no-alternative title
no-alternative title

តោះមកមើលលក្ខណៈសម្បត្តិដ៏អស្ចារ្យនៃ Samsung Galaxy S9 & S9+ ដែលទើបតែមកដល់កម្ពុជា កាលពីព្រឹកមិញនេះ!‍

កាកពី្រកមិញនេះ នៅភោជនីយ៍ដ្ឋាន ផាក កាហ្វេ ក្រុមហ៊ុន Samsung បានរៀបចំនូវកម្មវិធីពិសេសមួយសំរាប់អ្នកសារព័តមានជាច្រើនរូប ដើម្បីបានដឹង នឹងបានឃើញ ក៏ដូចជាបាន់ប៉ះពាល់មុនគេនូវស្មាតហ្វូន Galaxy S9 & S9+ ដែលទើបតែមកដល់ព្រឹកមិញនេះ!‍ ជឿជាក់ច្បាស់ណាស់ថា គ្រប់គ្នាប្រាកដជាបានដឹងពី Samsung Galaxy S9/S9+ ដែលត្រូវបានបើកសម្ពោធជាផ្លូវការយប់មិញនេះ។ កន្លងមកស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេដឹងច្បាស់ថា ក្រុមហ៊ុន Samsung នឹងរចនាច្នៃប្រឌិតស្មាតហ្វូនជំនាន់ទី 9 របស់ខ្លួន មួយនេះឲ្យរឹតតែមានភាពខ្លាំងជាងមុន ជាមួយនឹងការបំពាក់មកនូវមុខងារថ្មី ដើម្បីទាក់ទាញ់អតិថិជនរបស់ខ្លួន មិនអាចបែកចិត្តចេញពីខ្លួនបាន។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបញ្ចេញរូបរាងថ្មីនេះ ក្រុមហ៊ុន Samsung បានកែលំអថ្មីឲ្យប្រសើរឡើង ទៅលើកម្រិត Aperture នៃកាមេរ៉ាភ្លោះ កាន់តែទាបដែលមានកម្រិត F/f.5 ដែលមានសមត្ថភាពអាចចាប់រូបភាពបានឥតខ្ចោះក្នុងទីងងឹត, សមត្ថភាពក្នុងការថតយកវីដេអូយឺតៗ ដែលមានឈ្មោះថា (Super Slo-mo) ដ៏អស្ចារ្យ និង AR Emoji ជាដើម។ ចំណុចទាំងអស់ នោះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ Galaxy S9/S9+  អាចទទួលបានរូបភាពនៃគ្រប់សកម្មភាព ពិសេសគឺចំណីអារម្មណ៍ថ្មី ដែលអ្នកប្រើប្រាស់មិនធ្លាប់បានជួបពីមុនមក។ 

Samsung Galaxy S9/S9+ មាន Speaker ដែលបានមកភ្ជាប់ជាមួយ AKG ដែលមានកម្រិតលឺច្បាស់ជាងមុន 40% បើប្រៀបធៀបនឹង Galaxy ជំនាន់មុនៗ ដែលបំពាក់បច្ចេកវិទ្យារបស់ Dolby Atmos,ដែលធ្វើឲ្យសម្លេងលឺច្បាស់ គ្រប់ជ្រុង 360ដឺក្រេ។ ជាពិសេសស្មាតហ្វូននេះ មានបំពាក់នូវមានកម្មវិធី ស្កេនមុខ, ស្កេនប្រស្រីភ្នែក, ស្កេនម្រាមដៃ និង intelligent Scan (កម្មវិធីច្របាច់បញ្ចូលគ្នារវាង Iris scanner & Face recognition)។

លោក រតនា សោភ័ណ្ឌ ប្រធានផ្នែកផលិតផលទូរស័ព្ទដៃ ប្រចាំសាខាក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា៖ ជាមួយនឹងការមកដល់របស់ស្មាតហ្វូន Galaxy S9/S9+ នៅពេលនេះ លោកមានការជឿជាក់ខ្លាំងក្លាបំផុត ទៅលើចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះ ដែលនឹងអាចដណ្តើមយកបានមិនខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ ។ សម្រាប់ពណ៌របស់ Galaxy S9/S9+  មាន 3 ពណ៌សម្រាប់ទីផ្សារកម្ពុជាគឺ៖ ពណ៌ខ្មៅ, ទឹកសមុទ្រ, និង ពណ៌ស្វាយ ។ ទូរស័ព្ទនេះ គ្រោងនឹងដាក់ឲ្យកម៉្មង់ទិញទុកមុននៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 03 មីនា និង អតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី 17 មីនា 2018។ 

ខាងក្រោមជាលក្ខណៈសម្បត្តិ របស់ Galaxy S9 | S9+ ដែលប្រកាសសម្ពោធយប់មិញ៖

Galaxy S9 ៖

-Dimension: 147.7 x 68.7 x 8.5 mm, ទំងន់ 163g

-Display: Infinity Display, 5.8” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 570ppi 

-កាមេរ៉ាមុខ៖ 8MP AF (F1.7)

-កាមេរ៉ាក្រោយ៖ Super Speed Dual Pixel 12MP AF sensor with OIS (F1.5/F2.4)

-មេម៉ូរី៖ 128GB អាចបន្ថែមមេម៉ូរីបានរហូតដល់ 400GB (សម្រាប់ទីផ្សារប្រទេសកម្ពុជា)

-ទំហំថ្ម៖ 3,000 mAh

-OS: Android 8.0

-IP code: IP168

Galaxy S9 Plus ៖

-Dimension: 158.1 x 73.8 x 8.5 mm, ទំងន់ 189g

-Display: Infinity Display, 6.2” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 529ppi 

-កាមេរ៉ាមុខ៖ 8MP AF (F1.7)

-កាមេរ៉ាក្រោយ៖ Dual Camera with Dual OIS

-Wide angle: Super Speed Dual Pixel 12MP AF sensor (F1.5/F2.4)

-Telephoto: 12MP AF Sensor (F2.4)

-មេម៉ូរី៖ 128GB/ 256GB អាចបន្ថែមមេម៉ូរីបានរហូតដល់ 400GB (សម្រាប់ទីផ្សារប្រទេសកម្ពុជា)

-ទំហំថ្ម៖ 3,500 mAh 

-OS: Android 8.0

-IP code: IP168

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន