no-alternative title

Smile Shop ដែលជាក្រុមហ៊ុនលក់ផលិតផល អនឡាញរបស់ចិន បានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

កាលពីថ្ងៃទី 8 ខែវិច្ឆិកា 2018 នៅសណ្ឋាគារ សុខា ក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop ដែលនាំចូល និងលក់ផលិតផល Xiaomi គ្រប់ប្រភេទផ្តាច់មុខ តាមរយៈ Ecommerce App បានបង្ហាញខ្លួនជាផ្លូវការលើទីផ្សារកម្ពុជា ព្រមគ្នាជាមួយនិង ក្រុមហ៊ុន MI ។ លោក Jack Lee ដែលលជានាយកប្រតិបតិ្ត ក្រុមហ៊ុន Smile Shop បានឲ្យដឹងថា បើទោះបីជាប្រជាជនកម្ពុជា មានចំនួនតិច ហើយទីផ្សារតូចចង្អៀត និងជីវភាពនៅមានកម្រិតក៏ដោយក៏ លោកប្តេជ្ញាចិត្តផ្តល់ឲ្យប្រជាជនកម្ពុជានូវបទពិសោធន៏ថ្មី តាមរយៈការទិញផលិតផលតាមអេឡិចត្រូនិច (អនឡាញ) របស់ក្រុមហ៊ុន Smile Shop, ដែលមានលក់នូវផលិតផល MI គ្រប់ប្រភេទ ប្រកបដោយ ភាពជឿជាក់ សុវត្ថិភាព តម្លៃធូរថ្លៃ ទទួលបានផលិតផលគុណភាពខ្ពស់ និងការធានាត្រឹមត្រូវ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

“វត្តមាន Smile Shop នឹងផ្តល់នូវភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការទិញ ផលិតផលប្រើប្រាស់សៀវមីគ្រប់ប្រភេទ តាមរយៈការសន្សំសំចៃពេលវេលា និងថវិកា។ លើសពីនេះ យើងផ្តល់ជូននូវ តម្លៃធូរថ្លៃជាង, គុណភាពល្អជាង ហើយនិង ការធានាយូរជាង រហួតដល់ទៅ ២ឆ្នាំ សម្រាប់ផលិតផលស្មាតហ្វូនសៀវមីគ្រប់ប្រភេទ ។ Smile Shop គឺជាហាងលក់ផលិតផលសៀវមីគ្រប់ប្រភេទលើអនឡាញ ប្រចាំប្រទេស កម្ពុជា។ លើសពីនេះ Smile Shop ជា Ecommerce App (ពាណិជ្ជកម្មបែបអេឡិចត្រូនិច) ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ថ្លៃទំនិញ តាមរយៈ AliPay, Wing, និង Pi Pay ជាដើម។ Smile Shop ធានាទាំងគុណភាព, តម្លៃ និងមានសេវាកម្មដឹកជញ្ចូនដោយឥតគិតថ្លៃទូទាំងប្រទេស ៕

Smile Shop មានលក់ផលិតផលអេឡិចត្រូនិចរបស់សៀវមី ដូចជា ទូរស័ព្ទដៃ Power Bank ឧបករណ៍បំពងសំលេង កុំព្យូទ័រ កាបូប និងឧបករណ៍អេឡិចត្រូនិចដទៃផ្សេងទៀត។ Smile Shop បានផ្តល់នូវការធានារយៈពេល២ឆ្នាំលើទូរស័ព្ទដៃ និង១ឆ្នាំលើផលិតផលអេឡិចត្រូនិចផ្សេងៗទៀត ។  លោកអ្នកអាចធ្វើការបញ្ជាទិញផលិផលសៀវមី តាមរយៈកម្មវិធីSmile Shop ដោយមិនបារម្មណ៍ពីហានិភ័យផ្សេងៗ។  លោកអ្នកអាចទាញយកកម្មវិធី Smile Shop ពី App Store ឬ Google Play ដើម្បីទទួលបានតម្លៃពិសេស និង ការដឹកជញ្ជូនដោយឥតគិតថ្លៃ។ Smile Shop មានមជ្ឈមណ្ឌលបម្រើសេវាកម្មរបស់ក្រុមហ៊ុនទូរសព្ទ័ សៀវមី (Xiaomi Service Centre) សម្រាប់បម្រើសេវាជូនអតិថិជន ដែលមានទីតាំងនៅផ្ទះលេខ 23B ផ្លូវ 169 សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ នៅជិតក្រសួងទេសចរណ៍ (ចម្ងាយ 100 ម៉ែត្រពី វិទ្យាល័យ បាក់ទូក) ។ 

អំពីរបៀប Download Smile Shop 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន