no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S8 និង S8 Plus បានបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា ក្រោមវត្តមានដៃគូជំនួញ និងអ្នកចែកចាយបន្តរបស់ Samsung ទូទាំងប្រទេស

កាលពីថ្ងៃទី 8 ខែមេសា ឆ្នាំ 2017 នៅសណ្ឋាគារ សុខា ភ្នំេពញ ក្រុមហ៊ុន Thai Samsung ប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំរបស់ខ្លួនដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត ទូទាំងប្រទេស រួមជាមួយនិងដៃគូសហការផ្សេងៗ ជាច្រើនរូប ដើម្បីជាការចូលរួមអបអរសាទរដល់វត្តមាននៃការបើកសម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន Samsung Galaxy S8 និង S8 Plus នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហាញរបស់ក្រុមហ៊ុន Thai Samsung ប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា Samsung Galaxy S8 និង S8 Plus គឺជាកំពូលស្មាតហ្វូនម៉ូដែលថ្មី ដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុន Samsung។ ជាមួយនឹងការមកដល់នេះ Samsung បាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មេះដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិក ដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

សូមជំរាបថា កំពូលស្មាតហ្វូន Samsung Galaxy S8 និង S8 Plus បានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី 29 មីនាកន្លងទៅ ហើយឥឡូវនេះ គឺស្មាតហ្វូនដ៏សិចស៊ីទាំងពីរម៉ូដែនេះ បាននាំមកអោយអ្នកចែកចាយបន្តនៅកម្ពុជាទូទាំងប្រទេស បានឃើញនូវរូបរាង និិងលក្ខណះពិសេសពិតប្រាកដរបស់ Samsung Galaxy S8 និង S8 Plus នេះ បានឃើញដោយផ្ទាល់ភ្នែក ហើយនិងត្រៀមខ្លួនសម្រាប់ការចេញលលក់ជាផ្លូវការរបស់ស្មាតហ្វូននេះផងដែរ។ 

លោក Seungho Choi នាយកប្រតិបត្តិនៃ Thai Samsung សាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបចិត្ត និងមានមោទនភាពយ៉ាងក្រៃលែងដែលបានបង្ហាញស្មាតហ្វូនដ៏ថ្មីស្រទ្បាងមួយនេះក្នុងត្រកូលរបស់ Galaxy ព្រមទាំងការរចនាដ៏ទំនើប និងស្រស់ស្អាតដែលបង្ហាញនូវភាពលេចធ្លោរបស់បច្ចេកវិទ្យាយើង»។ Samsung Galaxy S8 និង S8 Plus មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយដោយសារតែ វាមានអេក្រង់ទំហំធំស្ទើរតែគ្មានគែម និងជាដៃគូគ្រប់គ្រងជំនួញចល័តដ៏មានអត្ថប្រយោជន៍មួយ ដោយសារតែបច្ចេកវិទ្យាថ្មីគឺ Samsung Dex ព្រមទាំងលក្ខណៈពិសេសៗជាច្រើនទៀតនៅក្នុងស្មាតហ្វូនមួយនេះ។

ជាមួយនឹងការរចនាអេក្រង់ដែលស្ទើតែគ្មានគែម និង Homeប៊ូតុងត្រូវបានដាក់នៅខាងក្នុងអេក្រង់ ដែលធ្វើឲ្យផ្ទៃខាងមុខទូរសព្ទរលោងឥតខ្ចោះគ្មានទាស់ភ្នែក ងាយស្រួលក្នុងការកាន់ និងប្រើប្រាស់ ព្រមទាំងបំពាក់ដោយអេក្រង់ដែលមានពណ៌ច្បាស់បែបធម្មជាតិដោយប្រៀបបានដូចជារូបលើផ្ទៃអេក្រង់នេះជាផ្នែកមួយនៃសកម្មភាព និងបរិយាកាសនៅក្នុងជីវិតពិតនោះដែរ។ ទូរស័ព្ទ Samsung Galaxy S8 និង S8 Plus គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។  

លើសពីនេះទៅទៀត Galaxy S8 ក៏មានភ្ជាប់មកជាមួយនឹងកាស AKG ដ៏ពិរោះរណ្តំក្នុងប្រអប់ស្រាប់តែម្តង ដែលផលិតដោយ Harman ដោយមានទាំងបច្ចេកវិទ្យាក្រណាត់លាយនឹងលោហៈធាតុអាចកាត់បន្ថយការជំពាក់វ័ណ្ឌរបស់ខ្សែថែមទៀតផង។ ទូរស័ព្ទនេះមានប្រព័ន្ធ IP68 ការពារទឹក និងធូលី និងមានពណ៌ស្អាតៗងាយស្រួលក្នុងការជ្រើសរើសរបស់អតិថិជន។ Samsung Galaxy S8 និង S8 Plus នឹងមកដល់ក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ។ 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន