no-alternative title
no-alternative title
no-alternative title
no-alternative title

Sony​ Xperia​ XA​ Ultra​ ចាប់ផ្តើម​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​ហើយ​!

ក្រុមហ៊ុន​ Sony​ បានចាប់ផ្តើមដាក់​លក់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ Sony​ Xperia​ XA​ Ultra​ នៅថ្ងៃនេះហើយ។ អតិថិជន​ទាំងអស់ អាច​រក​ជាវ​បាន​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​នានា​ជាមួយនឹង​តម្លៃ​ $439​ ហើយ​ថែម​ជូន​នូវ​ OTG​ USB​ ទំហំ​ 64GB​ ដែល​អាច​ប្រើ​បានជា​មួយ​ទូរស័ព្ទ​ និង​កុំព្យូទ័រ​មួយ​ផង​ដែរ​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​គួរ​បញ្ជាក់​ថា​ Xperia​ XA​ Ultra​ មាន​អេ​ក្រង់​ទំហំ​ 6​ អ៊ី​ង​ ដែល​អាច​ទ្រទ្រង់​រូបភាព​ និង​វី​ដេ​អូ​បាន​ក្នុង​កំ​រឹត​ 1080p​ ជាមួយនឹង​កំ​រឹត​ដង់ស៊ីតេ​រូបភាព​ 367ppi​ ផង​ដែរ​។​ Xperia​ XA​ Ultra​ ក៏​ត្រូវ​បាន​រចនា​អេ​ក្រង់​ធំ​ទូលាយ​ស្ទើ​តែ​គ្មាន​គែម​សងខាង​ (edge-to-edge)​ដែល​ធ្វើ​អោយ​សមាជិក​ថ្មី​មួយ​នេះ​គឺ​កាន់តែ​ស្រស់​ស្អាត​ និង​កាន់តែ​ទាក់ទាញ​។​ បើ​យើង​ក្រឡេក​មក​មើ​ក​កំលាំង​នៃ​ម៉ា​ស៊ី​ ន​របស់​ Xperia​ XA​ Ultra​ វិញ​ ឃើញ​ថា​ វា​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​បន្ទះ​ឈី​ប​ប្រភេទ​ Mediatek​ Helio​ P10​ ដែល​មាន​រ៉េ​ម​ទំហំ​ 3GB​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ​ Android​ Marshmallow​ v6.0.1​ ។​ Xperia​ XA​ Ultra​ នេះ​ គឺ​មាន​ទំហំ​ផ្ទុក​ 16GB​ ប៉ុន្តែ​លោក​អ្នក​កុំ​ព្រួយបារម្ភ​ថ្វី​ ត្បិត​អី​ លោក​អ្នក​ពិតជា​អាច​បន្ថែម​កាត​មេ​ម៉ូ​រី​ខាងក្រៅ​ប្រភេទ​ microSD​ បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។​ 

​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​បំផុត​របស់​ Xperia​ XA​ Ultra​ នោះ​គឺ​ ផ្នែក​កាមេរ៉ា​តែ​ម្តង​។​ វា​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​អំ​ពូ​ល​ Flash​ LED​ ទាំង​សងខាង​តែ​ម្តង​ ពោល​គឺ​ ទាំង​ខាង​មុខ​ និង​ទាំង​ខាងក្រោយ​ ដោយ​ខាងក្រោយ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​កាមេរ៉ា​ទំហំ​ 21.5​ មេ​ហ្គា​ភិ​ច​សែ​ល​ រួម​នឹង​បច្ចេកវិទ្យា​ hybrid​ autofocus​ ។​ ចំនែកឯ​កាមេរ៉ា​ខាង​មុខ​វិញ​ គឺ​មាន​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ LED​ Flash​ ដែល​មាន​សមត្ថភាព​ចាប់​យក​ការ​ Selfie​ របស់​លោក​អ្នក​បាន​យ៉ាង​ស្រស់​ស្អាត​ជាទី​បំផុត​ ហើយ​វា​ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​ប​ច្ចរក​វិទ្យា​ Gesture​ shutter​ ដែល​មាន​ន័យ​ថា​ ពេល​លោក​អ្នកធ្វើការ​ថត​ Selfie​ លោក​អ្នក​គ្រាន់តែ​ បិទ​-​បើក​ ប្រអប់ដៃ​របស់​លោក​អ្នក​ នោះ​វា​នឹង​ដំណើរការ​នៃ​ការ​ថត​ភ្លាមៗ​តែ​ម្តង​។​

Xperia​ XA​ Ultra​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​នៃ​សាក​ថ្ម​លឿន​រហ័ស​ ដោយ​លោក​អ្នក​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ​ 10​ នាទី​ នៅ​ក្នុង​ការ​សាក​ថ្ម​ នោះ​លោក​អ្នក​នឹង​អាច​រីករាយ​ជាមួយ​វា​បារ​ហូត​ដល់​ទៅ​ជាង​ 5​ ម៉ោង​ ឯណោះ​។​ Sony​ Xperia​ XA​ Ultra​ មាន​ 3​ ពណ៌​ ជា​ជម្រើស​របស់​លោក​អ្នក​ រួម​មាន​ ពណ៌​ស​ ពណ៌​ខ្មៅ​ បៃតង​មាស​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ASUS Republic of Gamers ប្រកាសជាផ្លូវការនូវកុំព្យូទ័រស៊េរីថ្មី ROG Strix SCAR និង ROG Zephyrus សម្រាប់ឆ្នាំ 2025 ក្នុងទីផ្សារកម្ពុជាជាមួយ NVIDIA® GeForce RTX™ 50 ស៊េរី

ដោយ ប៉េងលីន
Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

Alpine បញ្ចញនូវឡាន Hybrid Hypercar ស៊េរីថ្មីមានកម្លាំង 1,000 សេះ ប្រជែងជាមួយ Ferrari

ដោយ ប៉េងលីន
ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ប្រូម៉ូសិនពាក់កណ្ដាលឆ្នាំ បញ្ចុះតម្លៃពាក់កណ្ដាល បញ្ចុះតម្លៃពិសេសរហូតដល់ ៥០%

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

ដោយ ប៉េងលីន
ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ឡានអគ្គិសនីស៊េរីថ្មី Mazda EZ-60 គឺមានការតាំងបង្ហាញនៅតាម Showrom ហើយ!

ដោយ ប៉េងលីន