no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS Zenbook Pro Duo UX581GV លេបថបដំបូងគេដែលមានអេក្រង់ភ្លោះ និងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់

ZenBook Pro Duo UX581GV គឺជាលេបថបជំនាន់ថ្មីដែលត្រូវបានរចនាឡើងផ្តោតលើការច្នៃប្រឌិតនិងផលិតភាពទៅកម្រិតមួយទៀតសម្រាប់អ្នកប្រើប្រាស់ ដោយលេបថបនេះមានទំហំ 15.6 អ៊ីញបំពាក់ដោយ IR Camera ប្រព័ន្ធសម្លេង Harman Kardon និងមានអេក្រង់ប្រភេទ 4K UHD OLED និងអេក្រង់ភ្លោះ (ScreenPad) ប្រភេទ4K ដែលជួយបង្កើនលទ្ធភាពនៃការងារនិងការច្នៃអោយកាន់តែមានប្រសិទ្ធភាព។ Zenbook Pro Duo UX581GV ត្រូវបានបង្កើតឡើងសម្រាប់Content creator និង Designer។ ខាងក្រោមនេះជាលក្ចណៈពិសេសនៃ Zenbook Pro Duo UX581GV:

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zenbook Pro Duo UX581GV មានរចនាបថប្លែកថ្មីដោយលេបថបនេះមានពណ៏ខៀវដ៏ស្រស់ស្អាត( Celestial Blue)និងមានឡូហ្គូ ASUS នៅកៀននៃផ្ទៃលេបថប ដែលមើលទៅមានភាពទាក់ទាញនិង ឆ្លុះបញ្ចាំងពីការច្នៃប្រឌិតទាន់សម័យ។ដោយសារតែការកែច្នៃដ៍ល្អឥតខ្ចោះ Zenbook Pro Duo UX581GV ត្រូវបានគេដែលធ្វើអោយលេបថបនេះមានលក្ខណៈប្លែកពីលេបថបដទៃ។ Zenbook Pro Duo UX581GV មានកម្រាស់ 2.4cm និងទម្ងន់ 2.5kg ចំណុចដ៍ទាក់ទាញបំផុតនៃ Zenbook Pro Duo UX581GV នោះគឺលេបថបនេះ មានអេក្រង់ 2 ដែលអេក្រង់ខាងលើជាអេក្រង់ទំហំ 15.6 អ៊ីង មានកម្រិត 4K NanoEdge OLED ដែលមានកម្រិតច្បាស់ល្អ ចំណែកឯអេក្រង់ទី 2 (Secondary ScreenPad)ដែលយើងអាចហៅថាអេក្រង់ភ្លោះដែលមានទីតាំងនៅពាក់កណ្តាលនៃក្តារចុចខាងក្រោមអេក្រង់ទី 1 ដែលមានកម្រិត 4K ជាប្រភេទអេក្រង់Touchscreenដែលមិនធ្លាប់មានពីមុនមក។

ចំណែកឯនៅខាងក្រោមនៃ ScreenPad នេះគឺមានក្តាចុច(Keyboard)និងបន្ទះប៉ះ(TrackPad)។ក្តាចុចជាប្រភេទBacklit Keyboard ដែលមានទំហំល្មមត្រូវាបានគេកែរច្នៃឡើងតម្រូវតាមការដាក់ដៃររបស់អ្នកប្រើប្រាស់លើក្តារចុចដែលនាំអោយមានភាពងាយស្រួលក្នុងការវាយអត្ថបទនិងការធ្វើការងារផ្សេងៗ។រីឯTrackpadវិញគឺមានទីតាំងនៅខាងស្តាំជាប់និងKeyboardដែលការកែច្នៃនេះគឺដើម្បីធ្វើអោយអ្នកប្រើប្រាស់នៅពេលដែលចុចលើTrackpadគឺមានអារម្មណ៍ដូចជាការប្រើប្រាស់mouseនៅដៃស្តាំ។នៅលើបន្ទះTrackpad នេះផងដែរគឺមានមុខងារជាបន្ទះចុចលេខ(NumberPad)ដោយគ្រាន់តែចុចនៅកៀនTouchPadនោះភ្លើងLED និងភ្លឺឡើងមកដែលអាចអោយអ្នកចុចលេខបាននៅលើនេះតែម្តង។

Zenbook Pro Duo UX581GV ក៏ភ្ជាប់ជាមួយនឹងប៊ិច Stylus សម្រាប់ប្រើប្រាស់ក្នុងការសរសេរគូសវៀស និងឌីហ្សាញផ្សេងៗនៅលើអេក្រង់ ScreenPad តែម្តង។ Zenbook Pro Duo ក៍មានរន្ធដោត USB type C , USB type A, HDMI និងរន្ធ microSD  ផងដែរបន្ថែមពីនេះលេបថបនេះ ក៍មានបំពាក់ជាមួយប្រព័ន្ធWIFI 6 ដែលអាចទាញយកInternet យ៉ាងលឿន។

ScreenPad នៃ Zenbook Pro Duo UX581GV បានផ្តល់នូវភាពច្នៃប្រឌិតជាច្រើនសម្រាប់ Content creator និង Designer ដើម្បីអោយមានភាពងាយស្រូលបង្កើនលិទ្ធភាពក្នុងការងារនិងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។ ScreenPad ដែលមានទំហំ 14 អ៊ីញត្រូវបានបង្កើតឡើងជាអេក្រង់ ដែលអាចប្រើប្រាស់បានជាមួយនិងការគូសវាសជាមួយប៊ិច Stylus នៅលើ Screenpad និង ប្រើប្រាស់បានជាមួយSoftwareមួយចំនួនដែលមានដូចជា App Switcher, ViewMax និង App Navigator ដែលអាចអោយអ្នកប្រើប្រាស់ប្រើបានអេក្រង់ទាំង 2 Main Display និង ScreenPad ក្នុងពេលតែមួយដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែមានងាយស្រួល។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៍អាចទាញកម្មវិធីដាច់ពីគ្នាទៅលើ ScreenPad ដើម្បីកាត់បន្ថយភាពរញ៉េរញ៉ៃនៅលើMain Screenដោយធ្វើអោយការងារកាន់តែមានប្រសិទ្ធភាព។ 

អ្នកប្រើប្រាស់ក៍អាចដាក់ប្រព័ន្ធទំនាក់ទំនងសង្គមរបស់ពួកគេបាននៅលើ ScreenPad ដើម្បីអោយពួកគេមានការទទួលបានពត៏មានលឿនការឆ្លើយតបការបានភា្លមៗនៅពេលកំពុងធ្វើការដោយមិនចាំបាច់បិទប្តូររឺបិទកម្មវិធីផ្សេងឡើយ។ដើម្បីងាយស្រួលជាងនេះអ្នកប្រើប្រាស់ក៍អាចរក្សាការមើល នូវឯកសារគេហទំព័ររូបថតឬវីដេអូនៅលើ ScreenPad Plus ទោះជាពេលកំពុងធ្វើការលើឯកសារនៅ Main Screen។ ScreenPad នេះមានកម្រិតអេក្រង់ 4K OLED Touchscreen ដែលអាចប៉ះបានដែលមិនទាន់មានលេបថបណាមាននោះទេ ។

 

អេក្រង់ 4K UHD NanoEdge OLED HDR នៅលើ Zenbook Pro Duo ពិតជាមានភាពអស្ចារ្យជាប្រភេទអេក្រង់ OLED មានទំហំ15.6អ៊ីញដែលមានResolutionដល់ទៅ4K UHD (3840 x 2160) កម្រិតពណ៌ 100% DCI P3 អេក្រង់សឹងតែពេញគែមលើក្រោមដោយបរិវេណអេក្រង់ដល់ទៅ 89% នៃផ្ទៃលេបថប។ Zenbook Pro Duo UX581GV បានបំពាក់ដោយប្រព័ន្ធដំណើរការCPU Intel Corei7ជំនាន់ទី 9  i7-9750H (2.6GHz Hexa-core with Turbo Boost up to 4.5GHz)ដែលមានទំហំRam 32GB  DDR4 និង SSD 1TB PCIe ជាមួយនិងក្រាហ្វិក NVIDIA® GeForce RTX 2060 6GB GDDR6 VRAM ។ 

ម៉ាស៊ីនលេបថបមួយនេះ គឺបង្កើតឡើងសម្រាប់អ្នកធ្វើការជាមួយកម្មវិធីច្រើនក្នុងពេលតែមួយMultitaskingជាពិសេសជាមួយអ្នកដែលមានការងារជា Content Creator ឬ Designer ដែលត្រូវការកម្លាំងម៉ាស៊ីនសម្រាប់បើកប្រើកម្មវិធីធំៗដូចជាAdobe Photoshop Illustrator Adobe Lightroom Adobe Premier Pro Autodesk AutoCAD ឬកម្មវិធីជាច្រើនទៀតដែលអ្នកត្រូវការ។ ក្រៅពីនេះសម្រាប់ Streamers/Gamers គឺ លេបថបនេះ អាចរត់បានយ៉ាងរលូនជាមួយនឹងក្រាហ្វិក Nvidia RTX2060 បូករួមជាមួយនឹងបច្ចេកវិទ្យា Ray Tracing របស់ Nvidia វាបានធ្វើអោយការចលនារូបភាពហ្គេមនីមួយៗមានភាពរលូនល្អ កាន់តែរស់រវើកនិងដូចមានជីវិតពិតៗ។

Zenbook Pro Duo UX581GV មានថាមពលថ្មខ្ពស់ដល់ទៅ 70wh ដែលថាមពលើថ្មនេះ គឺធ្វើការបានយ៉ាងល្អជាមួយ ប្រព័ទ្ធ CPU Intel Core processorជំនាន់ទី 10 និង ក្រាហ្វិច MX250 ដែលបានផ្តល់នូវថាមពលថ្មដ៍អស្ចារ្យដោយធ្វើអោយZenbook Pro Duo អាចដំណើរការបានដល់ 22 ម៉ោងសម្រាប់ការចាក់ Video និង 16 ម៉ោងសម្រាប់ការបើកប្រើប្រាស់ ScreenPad។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន