no-alternative title

realme C3 ស្មាតហ្វូនស៊េរីថ្មី ដែលបំពាក់នូវកាមេរ៉ាក្រោយបីគ្រាប់ នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ

កាលពីដើមខែនេះ នៅឯប្រទេសឥណ្ឌាឯណោះ realme បានបង្ហាញនូវ ទូរស័ព្ទម៉ូឌែលថ្មីមួយមានឈ្មោះថា realme C3 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងបន្ទះឈីប Helio G70 ។ មុខងាររបស់ realme C3 គឺមានគោលបំណង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្លាំងខ្លាលើទីផ្សារស្មាតហ្វូនកម្រិតដំបូង។ ខណៈពេលដែលមានភាពខុសគ្នាពីម៉ូឌែលដែលទើបចេញថ្មីនៅឥណ្ឌា realme C3 ដែលនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារប្រទេសកម្ពុជានេះ នឹងត្រូវបាន បំពាក់ដោយកាមេរ៉ាបីនៅផ្នែកខាងក្រោយ បង្ហាញពីភាព ទាន់សម័យនៃបច្ចេកវិទ្យាសម័យថ្មី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លើសពីនេះទៅទៀត! យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា realme C3 គឺជាម៉ូដែលទូរស័ព្ទដំបូងគេដែលដំណើរការនៅលើ Helio G70 អាចផ្ទុកទិន្ន័យរហូតដល់ 8GB LPDDR4X ដែលបង្កភាពងាយស្រួលដល់ សកម្មភាពរស់នៅប្រចាំថ្ងៃ។

អ្វីដែលកាន់តែពិសេសនោះគឺ ទូរស័ព្ទម៉ូឌែល នេះទទួលបានពិន្ទុរហូតដល់ 190000 ពី Antutu ហើយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាងម៉ូឌែលទូរស័ព្ទដទៃដែលមានមុខងារដូចគ្នានេះ នៅលើទីផ្សារ។  ហើយពេលនេះ realme នឹងនាំមកនូវដំណើរការប្រកួតប្រជែងមួយផ្សេងទៀត ទៅកាន់ផលិតផលថ្មីរបស់ពួកគេដើម្បីធានានូវបទពិសោធន៍ដ៏ល្អមួយសម្រាប់អតិថិជនទាំងអស់។ សូមរង់ចាំមើលទាំងអស់គ្នាថាអ្វីជាភាពភ្ញាក់ផ្អើលដែល realme នឹងផ្ដល់ជូន!

សូមជំរាបថា realme គឺជាម៉ាកបច្ចេកវិទ្យាមួយដែលមានជំនាញក្នុងការផ្តល់នូវផលិតផលនិងសេវាកម្ម បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ជាមួយនឹងបទពិសោធន៏ទស្សនវិស័យ Dare-to-Leap។ យីហោនេះត្រូវ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី 4 ខែឧសភាឆ្នាំ 2018 ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li រួមជាមួយយុវជនមួយក្រុមដែលមានបទពិសោធន៍សម្បូរបែបនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ ក្រុមហ៊ុន realme បានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។  បើយោងតាម គេហទំព័រ Counterpoint, realme បានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោក និងបានជាប់លំដាប់លេខ រៀងទី 7 នៅត្រីមាសទី 3 ឆ្នាំ 2019 ។ ទន្ទឹមនឹងនេះដែរ realme មានចំនួនអ្នកប្រើប្រាស់កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះក្នុងពេលបច្ចុប្បន្ន ដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាត ហ្វូនដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតលំដាប់ពិភពលោក។ realme បានពង្រីកទីផ្សារជាសកលរហូតដល់ 25 ទីផ្សារដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ាគីស្ថាន និង អាហ្វ្រិកជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន