no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន ASUS Cambodia ប្រារព្ធពិធីជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួន

កាលពីថ្ងៃទី 28 មីនា ឆ្នាំ 2017 ក្រុមហ៊ុន ASUS Cambodia បានរៀបចំកម្មពិធីជួបជុំដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងគោលបំណងថ្លែងអំណរគុណទៅដល់ ដៃគូពាណិជ្ជកម្ម នានា ប្រចាំត្រីមាស ព្រមទាំងមានការណែនាំពីផលិតផលថ្មីផងដែរ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាកិច្ចចាប់ផ្តើម លោក Chi Ching ដែលជាប្រធានជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជារបស់ ក្រុមហ៊ុន ASUS បានមានប្រសាស៍ថា ក្រុមហ៊ុន ASUS គឺទទួលបានជោគជ័យដោយជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារតំបន់អាស៊ីប៉ាស៊ីភិច និងការលក់មានការកើនឡើង រហូតដល់ទៅ 47% ក្នុងត្រីមាសទី1 ឆ្នាំ 2017 នេះផងដែរ។

នាក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញ ពីផលិតផលថ្មីចំនួនពីរ ដែលសុទ្ធសឹងតែបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី អមជាមួយការរចនាបែបស្រស់ស្អាត និងមានបច្ចេកវិទ្យាថ្មី ប្លែកៗ ដែលសុទ្ធសឹងជាបច្ចេកវិទ្យាផ្តាច់មុខរបស់ ASUS ROG ។ 

ផលិតផលទីមួយ ដែលលើកយកមកបង្ហាញ នាពេលនោះ គឺប្រភេទកុំព្យូទ័រហ្គេម ម៉ូឌែល GL553 ដែលវាមានចំណុចពិសេសៗជាច្រើន ដូចជា មានរាងស្តើង ដែលមានកម្រាស់ប្រមាណ 23.5~30.1mm ហើយមានទម្ងន់ស្រាល បំពាក់ដោយបន្ទះឈីបជំនាន់ទី 7 ថ្មី របស់ Intel Core i7-7700HQ ហើយសម្បកវាក៏ត្រូវបានផលិតឡើងពីអាលុយមីញូម អមជាមួយនិង ROG Logo ដ៏ស្រស់ស្អាត ។ បើនិយាយពីអេក្រង់របស់វាវិញ បំពាក់ដោយ អេក្រង់ ប្រភេទ IPS ទំហំ 15.6 ហើយធ្វើការបង្ហាញបាន Full HD (1920x1080) ។ 

ចំពោះប្រព័ន្ធខាងក្នុងរបស់កុំព្យូទ័រនេះវិញ គឺមានភ្ជាប់មកជាមួយបច្ចេកវិទ្យា ផ្តាច់មុខរបស់ ROG Cooling Overboost និងជួយអោយអ្នកប្រើប្រាស់អាចធ្វើការ កែប្រែ កម្រិតវិលរបស់ កង្ហារ បាន ។ លើសពីនេះទៀត ASUS ក៏បានបន្ថែមនូវបច្ចេកវិទ្យាសម្រាប់ជំនួយដល់អ្នកប្រើប្រាស់ ហ្គេម អោយកាន់តែមានប្រសិទ្ធភាព ជាមួយនិងកម្មវិធី GameFirst ដែលអាចអ្នកប្រើប្រាស់អាចកំណត់ការប្រើប្រាស់ទៅលើ កម្មវិធីនានា ជាមួយនិងហ្គេម ដោយធានាអោយបាននូវការប្រើប្រាស់យ៉ាងរលូន នៅមិនទាន់អស់នៅឡើយទេ GL553 ក៏មានបំពាក់មកជាមួយ Keyboard មានកម្រាស់ 2.5mm ដែលងាយស្រួលក្នុងការប្រើប្រាស់ ហើយ Arrow Key ត្រូវបានដាក់ដាច់ដោយឡែក ព្រមទាំង Space Key ក៏ពង្រីកអោយ ធំផងដែរ អ្វីដែលពិសេសជាងនេះទៀត គឺជាមួយនិងភ្លើង RGB ជាប់ជាមួយនិង Keyboard ដែលមើលទៅស្រស់ស្អាតខ្លាំងមែនទែន ។

កុំព្យូទ័រយួដៃ UX410 ដែលជាប្រភេទកុំព្យូទ័រ សាកសមជាមួយអ្នកជំនួញ និងអ្នកធ្វើការ មែនទែន ជាមួយនិងរូបរាង និងតួខ្លួន របស់វា គឺស្តើង ត្រឹមតែ 18.95mm ហើយមានទម្ងន់ត្រឹមតែ 1.45Kg ដែលអំណោយផល ងាយស្រួលយកតាមខ្លួន រីឯតួខ្លួនរបស់វាវិញត្រូវបានធ្វើឡើងដោយ លោហៈធាតុប្រណិត អមដោយរចនាបថ រង្វង់ ហើយមានពីរពណ៌សម្រាប់ជ្រើសរើស Rose Gold និង Quartz Grey ។  បើយើងធ្វើការមើលទៅលើអេក្រង់របស់កុំព្យូទ័រយួរដៃនេះវិញ គឺថា ពិតជាគួរអោយពេញចិត្តតែម្តង ជាមួយនិងអេក្រង់លាតរហូតដល់ទៅ 80% ទៅហើយ ដោយសល់គែមសងខាងត្រឹមតែ 6mm តែប៉ុណ្ណោះ ដែលកត្តានេះជួយសម្រួលដល់ការមើលអ្នកប្រើប្រាស់ មែនទែន ដែលអមជានិងមុំមើលបានរហូតដល់ទៅ 178 ដឺក្រេ ទៀតនោះ។ 

ចំពោះកម្លាំងម៉ាស៊ីនវិញ ត្រូវបានបំពាក់ដោយកម្លាំងខ្លាំង ដោយបន្ទះឈីបជំនាន់ទី 7 របស់ Intel Core i7-7500U ហើយវាក៏បានបំពាក់ដោយ Graphic ដាច់ NVIDIA GeForce 940MX ដោយអំណោយផលសម្រាប់ការងារ រចនារូបភាព និងវីដេអូ ផងដែរ ។ សូមសរសើរដោយ ASUS ផងដែរ ដែលផលិត កុំព្យូទ័រយួរដៃស្តើង ស្រាល ហើយនៅមានរន្ធតំណរភ្ជាប់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ បានទៀតផង ដូចជា រន្ធ USB 3.1 Type-C ដែលមានល្បឿនរហូតដល់ទៅ 5Gb/s និងមាន រួមបញ្ចូលទាំងរន្ធ USB 3.0 HDMI និង SD Card Reader ផងដែរ ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍