no-alternative title
no-alternative title
no-alternative title
no-alternative title

Cellcard​ ប្រារព្ធ​ខួប​ 20​ ឆ្នាំ​ ​ព្រម​ទាំង​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ Nokia​ នៅ​ក្នុង​ការ​ដំឡើង​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត​ 4G​ LTE​ កាន់តែ​ទូលាយ​

​កាលពី​ថ្ងៃ​ទី​ 20​ ខែមករា​ នេះ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្រុមហ៊ុន​ Cellcard​ បាន​រៀបចំ​ប្រារព្ធ​ខួប​ 20​ ឆ្នាំ​របស់​ខ្លួន​ជាមួយនឹង​វត្តមាន​តំណាង​ចែកចាយ​ និង​ដៃគូ​សហា​ការ​យ៉ាងច្រើន​កុ​ុះ​ករ​។​ គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​បើក​ដំណើរការ​នៅ​កម្ពុជា​ តាំងពី​ឆ្នាំ​ 1996 ​ ថ្ងៃនេះ​ គឺជា​ថ្ងៃ​ដ៏​ពិសេស​បំផុត​ ដោយនៅក្នុងពិធីនេះ ក្រុមហ៊ុន​ Cellcard​ បាន​ប្រកាស​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ Nokia​ នៅ​ក្នុង​ការ​ដំឡើង​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ 4G​ LTE​ ចំនួន​ 1500​ កន្លែង​បន្ថែម​ទៀត​ ទូ​ទាំង​ប្រទេស​ ដើម្បី​ឲ្យ​សេវា​ក្រប​ដណ្តប់​ បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​ នៅ​ក្មុ​ង​ប្រទេស​កម្ពុជា​។​

​លោក​ អៀន​ វ៉ា​ត​សុ​ន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Cellcard​ បានឱ្យ​ដឹង​ថា​ការ​ដាក់​ឱ្យ​ដំណើរការ​ សេវា​នេះ​បង្ហាញ​ពី​ភាព​ឈានមុខ​ លើ​ទីផ្សារ​ទាំង​អត្ថប្រយោជន៍​ សម្រាប់​អតិថិជន​ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ បាន​ឆាប់រហ័ស​ព្រមទាំង​សេវា​គ្របដណ្ដប់​ ទូ​ទាំង​ប្រទេស​។​ លោក​ថា​ ក្រុមហ៊ុន​បាន​ចំណាយពេល​ ១​ឆ្នាំ​ ដើម្បី​ដំឡើង​បណ្ដាញ​សេវា​ឱ្យ​កាន់តែ​ធំ​ទូលាយ​ និង​មាន​ល្បឿន​លឿន​ បំផុត​នៅ​កម្ពុជា​ ដោយ​មាន​អង់​តែ​ន​ជាង​ 2750​ បង្គោល​នៅ​ទូ​ទាំង​ប្រទេស​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក​បញ្ជាក់​ថា​៖​ «​ខួប​ 20​ ឆ្នាំ​នេះ​ យើង​គ្មាន​អ្វី​ច្រើន​ទេ​ គឺ​មាន​តែ​សេវា​ដូរ​លុយ​អស្ចារ្យ​ និង​ការ​ពង្រីក​សេវា​ 4G​ LTE​ មួយ​នេះ​ប៉ុណ្ណោះ​។​ ខ្ញុំ​យល់​ថា​អតិថិជន​នឹង​ ពេញចិត្ត​នឹង​បច្ចេកវិទ្យា​ Super​ 4G​ ថ្មី​ ដែល​ពួក​គាត់​អាច​ភ្ជាប់​ទំនាក់ទំនង​ កាន់តែ​ជិត​ស្និត​ តាម​រយៈ​បណ្ដាញ​សេវា​ថ្មី​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ សេវា​ទូរស័ព្ទ​ និង​អ៊ី​ន​ធើ​ណិ​ត​ល្អ​បំផុត​»​ ។​

​លោក​ Harald​ Preiss​ ប្រធាន​តំបន់​អាស៊ី​ខាងជើង​នៃ​ក្រុមហ៊ុន​ Nokia​ បាន​ ឱ្យ​ដឹង​ដែរ​ថា​ លោក​ពិតជា​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ Cellcard​ សម្រាប់​គម្រោង​រំឭក​ខួប​ទី​ 20​ ឆ្នាំ​។​ កិច្ចសហការ​នេះ​ ជា​ការ​ដំឡើង​បណ្ដាញ​ 4G​ LTE​ ដំបូង​បំផុត​របស់​យើង​នៅ​កម្ពុជា​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​សេវា​កាន់តែ​គ្រប់​ដណ្តប់​ ក្នុង​ការ​ផ្ដល់​នូវ​សេវា​ទូរស័ព្ទ​ល្អ​បំផុត​សម្រាប់​អតិថិជន​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​កាន់តែ​ប្រសើរ​ឡើង​ ក៏​ដូច​ជា​ពង្រីក​បណ្ដាញ​សេវា​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ព្រមទាំង​ផ្ដល់​ជូន​ប្រជាជន​កម្ពុជា​ជា​ច្រើន​ទៀត​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង​ទូរស័ព្ទ​កាន់តែ​ប្រសើរ​។​

​ក្នុង​ឱកាស​នោះ​ដែល​ក្រុមហ៊ុន​ ក៏​បាន​ដាក់​ចេញ​នូវ​គម្រោង​កម្មវិធី​ ថ្មី​មួយ​ស្រប​នឹង​ការ​ពង្រីក​បណ្ដាញ​ 4G​ LTE​ មានឈ្មោះ​ថា​ សេវា​ដូរ​លុយ​អស្ចារ្យ​ថ្មី​ជាមួយ​ បច្ចេកវិទ្យា​ Super​ 4G​ ដែល​ជា​ប្រព័ន្ធ​សេវា​អ៊ី​ន​ធើ​ណិ​ត​ដ៏​ធំ​បំផុត​ និង​លឿន​បំផុត​នៅ​កម្ពុជា​ ។​ ដូរ​លុយ​អស្ចារ្យ​ ជា​សេវា​ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​ ដែល​អាច​ឱ្យ​អតិថិជន​ប្ដូរ​ 1​ ដុល្លារ​បាន​ 100​ ដុល្លារ​សម្រាប់​ទូរស័ព្ទ​ និង​លេង​អ៊ី​ន​ធើ​ណិ​ត​តាម​ចិត្ត​ហើយ​ទទួល​បាន​ 30​ នាទី​បន្ថែម​រៀងរាល់ថ្ងៃ​ និង​មាន​សុពលភាព​កាន់​យូរ​ រហូត​ដល់​ 14​ ថ្ងៃ​៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន