កាលពីថ្ងៃទី 16 ខែមីនា ឆ្នាំ 2016 នេះ នៅសណ្ឋាគា Raffle Le Royal ក្រុមហ៊ុនសាមសុងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន ដើម្បីដាក់បង្ហាញជាផ្លូវការនៅកំពូលទូរស័ព្ទស្មាយហ្វូនសាមសុង Galaxy S7 edge និង Galaxy S7 នៅលើទីផ្សារប្រទេសកម្ពុជា ខណៈពេលដែលការកុម្ម៉ង់ទិញទូរស័ព្ទទាំងពីរស៊េរីថ្មីនេះ មានការកើនឡើងចំនួនបីដង លើសពីការរំពឹងទុកទាំងនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
លោក Seungho Choi ដែលជាអគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសឡាវ បានមានប្រសាសន៍អោយដឹងថា៖ ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 ដ៏ទំនើបនិងថ្មីបំផុតរបស់សាមសុងកំពុងតែមានភាពល្បីល្បាញ និងលេចធ្លោនៅទូទាំងប្រទេស ដោយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ របស់ទូរស័ព្ទម៉ូឌែលថ្មីនេះ បានធ្វើអោយអតិថិជននិងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការក្លាយជាម្ចាស់ Smartphone ម៉ូឌែលថ្មីនេះ។
ស្មាតហ្វូន Samsung Galaxy S7 Edge និង Galaxy S7 ជាកំពូលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនសាមសុងដែលបំពាក់ Hybrid Slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB បាន។ ស្មាតហ្វូនទាំងពីរ ក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែលការពារការជ្រាបទឹកនិងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 (Aperture 1.7) ដែលអាចថតរូបមានច្បាស់និង មានគុណភាពបំផុតដូចកាមេរ៉ាអាជីព។
សម្រាប់អតិថិជនទាំងអស់ ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7 នៅក្នុងពិធីតាំងលក់នៅផ្សារទំនើបសុរិយានាថ្ងៃទី 19 ខែមីនាឆ្នាំ2016 ចាប់តាំពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច លោកអ្នកនឹងទទួលបាន Gear VR ដែលមានតម្លៃ 130 ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណទឹកប្រាក់ 100 ដុល្លារ ហើយបន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវស៊ីមកាតពីក្រុមហ៊ុន CellCard ដែលមានទឹកប្រាក់ រហូតដល់ទៅ 720 ដុល្លា និង អ៊ីនធឺណែតចំនួន 6GB អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ។
យោងតាមគេហទំព័រ IDC Analyze the future បានអោយដឹងថា សាមសុងនៅតែ ជាក្រុមហ៊ុនទូរស័ទ្ទលេខ ១ ក្នុងពិភពលោក ដែលលក់បាន 85.6 លានគ្រឿងនៅក្នុងត្រីមាស ទី 4 ក្នុងឆ្នាំ 2015 កើនឡើង 14% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទាំង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។