ក្រុមហ៊ុន Havas Champagne ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មបាននឹងកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស បានបន្តភាពលេចធ្លោរបសខ្លួនយ៉ាសងខ្លាំង នៅក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនងទំនងនៅកម្ពុជា តាមរយៈនៃការដណ្តើមបានពានរង្វាន់ PMMA Dragons ចំនួនបីផ្សេងគ្នា ដែលពានរង្វាន់ទាំងបីនោះរួមមាន៖ Silver (ប្រាក់) Gold (មាស) និង rare Blue (ខៀវ) កាលពីពេលថ្មីៗនេះ។ PMAA 'Dragons of Asia' ដែលហៅថាពានរង្វាន់ PMAA Awards គឺជាស្ថាប័នមួយដែលត្រូវបានទទួលការគោរពកោតសរសើរយ៉ាងខ្លាំង ហើយស្ថាប័ននេះទទួលស្គាល់នូវការងារដ៏ល្អបំផុតដែលបានធ្វើឡើងដោយអ្នកជំនាញផ្នែកទីផ្សារគ្រប់ផ្នែកទំនាក់ទំនង និងទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងងឆ្នាំនេះ ការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញខ្លាំងដោយសារមានបណ្តាភ្នាក់ងារជាច្រើនបានចូលរួមប្រកួតក្នុងនោះមានដូចជា៖ BBDO, Leo Burnett, Mullen Worldwide, DDB Group និង Geometry ដែលពួកគេសុទ្ធតែរំពឹងថាពួកគេនឹងទទួលបានជ័យជម្នះរៀងៗខ្លួន។ ក្រុមហ៊ុន Havas Champagne ឈ្នះបានពានរង្វាន់ដ៏អស្ចារ្យនេះដោយសារតែក្រុមហ៊ុននេះបានចូលរួមរៀបចំនូវយុទ្ធនាការសំខាន់ៗចំនួនពីរបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យគួរជាទីមោទនៈនោះគឺយុទ្ធនាការ "ការរួមភេទប្រកបដោយសុវត្ថិភាព" “Safe Sex” របស់ UNFPA / UNAIDS និងយុទ្ធនាការ "ទប់ស្កាត់កុំឱ្យមានការរំខានពេលបើកបរ" “Prevent Distracted Driving” របស់មូលនិធិបង្ការរបួសអាស៊ី AIP ។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានមានប្រសាសន៍ថា «យើងពិតជាមានកិត្តិយស និងសប្បាយរីករាយឥតឧបមាដោយសារ Dragons of Asia សម្រេចផ្តល់ពានរង្វាន់ជូនដល់ពួកយើងផ្អែកលើវីដេអូលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវីដេអូនោះមានឈ្មោះថា ឃាតករនៅលើដងផ្លូវ The Road Killer ។ ការឈ្នះពានរង្វាន់ Silver Dragon Award (ប្រាក់) សម្រាប់ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងសាធារណៈដ៏ល្អបំផុត និងពានរង្វាន់ Black Dragon Award សម្រាប់យុទ្ធនាការទីផ្សាររួមគ្នាដ៏ល្អឥតខ្ចោះគឺជាសមិទ្ធផលដ៏អស្ចារ្យ និងមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុន Havas Champagne និង AIP Foundation ។ យើងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងបានផ្តល់ដំបូន្មានល្អៗជាច្រើនក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការទាំងនេះ។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន Havas Champagne ផងដែរចំពោះការងារច្នៃប្រឌិតដ៏អស្ចារ្យ និងល្អឥតខ្ចោះរបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យដ៏ត្រចះត្រចង់របស់យើងនាពេលនេះ។»
សម្រាប់យុទ្ធនាការ"ការរួមភេទប្រកបដោយសុវត្ថិភាព" “Safe Sex”វិញ លោកវេជ្ជបណ្ឌិត Vladanka Andreeva នាយកប្រចាំប្រទេសនៃ UNAIDS បានលើកឡើងថា «និយាយអំពីទំនាក់ទំនង និងភេទ វាមិនមែនតែងតែងាយស្រួលនោះទេ។ យុវវ័យមានសំណួរជាច្រើនហើយប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវេទិកាដ៏ល្អសម្រាប់ដោះស្រាយបញ្ហាដ៏រសើបនេះដែលវាបានផ្តល់សិទ្ធិអំណាចដល់យុវជនឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីសុខភាពផ្លូវភេទរបស់ពួកគេ»។ ជាមួយនឹងការដណ្តើមបាននូវជ័យជម្នះដ៏ត្រចះត្រចង់នេះ លោកស្រី Rizvina de Alwis តំណាង UNFPA ប្រចាំកម្ពុជាបានមានប្រសាសន៍ថា «UNFPA សូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Havas Champagne សម្រាប់ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះពីDragons of Asia ក្នុងការទទួលស្គាល់យុទ្ធនាការរួមភេទដែលមានសុវត្ថិភាព និងដោយស្ម័គ្រចិត្តដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ UNFPA UNAIDS និង Havas Champagne ។ នេះគឺជាការគាំទ្រ និងការចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ព្រោះវាបានជួយពង្រឹង និងពង្រីកពីសារសំខាន់នៃការងាររបស់យើងជាមួយយុវជននៅកម្ពុជា។»
លោក អ៊ុង ដានិត នាយកគ្រប់គ្រងក្រុមហ៊ុន Havas Champagne បានមានប្រសាសន៍ថា «វាពិតជាមហាកិត្តិយសដ៏ធំធេងណាស់ដែលយើងដណ្តើមបានពានរង្វាន់ដ៏អស្ចារ្យប្រកបដោយកិត្យានុភាព និង កម្រទាំងនេះមកជូនប្រទេសកម្ពុជាយើង។ ពានរង្វាន់ទាំងនេះ ជាសញ្ញាថ្មីមួយទៀតបញ្ជាក់ថា ការងារប្រកបដោយគំនិតច្នៃប្រឌិតរបស់យើងបានលេចមុខមាត់ នៅទីនោះជាមួយការបង្កើតថ្មីដ៏ល្អឥតខ្ចោះនៅក្នុងពិភពលោក ហើយវាក៏បានបង្ហាញពីសារសំខាន់នៃភាពច្នៃប្រឌិត និងប្រសិទ្ធភាពសម្រាប់យុទ្ធនាការនានាដែលវាមានសារសំខាន់ក្នុងការអភិវឌ្ឍប្រទេសរបស់យើងផងដែរ។ ការផ្ញើសារនៅពេលបើកបរ មិនគួរត្រូវបានអត់ឱន ឬលើកលែងទោសនោះទេ ចំណែកឯការរួមភេទដោយសុវត្ថិភាពនៅចំទិវានៃក្តីស្រឡាញ់ Valentine's Day ក៏គួរតែត្រូវបានលើកមកនិយាយ និងចែករំលែកឲ្យបានទូលំទូលាយក្នុងស្រទាប់មហាជន ជាពិសេសក្នុងចំណោមយុវវ័យផងដែរ។ ជ័យជម្នះដែលមិនអាចកាត់ថ្លៃបាននេះមិនត្រឹមតែផ្តល់សម្រាប់ Havas Champagne ប៉ុណ្ណោះទេ វាក៏ជាជោគជ័យ និងជ័យជម្នះរួមរបស់ AIP Foundation រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ហើយសំខាន់បំផុតនោះវាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជាទាំងអស់។»
ក្រុមហ៊ុន Havas Champagne គឺជាផ្នែកមួយនៃក្រុមហ៊ុន Havas Group ដែលមានជំនាញគ្រប់ផ្នែកកិច្ចការងារទំនាក់ទំនង ទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម (360 communications)រួមមាន៖ ឌីជីថលសកម្មភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ (Activation) ការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍ វិទ្យុ ឬផ្ទាំងប៉ាណូ (ATL) ទំនាក់ទំនងសាធារណៈ អត្ថបទពាជ្ជកម្ម និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយនានាជាដើម។ ក្រុមហ៊ុនHavas Champagne មានទីតាំងស្ថិតនៅជាន់ទី៣ នៃអគារ Raintree អគារលេខ ២៩៩ ផ្លូវព្រះអង្គឌួង រាជធានីភ្នំពេញ៕