no-alternative title
no-alternative title

ឡេបថប ASUS VivoBook S14 ម៉ូដែល S431FL រាងស្អាតស៊ីវីល័យ សាកសមជាមួយនឹងយុវវ័យជំនាន់ថ្មី

បន្ទាប់ពីបង្ហាញវីដេអូរបស់ម៉ូដែល S531FL នៅពេលនេះ ខ្ញុំសូមណែនាំលេបថបថ្មីមួយទៀតពីក្រុមហ៊ុន ASUS ដែលមានរាងតូច ស្ដើង ស្រាល និង មានពណ៌ចម្រុះស្អាតទាក់ទាញគឺ VivoBook S431FL។ លោក អ្នកប្រហែលជាធ្លាប់បានដឹងអំពីព័ត៌មានខ្លះៗទាក់ទងនឹងម៉ូដែលថ្មីរបស់ ASUS ស៊េរី VivoBook S531 ដែលជាអំបូរតែមួយជាមួយនឹង VivoBook S431 នេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនខុសគ្នាពី VivoBook S531FL ប៉ុន្មាននោះទេ ដោយ VivoBook S431 នេះក៏មាន៥ពណ៌សម្រាប់ឲ្យអ្នកជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបានដែរ។ ហើយនេះពិតជាសាកសមជាមួយនឹងយុវវ័យសម័យថ្មីជាមួយនឹងពណ៌ដែលស្រស់លេចធ្លោមិនធ្លាប់មានពីមុនមក។ ក្រៅពីនេះ លេបថបនេះគឺមានរាងតូចល្មម ទំហំអេក្រង់ 14 អ៊ីង ទំងន់ 1.4 គីឡូក្រាម និងស្ដើងរហូតដល់ 18 មីលីម៉ែត្រឯណោះ។ ដូច្នេះ ចំពោះលេបថបមួយនេះគឺពិតជាមានភាពងាយស្រួលមែនទែនក្នុងការយកតាមខ្លួន។ 

សម្រាប់ការរចនាម៉ូតវិញ លេបថបនេះក៏មានបច្ចេកវិទ្យាថ្មីដែលហៅថា ErgoLift Hinge ធ្វើឲ្យលេបថបមួយនេះទប់លំនឹងអេក្រង់បានយ៉ាងល្អ ហើយជាមួយគ្នានេះដែរជួយរំកិលក្ដារចុចរបស់លេបថបឲ្យហើបឡើងបន្ដិចក្នុងកម្រិត 3.5 ដឺក្រ ដើម្បីជួយឲ្យអ្នកប្រើមានជំហរក្នុងការវាយឯកសារ និងមានភាពងាយស្រួល។  ក្រឡេកមកមើល Performance របស់លេបថបនេះវិញក៏មិនចាញ់នឹងលេបថបធំៗប៉ុន្មានដែរ។

VivoBook S431 នេះបំពាក់ដោយ Intel 8th Gen Core i5 និង RAM 8GB។ ប្រព័ន្ធផ្ទុកទិន្នន័យគឺមានរហូតដល់ 512GB PCle NVMe solid-state drive។ ដូច្នេះសម្រាប់ Content Creator ឬ ក៏អ្នកដែលមានបំណងចង់ក្លាយជា Content Creator ហើយមិនដឹងគួរប្រើលេបថបណាដែលអាចកាត់វីដេអូ Vlog នោះ អ្នកអាចសាកល្បងពិចារណា VivoBook S431 នេះបាន ព្រោះទាំងរូបរាង និងម៉ាស៊ីនគឺល្អនិងសាកសមបំផុត ប្រសិនបើអ្នកមិនចង់ប្រើលេបថបដែលធំៗពេកនោះទេ។ 

សម្រាប់ម៉ូដែលថ្មី ដែលមានលក្ខណះសម្បត្តិនេះ៖ Intel Core I5-8265U/LPDD3L-8GB{ON BD}/512G PCLE G3X2 SSD/MX250-2GB/14”FHD/Win10/Backpack, Mouse គឺមានតម្លៃ $789។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន