no-alternative title
no-alternative title

ចម្លង​ទិន្នន័យ​ពី​កុំព្យូទ័រ​ចូល​ទូរស័ព្ទ​-​ពី​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ​ USB​ ជាមួយ​កម្ម​វី​ធី​ “AirMore​ File​ Transfer”

​នៅ​ពេល​លោក​អ្នក​ចង់​ចម្លង​ទិន្នន័យ​ពី​កុំព្យូទ័រ​ចូល​ទូរស័ព្ទ​ ឬ​ពី​ទូរស័ព្ទ​ចូល​ព្យូ​ទ័​រ​ ប៉ុន្តែ​ លោក​អ្នក​មិន​មាន​ខ្សែ​ USB​ សម្រាប់​ភ្ជាប់​ទូរស័ព្ទ​អ្នក​ទៅ​កាន់​កុំព្យូទ័រ​។​ ចឹ​ង​តើ​ត្រូវធ្វើ​ដូច​ម្តេច​?​ ត្រូវ​ខ្ចី​ខ្សែ​ USB​ ពី​មិត្តភក្តិ​ ឬ​អ្នក​ដទៃ​រឺ​?​ កុំទៅ​ពិបាក​អី​…!​ខ​ណះ​ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​ដោះស្រាយ​ងាយៗ​ជាមួយ​កូន​កម្មវិធី​ដែល​មានឈ្មោះ​ថា​ “AirMore:​ File​ Transfer”​។​ កម្មវិធី​មួយ​នេះ​អាច​ឲ្យ​យើង​ភ្ជាប់​ទូរស័ព្ទ​ដែល​ដំណើរការ​ជាមួយ​ Android​ ទៅ​កាន់​កុំ​ព្យូ​រ​ទ័​រ​យួរដៃ​របស់​យើង​ដើម្បី​ចម្លង​ទិន្នន័យ​ទៅ​មក​បាន​យ៉ាង​ងាយស្រួល​តាម​រយះ​ប្រព័ន្ធ​ Wi-Fi​។​ ហើយ​ចំពោះ​ការ​ចម្លង​ទិន្នន័យ​ចេញចូល​ដែល​កម្មវិធី​នេះ​ធ្វើ​បាន​មាន​ដូច​ជា​ រូបភាព​ វី​ដេ​អូ​ ចម្រៀង​ ឯកសារ​រដ្ឋបាល​(Word,​ Excel​ Power​ Point,​ PDF…)​ និង​ជា​ពិសេស​យើង​អាច​ចាក់​ចម្រៀង​ស្តាប់​ បើក​មើល​សារ​ ផ្ញើរ​សារ​ចេញ​ ថត​លេខ​ទូរស័ព្ទ​ថ្មីៗ​ចូលក្នុង​សៀវភៅ​ទូរស័ព្ទ​ (Contacts),​ ដំឡើង​និង​លុប​កម្ម​វី​ធី​,​ ពិនិត្យ​មើល​រាល់​ Files​ System​ ទាំងអស់​នៅ​ក្នុង​ទូរស័ព្ទ​បាន​នៅ​លើ​វា​ដោយ​ផ្ទាល់​តែ​ម្តង​។​

​តម្រូវការ​:

-​​ទូរស័ព្ទ​ Android​ និង​កុំ​ព្យូ​រ​ទ័​រ​ ដែល​បាន​ភ្ជាប់​ឈ្មោះ​ Wi-Fi​ ដូច​គ្នា​

រូបភាពពាណិជ្ជកម្ម
no-alternative title

-​​កម្មវិធី​បើក​វ៉ិ​ប​សាយ​ “Google​ Chrome,​ FireFox,​ Safari”

-​​ដំឡើង​កម្មវិធី​ AirMore:​ File​ Transfer​ លើ​ទូរស័ព្ទ​ (​អាច​ដំឡើង​ Free​ ពី​ក្នុង​ PlayStore)

​របៀប​ប្រើប្រាស់​:

​ដំបូង​យើង​ត្រូវ​តំឡើង​កម្ម​វី​ធី​ “AirMore:​ File​ Transfer”​ នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​យើង​ជា​មុន​សិន​។​ ក្រោយ​ដំឡើង​កម្ម​វី​ធី​នេះ​លើ​ទូរស័ព្ទ​ដៃ​រួចរាល់​ហើយ​ សូម​ចូល​ទៅ​កាន់​កុំ​ព្យូ​រ​ទ័​រ​របស់​យើង​រួច​បើក​ដំណើរការ​ Browser​ និង​វាយ​ពាក្យ​ web.airmore.com​ ក្នុង​ប្រអប់​ Address​ Search​។​ ក្រោយមក​អ្នក​ឃើញ​សញ្ញា​ “QR​ code”​ ដើម្បី​ឲ្យ​យើង​ស្កែ​ន​ជាមួយ​កម្មវិធី​ “AirMore:​ File​ Transfer”​ លើ​ទូរស័ព្ទ​ដៃ​របស់​យើង​។​ ដូចនេះ​យើង​បើក​ដំណើរការ​កម្មវិធី​ “AirMore:​ File​ Transfer”​ នៅ​លើ​ទូរស័ព្ទ​ដៃ​រួច​ចុច​លើ​ពាក្យ​ “SCAN​ TO​ CONNECT”​ ពេល​នោះ​វា​នឹង​បង្ហាញ​ពី​ដំណើរការ​ត​ភ្ជាប់​រវាង​ទូរស័ព្ទ​ជាមួយ​កុំ​ព្យូ​រ​ទ័​រ​ ដោយ​វា​មានដំណើរ​ការ​យ៉ាង​លឿន​បំផុត​។​

​ចំពោះ​របៀប​នៃ​ការ​ប្រើប្រាស់​ទាំងឡាយ​លោក​អ្នក​អាច​មើល​លើ​អ៊ី​ន​ធើ​ហ្វេ​ស​នីមួយៗ​ក្នុង​ web.airmore.com​ នៅ​ពេល​ដំណើរការ​ភ្ជាប់​បាន​រួចរាល់​ដូច​ជា​ Download​ សម្រាប់​ទាញ​យក​ទិន្នន័យ​ចេញពី​ទូរស័ព្ទ​មក​ផ្ទុក​លើ​កុំព្យូទ័រ​,​ Upload​ File​ សម្រាប់​ផ្ទេរ​ទិន្នន័យ​ពី​កុំព្យូទ័រ​មក​ទូរស័ព្ទ​,​ Upload​ Folder​ សម្រាប់​ផ្ទេរ​ទិន្នន័យ​ពី​កុំព្យូទ័រ​ទាំង​កញ្ចប់​,​ delete​ សម្រាប់​លុប​ Files​ ចេញពី​ទូរស័ព្ទ​,​ install​ ប្រើ​សម្រាប់​តម្លើង​កម្មវិធី​ពី​កុំព្យូទ័រ​ (APK​ File),​ Uninstall​ សម្រាប់​លុប​កម្មវិធី​ដែល​បាន​ដំឡើង​ចេញពី​ទូរស័ព្ទ​,​ Backup​ សម្រាប់​ទាញ​កម្មវិធី​ចេញពី​ទូរស័ព្ទ​ជា​ APK​ File​ និង​ Set​ As​ Phone​ Wallpaper​ សម្រាប់​ដាក់​រូប​ហូ​ម​ស្គ្រី​ន​នៅ​លើ​ទូរស័ព្ទ​ជាដើម​។​

​បញ្ជាក់​:​ ការ​ចម្លង​ទិន្នន័យ​ចេញចូល​យឺត​ ឬ​លឿន​អាស្រ័យ​លើ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​(Wi-Fi)​ ដែល​យើង​បាន​ប្រើ​។​

-​​សូម​មើលរូប​នៅ​ពេល​តំណើរការ​ភ្ជាប់​:

Step:1

Step:2


 

Step:3

Connected

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍