no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S9 និង S9+ កំពូលសករាជថ្មីនៃកាមេរ៉ា បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា កាលពីយប់មិញនេះហើយ

ដូចការគ្រោងទុកអញ្ចឹង បន្ទាប់ពីមានការជូនដំណឹងថា នឹងមានព្រឹត្តិការណ៍ដ៏ធំមួយដែលកើតមានឡើងសំរាប់កំពូលស្មាតហ្វូនសករាជថ្មីនៃកាមរ៉ា គឺកាលពីថ្ងៃទី 03 ខែមីនា 2018 នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវទូរស័ព្ទ Samsung Galaxy S9 និង S9+ ដែលមានការអញ្ជើញចូលរួមពីតំណាងចែកចាយទូរស័ព្ទ Samsung រួមជាមួយនឹងភ្ញៀវកិត្តិយស ហើយនិងបណ្តាសារព័ត៌មានជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Thai Samsung កម្ពុជា បានមានប្រសាសន៍ថា៖ «ដោយសារតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ជាច្រើននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក លោកពិតជាមានមោទនភាព ដែលបានធ្វើការសម្ពោធជាផ្លូវការទូរស័ព្ទ Samsung Galaxy S9 និង S9+ ដែលជាកំពូលស្មាតហ្វូនភ្ជាប់ជាមួយកាម៉េរ៉ាទំនើបបំផុតនៅពេលនេះ។ នៅក្រុមហ៊ុន Samsung មានទស្សនៈថា យើងម្នាក់ៗប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបង្កើត បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប និងរីករាយជាមួយការចែករំលែកនូវបទពិសោធជាមួយអ្នកជុំវិញខ្លួន និងពិភពលោក។»

លោក Seungho Choi អគ្គនាយក បានបញ្ជាក់ថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S9 និង S9+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នក មិនអាចមើលទាន់នឹងភ្នែក ហើយអាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងរូបតុក្កតា ដើម្បីបង្ហាញពីខ្លួនគេ និងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងសប្បាយរីករាយ។

សូមជំរាបថា នៅក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា រួមជាមួយនឹងតារាសំដែង កញ្ញា មាន សូនីតា ដែលជាអគ្គរាជទូរសុឆន្ទៈសំរាប់ផលិតផល Samsung ចូលរួម និងបានផ្តល់នូវភាពរំភើបរីករាយដល់អ្នកចូលរួមទាំងអស់ ជាមួយការបង្ហើរសំនៀងយ៉ាងពិរោះនៅក្នុងកម្មវិធីនេះ ព្រមទាំងមានការផ្តល់ជូនពិសេស និងការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីកម្សាន្តផ្សេងៗទៀត ដែលមានតំណាងចែកចាយផលិតផលទូរស័ព្ទដៃ Samsung និងអ្នកសារព័ត៌មានជាច្រើនចូលរួមថែមទៀតផង។

ជាមួយនឹងវត្តមាននៃកំពូលស្មាតហ្វូនសករាជថ្មីនៃកាមរ៉ានៅពេលនេះ ក្រុមហ៊ុន Samsung បានសហការគ្នាជាមួយ ហ្គេម Vainglory ដែលជាហ្គេមទូរស័ព្ទដ៏ល្បីបំផុតទូទាំងពិភពលោក នឹងផ្តល់ជូនទឹកប្រាក់ចំនួន 50 ដុល្លារ សម្រាប់ទិញទំនិញទាំងអស់នៅក្នុងហ្គេមនេះរាល់ពេលដែលទិញ Galaxy S9 ឬ Galaxy S9+ផងដែរ។ សំរាប់ការដំទ្បើងហ្គេម Vainglory នៅលើទូរស័ព្ទដៃ Galaxy S9 ឬ Galaxy S9+ ដែលទើបនឹងចេញថ្មីនោះ ជឿជាកថា លោកអ្នក នឹងប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងរូបភាពច្បាស់ពិតៗ និងរស់រវើកជាងទូរស័ព្ទដទៃទៀត។ 

អ្វីដែលពិសេស សំរាប់ព្រឹត្តិការណ៍នេះ គឺថា អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្បុជា អាចចាប់ផ្តើម កម្ម៉ង់ទុកជាមុននូវកំពូលស្មាតហ្វូនសករាជថ្មីនៃកាមរ៉ា Galaxy S9 និង S9+ នេះបានហើយ នៅតាមដេប៉ូចែកចាយ និងហាងទំនើបទូរស័ព្ទ Samsung ទាំងអស់ ដែលក្រុមហ៊ុន បានកំណត់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 03 ដល់ថ្ងៃទី 15 មីនានេះ ដែល Galaxy S9+ 256 GB មានតម្លៃ $999, Galaxy S9+ 128 GB មានតម្លៃ $949 និង Galaxy S9 128 GB មានតម្លៃ $859 រូមជាមួយនឹងការថែមកាដូទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 1800 20 32 32 ។       

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន