្តិការ
Galaxy J7 ដំណើរការដោយប្រតិបត្តិការចុងក្រោយ Google Android v5.1 Lollipop។ ដូច្នេះ លោកអ្នកអាចសប្បាយរីករាយជាមួយនឹងការប្រើប្រាស់នូវមុខងារថ្មីៗ ទំនើបៗ និងការទាញយកហ្គេម រួមទាំងកម្មវិធីថ្មីៗរាប់ពាន់ រាប់ម៉ឺន រាប់សែនពី Play Store។
អតិថិជនទាំងអស់ អាចរកជាវស្មាហ្វូន Samsung Galaxy J7 ម៉ូដែលថ្មីនេះបាន នៅក្រុមហ៊ុន KLDis គ្រប់សាខាទាំងអស់។យើងក៏មាន ការបង្ហាញកំពូល Smart Phone ម៉ូដែលចុងក្រោយបំផុតរបស់ SAMSUNG សំរាប់ត្រីមាសទី 3 ក្នុងឆ្នាំ 2015 នេះផងដែរ។ក្រុមហ៊ុន KLDis មានកិត្តិយសសូមជំរាបជូនដំណឹង និងគោរពអញ្ជើញដល់សាធារណៈជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា ចាប់ពីថ្ងៃនេះ តទៅរហូតដល់ថ្ងៃទី 21 ខែសីហាឆ្នាំ 2015 ក្រុមហ៊ុន នឹងមានផ្តល់នូវការកក់ទុកជាមុនសំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Note 5 ដែលនឹងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងនៅក្នុងពេលឆាប់ៗ នេះ។
ក្រុមហ៊ុន KLDis ផ្តល់ជូននូវតម្លៃដ៏ពិសេសបំផុត គឺត្រឹមតែ $730 ប៉ុណ្ណោះ សំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy Note 5 ទំហំ32GB ដោយនៅក្នុងនោះគ្រាន់តែមកចុះឈ្មោះ និងផ្តល់លេខទូរស័ព្ទ ព្រមទាំងបង់ប្រាក់កក់ទុកជាមុនចំនួន $10 នៅសាខាទាំងបួនរបស់ក្រុមហ៊ុន KLDis គឺជាការស្រេច។ កក់ជាមុនសំរាប់Samsung GALAXY Note5 នៅគ្រប់សាខាក្រុមហ៊ុន KLDis ដែលជា Samsung official Store ដ៏ធំនៅក្នុងប្រទេសកម្ពុជា។ KLDis និងផ្ដល់កម្មវិធីចាប់រង្វាន់ឈ្នះ 100% សំរាប់អ្នកដែលបានចូលរូម និងមានកម្មវិធីកាត់នំខួប 2 ឆ្នាំរបស់សាខានេះ រួមនិងការពិសារអាហារសម្រន់ទាំងអស់គ្នាផងដែរ។
សំរាប់អសយដ្ឋានសាខាទាំងបួនរបស់ក្រុមហ៊ុន KLDis គឺស្ថិតនៅតាមទីតាំងដូចខាងក្រោម៖
1- KLDis 1 - Mondial Center: 428 T/U Mao Tse Toung Boulevard (opposite Mondial Center).Tel 023997 163
2- KLDis 2 - Central Market: 40Eo, Sangkat Phsar Thmey 1 (East Side of Central Market). Tel 023 218 161
3- KLDis 3- Monivong North: No.306BCD, Preah Monivong Boulevard (opposite Phnom Penh Tower). Tel 023 223 838
4- KLDis 4 - Monivong South: No.701 DE, Preah Monivong Boulevard (opposite Pyong Yang restaurant). Tel 023 981 688