បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃទី 8 ខែមេសាកន្លងទៅ ឥលូវនេះ ក្រុមហ៊ុន Thai Samsung ប្រចាំនៅកម្ពុជា បានប្រកាសថា Samsung Galaxy S8 & S8 Plus គឺនឹងដាក់អោយអតិថិជនប្រទេសកម្ពុជា ទូទាំងប្រទេស អាចធ្វើការកម្ម៉ង់ បានចាប់ពីថ្ងៃទី 21 ខែមេសានេះហើយ ដោយនិងបញ្ចប់ Pre-Order នៅថ្ងៃទី 4 ខែឧសភាខាងមុខ ជាមួយនឹងតម្លៃ 739 ដុល្លា សំរាប់ Samsung Galaxy S8 និង 819 ដុល្លា S8 Plus រួមជាមួយនឹងការបន្ថែមជូននូវ Stand View Cover, Screen ADP 1 time និង JBK Charge 3 មួយថែមទៀតផង។ អតិថិជនអាច កម្ម៉ង់បាន នៅហាង KDL3, KLD4, Apsara Electronic, Apsara DEPO, NIKI BTB, NIKA Bokor, Heng Srun, Thean Seng, Sin Hour និង SmartStore។ ចំពោះ Mega Sale ក្រុមហ៊ុន Thai Samsung ប្រចាំនៅកម្ពុជា និងរៀបចំនៅថ្ងៃទី 4 ឧសភា នៅមហោស្របចេនឡា ហើយនឹងដាក់លក់ទូទាំងប្រទេសនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2017។