no-alternative title
no-alternative title
no-alternative title
no-alternative title

SONY​ Xperia​ XA​ Ultra​ ស្មាតហ្វូនជំនាន់ថ្មី មានរូបរាង​ស្អាត​ និងសមត្ថភាព​ខ្លាំង

SONY​ បាន​បើក​ទំព័រ​សក​រាជ្យ​ថ្មី​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ក្នុង​ត្រកូល​ Xperia​ X​ ដែល​មាន​ 5​ ម៉ូ​ដែល​ Xperia​ X,​ X​ Performance,​ XA,​ XA​ Dual​ និង​ XA​ Utral​។​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក្នុង​ត្រកូល​ថ្មី​នេះ​មានការ​រចនា​រូបរាង​កាន់តែ​ប្រណីត​ខុស​ប្លែក​ពី​បណ្តា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​មុនៗ​របស់​ SONY​។​ Xperia​ XA​ Ultra​ គឺជា​បងធំ​ក្នុង​ត្រកូល​ថ្មី​នេះ​ព្រោះថា​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កញ្ចក់​អេ​ក្រង់​ទំហំ​ធំ​រហូត​ដល់​ទៅ​ 6.0”​ រួម​ជាមួយ​ចំនុច​ដ៏​លេចធ្លោរ​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបរាង​ និង​រចនាបថ​

XA​ Ultra​ មាន​កម្រាស់​ 8.4​ ម​ម​ និង​ទំងន់​ 202​ ក្រាម​។​ នៅ​ផ្នែក​ខាង​មុខ​ក្រាល​ដោយ​កញ្ចក់​អេ​ក្រង់​ពេញ​តែ​ម្តង​ហើយ​គែម​អម​ឆ្វេង​ស្តាំ​ង​អេ​ក្រង់​ស្តើង​តូច​បំផុត​ ប៉ុន្តែ​គែម​លើ​ក្រោម​នៅ​តែ​មាន​គម្លាត​រាង​ក្រាស់​ដូច​ត្រកូល​ Xperia​ Z​ ដដែល​។​ ចំពោះ​ការ​រចនា​វិញ​ឃើញ​ថា​ស្រស់​ស្អាត​ជាមួយ​គែម​រាង​មូល​ និង​នៅ​ជុំវិញ​តួរ​មាន​បង្កប់​នៅ​ប៊ូ​តុង​ចម្បង​មួយ​ចំនួន​រួម​មាន​ ប៊ូ​តុង​កាមេរ៉ា​ ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ និង​ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​ទូរស័ព្ទ​រាង​មូល​ស្ថិត​នៅ​ខាងស្តាំ​ដៃ​ រន្ធ​ដោត​ USB,​ ឧ​ប៉ា​ល័​រ​បញ្ចេញ​សម្លេង​ និង​រន្ធ​ម៉ិច​ស័​រ​ស្រូប​សម្លេង​ស្ថិត​នៅ​ខាងក្រោម​,​ រន្ធ​ដោត​កាស​ខ្នាត​ 3.5​ ម​ម​ជាមួយ​រន្ធ​ម៉ិច​ស័​រ​តូច​មួយ​ស្ថិត​នៅ​ខាងលើ​។​ ចំនែក​រន្ធ​ដោត​ដាក់​ស៊ី​មកា​ត​ និង​ម៉េ​មូ​រី​កាត​ស្ថិត​នៅ​ខាងលើ​ចំហៀង​ខាងឆ្វេង​មាន​សន្ទះ​គ្រប់​បិទ​ពីលើ​។​ មើល​ពីមុខ​យើង​ឃើញ​មាន​កាមេរ៉ា​ អំ​ពូ​ល​ LED​ Flash​ មួយ​គ្រាប់​ និង​ស៊ិ​ន​ស័​រ​បិទ​ពន្លឺ​អេ​ក្រង់​ពណ៌​ខ្មៅ​ស្ថិត​នៅ​ខាងលើ​អេ​ក្រង់​ និង​ខាងក្រោម​មិន​មាន​អ្វី​នោះ​ទេ​។​ ហើយ​ការ​ចុច​បញ្ជា​មុខងារ​ កម្មវិធី​ទាំងឡាយ​ស្ថិត​លើ​កញ្ចក់​អេ​ក្រង់​ទាំងអស់​។​ ងាក​មក​ផ្នែក​ខាងក្រោយ​វិញ​យើង​ឃើញ​មាន​កាមេរ៉ា​ អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ស្ថិត​នៅ​ខាងលើ​ឈៀង​ខាងឆ្វេង​,​ និមិត្តសញ្ញា​ NFC,​ អក្សរ​ XPERIA​ នៅ​ចំ​កណ្តាល​។​ និយាយ​រួម​ទាំង​រូបរាង​ និង​រចនាបថ​ខាងក្រៅ​របស់​វា​ពិតជា​ស្រស់​ទាក់ចិត្ត​មែនទែន​។​

​កញ្ចក់​អេ​ក្រង់​ធំ​ទូលាយ​ 6.0”

​ដល់​កន្លែង​នេះ​ខ្ញុំ​កាន់តែ​ពេញចិត្ត​ជាមួយ​កញ្ចក់​អេ​ក្រង់​ដែល​មើលទៅ​ស្ទើរតែ​គ្មាន​គែម​សងខាង​របស់​វា​។​ ហើយ​ម្តងនេះ​ SONY​ ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ​មែនទែន​។​ Xperia​ XA​ Ultra​ បំពាក់​កញ្ចក់​អេ​ក្រង់​ទំហំ​ធំ​រហូត​ដល់​ទៅ​ 6.0”​ ប្រភេទ​ IPS​ LCD​ ជាមួយ​កម្រិត​ពណ៌​ 16​ លាន​ពណ៌​ និង​មាន​កម្រិត​ភាព​ច្បាស់​ 367ppi​។​ ប៉ុន្តែ​កញ្ចក់​អេ​ក្រង់​របស់​ XA​ Ultra​ មិន​អាច​ទ្រទ្រង់​ការ​បង្ហាញ​រូបភាព​-​វី​ដេ​អូ​កម្រិត​កម្រិត​ 4K​ ដូច​ Xperia​ Z​ Premium​ ឡើយ​គឺ​មាន​ត្រឹង​ Full-HD​ ប៉ុណ្ណោះ​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

​ Xperia​ XA​ Ultra​ មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 21.5​ មេ​ហ្គា​ភិ​ច​សែ​ល​អម​ដោយ​អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ ជាមួយ​មុខងារ​ទប់​លំនឹង​ពេល​ថត​ OIS,​ autofocus​។​ ចំនែក​កាមេរ៉ា​មុខ​មាន​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ ហើយ​ក៏​មាន​អំ​ពូ​ល​ភ្លើង​ LED​ flash​ មួយ​គ្រាប់​ផង​ដែរ​ដូចនេះ​ការ​ថតរូប​ Selfie​ គឺ​ពិតជា​ច្បាស់​គ្រប់ពេល​គ្រប់​ទីកន្លែង​។​ ចំពោះ​សមត្ថភាព​ថត​វី​ដេ​អូ​គឺ​បាន​ត្រឹម​កម្រិត​ Full-HD​ 1080px​ ក្នុង​ល្បឿន​ 30​ fps​ ទាំង​កាមេរ៉ា​មុខ​ និង​ក្រោយ​។​

​កំលាំង​ម៉ាស៊ីន​ និង​ប្រតិបត្តិការ​

SONY​ បាន​ចាប់ដៃ​ជាមួយ​ MediaTek​ ក្នុង​ការ​ពាំនាំ​បន្ទះ​ឈី​ប​ស៊េរី​ MT6755​ Helio​ P10​ មក​បំពាក់​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ Xperia​ XA​ Ultra​ មួយ​នេះ​ ហើយ​បន្ទះ​ឈី​ប​មួយ​នេះ​ភ្ជាប់​មក​នូវ​អង្គ​គណនា​ចំនួន​ 8​ គ្រាប់​,​អង្គ​ក្រាហ្វិក​ Mali-T860MP2,​ មាន​រ៉េ​ម​ទំហំ​ 3GB​ និង​អង្គ​ផ្ទុក​ទិន្នន័យ​ 16GB​ ព្រមទាំង​ទ្រទ្រង់​ការ​បន្ថែម​ទំហំ​ម៉េ​មូ​រី​ប្រភេទ​ microSD​ បាន​ 256GB​ ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ដែរ​ Xperia​ XA​ Ultra​ មាន​ថ្ម​ជាប់​តួរ​កំលាំង​ 2,700mAh​ ដែល​អាច​កាន់​ថា​ពល​ប្រើប្រាស់​ទូទៅ​បាន​ជិត​មួយ​ថ្ងៃ​។​ SONY​ បាន​ដាក់​ប្រតិបត្តិការ​ Android​ ជំនាន់​ Marshmallow​  កំនែប្រែ​ 6.0.1​ នៅ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ និង​ស្រោប​ពីលើ​ដោយ​ស្បែក​យួ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​ដែល​រចនា​ឡើង​ដោយ​ SONY​ ផ្ទាល់​តែ​ម្តង​ដែល​មើលទៅ​ស្អាត​ប្លែក​ពី​ជំនាន់​មុន​របស់​វា​ទាំង​ផ្ទាំង​ចាក់សោរ​ អាយ​ខន​កម្មវិធី​ វ៉ិ​ច​ចេ​ត​ ផ្ទាំង​ហូ​ម​ស្គ្រី​ន​ និង​បំពាក​បន្ថែម​នូវ​មុខងារ​ប្រើប្រាស់​ថ្មីៗ​មួយ​ចំនួន​ទៀត​ផង​។​ SONY​ Xperia​ XA​ Ultra​ គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រភេទ​ហ្វា​ប់​ប្លែ​ត​ជំនាន់​ថ្មី​បំផុត​ដែល​ប្រកប​ទៅ​ដោយ​គុណ​តម្លៃ​សម្រាប់​ការ​ប្រើប្រាស់​តួរ​យ៉ាងដូច​ជា​រូបរាង​ប្រណីត​ កញ្ចក់​អេ​ក្រង់​ធំ​ 6.0”,​ កាមេរ៉ា​ថតរូប​ក្រោយ​ 21.5​ មេ​ហ្គា​ភិ​ច​សែ​ល​,​ មុខ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​មាន​ភ្លើង​ LED​ flash​ ទាំង​មុខ​ទាំង​ក្រោយ​ព្រម​ជាមួយ​មុខងារ​ទប់​លំនឹង​ OIS​ និង​កំលាំង​ម៉ាស៊ីន​ខ្លាំង​ពី​បន្ទះ​ឈី​ប​របស់​ MediaTek​ ប្រតិបត្តិការ​បាន​យ៉ាង​រលូន​៕

 

 

​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ដោយ ប៉េងលីន
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ ប៉េងលីន
ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ដោយ ប៉េងលីន
ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ដោយ ប៉េងលីន